ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងរយៈពេលត្រឹមតែបីខែដំបូងនៃឆ្នាំ២០២៤ មានករណីកប៉ាល់បុកស្ពាន ចំនួន៣ប្រទេសផ្សេងៗគ្នា

4 អាទិត្យ មុន

(អន្តរជាតិ)៖ ករណីបាក់ស្ពាននាពេលថ្មីៗនេះបង្ហាញថាស្ពានចាស់ៗត្រូវតែកែលម្អ ឬការពារបន្ថែម ដោយសារកប៉ាល់ដឹកទំនិញកាន់តែទំនើបកាន់តែធំឡើងៗ។ Benjamin Chambers/Delaware News Journal, NYT. បើយោងតាម…

(អន្តរជាតិ)៖ ករណីបាក់ស្ពាននាពេលថ្មីៗនេះបង្ហាញថាស្ពានចាស់ៗត្រូវតែកែលម្អ ឬការពារបន្ថែម ដោយសារកប៉ាល់ដឹកទំនិញកាន់តែទំនើបកាន់តែធំឡើងៗ។

Benjamin Chambers/Delaware News Journal, NYT.

បើយោងតាម ​​CNN ករណីបាក់ស្ពានដោយសារតែកប៉ាល់ពាណិជ្ជកម្មធំៗបុក បានកើតឡើង៣ករណីមកហើយរយៈពេលត្រឹមតែបីខែដំបូងនៃឆ្នាំនេះ។

១. ការបាក់ស្ពាន Francis Scott Key ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមីនា កប៉ាល់កុងតឺន័រទម្ងន់ ៩៥ម៉ឺនតោន បានទៅបុកស្ពានឱ្យរលំ​ មូលហេតុអាចដោយសារចាក់ប្រេងលាយ​ នាំឱ្យគាំងម៉ាស៊ីន​ គ្មានថាមពលអគ្គីសនីគ្រប់គ្រាន់​ ហើយនាវឹកមិនអាចបញ្ជាបាន​ ទើបរេទៅបុកសរសរស្ពាន បណ្តាលឱ្យរថយន្តនិងមនុស្ស ធ្លាក់ចូលទឹក ហើយមកទល់ពេលនេះមានមនុស្ស៦នាក់បាត់បង់ជីវិត។

Benjamin Chambers/Delaware News Journal, NYT.

២. ឧប្បត្តិហេតុនៅក្នុងប្រទេសចិនបានកើតឡើងកាលពីចុងខែកុម្ភៈ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្ស ២នាក់បានស្លាប់ និង ៣នាក់ទៀតបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកទំនិញមួយបានបុកជាមួយស្ពានឆ្លងទន្លេមួយក្នុងតំបន់ដីសណ្ដទន្លេ គជ់ ក្នុងទីក្រុងក្វាងចូវ របស់ប្រទេសចិន។

CCTV

៣. នៅចុងខែមករា កប៉ាល់ដឹកទំនិញដ៏ធំមួយបានបុកជាមួយស្ពាន Zárate-Brazo Largo នៅលើទន្លេ Prana ក្នុងប្រទេសអាហ្សង់ទីន នេះបើយោងតាម ​​Télam ។ ឧបទ្ទវហេតុនេះបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់កប៉ាល់ ហើយស្ពានពុំមានការបាក់រលំដូច២ករណីខាងលើឡើយ។ ប្រភព៖ CNN / Zing News

mercopress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ