ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ទៀន​ទុក​ចោល​នៅ​បន្ទប់​ឡៅតឿ ឆាបឆេះ​ក្រណាត់​ខោអាវ​ជជុះ ខូចខាត​ស្ទើរ​ទាំងស្រុង ក្នុង​សង្កាត់​វាលវង់

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤ ត្រង់​ចំណុច​ផ្ទះ​លេខ​៦៣ អឺ​០​ហ្សិត ផ្លូវ​១០៩ ភូមិ​១ ជិត​ផ្សារ​សេរីភាព…

រាជធានី​ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤ ត្រង់​ចំណុច​ផ្ទះ​លេខ​៦៣ អឺ​០​ហ្សិត ផ្លូវ​១០៩ ភូមិ​១ ជិត​ផ្សារ​សេរីភាព តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​កើតហេតុ បាន​ប្រាប់​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ មានឈ្មោះ តាំង សូ​លន់ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ។

ប្រភព​ព័​ត៏​មាន​ដដែល ប្រាប់​បន្ត​ថា នៅ​វេលា​កើតហេតុ មាន​ផ្សែងហុយ​ចេញពី​បន្ទប់​ជាន់​ឡៅតឿ ក្នុងផ្ទះ​កើតហេតុ ភ្លាម​ៗ ប្រជាពលរដ្ឋ​ជិតខាង បានរ​ត់ទៅ​ទាញ​យក​បំពង់​បង្ការ​អគ្គិភ័យ ជួយ​បាញ់​អន្តរាគមន៍​ពន្លត់ ប៉ុន្ដែ​មិន​រលត់​ទេ ដោយសារ​នៅ​ក្នុង បន្ទប់​ម្ចាស់ផ្ទះ ស្តុក​នៅ​ក្រណាត់ និង​ខោអាវ​ជជុះ​ជា​ច្រើន​ណែន​ពេញ​បន្ទប់ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន សុំ​ហៅ​រថយន្ត ពន្លត់​អគ្គិភ័យ មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ បន្ថែម​ទៀត ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដដែល បាន​បន្ថែម​ទៀត​ថា ខណៈ​ភ្លើង​ឆេះ​ភ្លាម​ៗ ពួក​គាត់​ឡើង​ទៅ​ជួយ​ពន្លត់ ឃើញ​មាន​ទៀន​កំពុង​ឆេះ ដោយ​ពួក​គាត់​ដាក់​ការ​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពីរ​លំ ទៀន​ដែល​ម្ចាស់ផ្ទះ​អុជ​ទុក​ចោល​នោះ​ហើយ ។

បន្ទាប់​ពី​ទទួល​ដំណឹង​ថា មាន​ករណី​អគ្គិភ័យ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បានអោយ​កម្លាំង​ចេញ​រថយន្ត​មក​ជួយ​អន្តរា​គម​ន៏​បាញ់​ពន្លត់​ភ្លាម​ៗ ផង​ដែរ ។

ប្រតិបត្តិការ​ណ៏​ខាងលើ បាន​ប្រើប្រាស់​រថយន្ត​របស់​ការិយាល័យ​បង្ការ ពន្លត់​និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​០៣​គ្រឿង បាញ់​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​បាន​ដាក់​ការ​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ម្ចាស់ផ្ទះ ដុត​ទៀន​ទុក​ចោល ក្នុង​បន្ទប់​ឡៅតឿ ទើប​បង្ក​អោយ​មានការ​ឆាបឆេះ​បែប​នេះ ៕
ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ