ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សោកស្តាយ! សត្វពស់ដ៏​ធំបំផុតលើលោក ត្រូវ​បា.ញ់​សម្លា.ប់ដោយ​ក្រុមអ្នកប្រមាញ់

6 ខែ មុន

ប្រទេសប្រេស៊ីល ៖ សត្វពស់ធំបំផុតលើពិភពលោក ដែលមានប្រវែង៧.៩២ម៉ែត្រ និងទម្ងន់ធ្ងន់ដូច

ប្រទេសប្រេស៊ីល ៖ សត្វពស់ធំបំផុតលើពិភពលោក ដែលមានប្រវែង៧.៩២ម៉ែត្រ និងទម្ងន់ធ្ងន់ដូចកីឡាករចំបាប់ជប៉ុនស៊ូម៉ូ (Sumo) ត្រូវបានបាញ់សម្លាប់ ដោយពួកអ្នកប្រមាញ់ដ៏ឃោរឃៅ ។ នេះ​បើ​យោងតាមប្រភពពីកាសែត The Sun បានចេញផ្សាយកាលពីពេលថ្មីៗនេះ។

ពស់ថ្លាន់ញីពូជ អាណាខន់ដាបៃតងភាគខាងជើង ឬ Northern Green Anaconda ទម្ងន់​២០០​គីឡូ​ក្រាម ដែលមានឈ្មោះថា «Ana Julia» ត្រូវបានប្រទះឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងព្រៃអាម៉ាហ្សូន ពោល៥សប្តាហ៍មុនពេលវាងាប់ ដែលស្ថិតនៅទីតាំងដ៏ដាច់ស្រយាលនៃប្រទេសប្រេស៊ីល។

Ana Julia មានកម្រាស់ក្រាស់ប្រៀបដូចសំបកកង់រថយន្ត ហើយក្បាលទំហំប៉ុនក្បាលរបស់មនុស្ស។ Ana Julia ត្រូវបានរកឃើញនៅក្នុងខែកុម្ភៈកន្លងទៅ ដែលក្រុមអ្នកវិទ្យាសាស្ត្រជឿថា Ana Julia គឺជាពស់ដ៏ធំបំផុតរបស់ពិភពលោក។

ប៉ុន្តែជាអកុសល កាលពីពេលថ្មីៗនេះ Ana Julia ត្រូវបានគេប្រទះឃើញងាប់អណ្ដែតក្នុងទឹកទន្លេហ្វូម៉ូសូ (Formoso) ក្នុងតំបន់ជនបទបូនីតូ (Bonito) ភាគខាងត្បូងរដ្ឋ Mato Grosso do Sul ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដែលបង្កការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកជំនាញ និងជាពិសេសក្រុមការពារសត្វព្រៃ។

លោក Freek Vonk អាយុ៤០ឆ្នាំ ដែលជាពិធីករទូរទស្សន៍ឯកសារសត្វព្រៃ និងជាសាស្ត្រាចារ្យជីវវិទូជនជាតិហូឡង់ ដែលត្រូវបានថតជាប់ពេលហែលទឹកក្បែរ Ana Julia បន្ទាប់ពីការរកឃើញពស់ញីដ៏ធំសម្បើមមួយក្បាលនេះ បានលើកឡើងថា គាត់ពិតជាមានការសោកសៅ និងខឹងសម្បារយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងនេះ។

លោកសាស្ត្រាចារ្យបានចាត់ទុកការបាត់បង់សត្វពស់ដ៏កម្រនេះថាជាការវាយប្រហារដ៏ធំសម្បើមបំផុត ចំពោះជីវចម្រុះ។ ដោយលោកបានបន្ថែមថា « Ana Julia គឺជាពស់ធំបំផុត ដែលខ្ញុំមិនធ្លាប់បានឃើញដោយភ្នែកខ្ញុំផ្ទាល់ពីមុននោះទេ»។

ស្របពេលជាមួយគ្នានោះ លោក Cristian Dimitris អ្នកផលិតខ្សែភាពយន្តឯកសារសត្វព្រៃបានអះអាងថា ពស់ញីដែលងាប់គឺជាពស់តែមួយ ដែលត្រូវបានថតហែលទឹកជាមួយលោក Freek Vonk ។

លោកបន្តថា «ខ្ញុំបានប្រៀបធៀបស្នាមលើមុខ ដែលដូចជាស្នាមម្រាមដៃ។ វាត្រូវតែជាអាណាខុនដាដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោក ដែលជានិមិត្តរូបនៃតំបន់នេះ រូបភាពពស់មួយក្បាលនេះ ត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក»។

មិនត្រឹមតែប៉ុណ្ណោះ លោកស្រី Juliana Terra អ្នកជំនាញ និងស្រាវជ្រាវនៃសាកលវិទ្យាល័យសៅប៉ូឡូ ប្រទេសប្រេស៊ីល ក៏បានបញ្ជាក់ផងដែរថា សត្វពស់ដែលប្រទះឃើញងាប់នោះគឺ Ana Julia ដែលជានិមិត្តរូបសម្រាប់តំបន់បូនីតូ ពិតប្រាកដមែន៕ (ប្រភព ៖ The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ