ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេ​មរះ សិរីមន្ត ចេញ​មុខ​បញ្ជាក់​ពី​ការ​សម្តែង​ក្នុង​បទ​ចម្រៀង​ថ្មី​ក្រោយ​រងការ​រិះគន់​

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក ខេ​មរះ សិរីមន្ត បាន​ចេញ​មុខ​បញ្ជាក់​ឲ្យ​បាន​មហាជន​បានដឹង​ជុំវិញ​ការ​សម្តែង​នៅ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន បន្ទាប់​ពី​ការ​សម្តែង​នោះ​ទទួល​រង​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ចំពោះ​កំហុស​ខុសឆ្គង ។ កំហុស​ដែល​ខុសឆ្គង​នោះ ​គឺ​ដោយសារ​ការ​សម្តែង​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​លោក…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក ខេ​មរះ សិរីមន្ត បាន​ចេញ​មុខ​បញ្ជាក់​ឲ្យ​បាន​មហាជន​បានដឹង​ជុំវិញ​ការ​សម្តែង​នៅ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន បន្ទាប់​ពី​ការ​សម្តែង​នោះ​ទទួល​រង​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ចំពោះ​កំហុស​ខុសឆ្គង ។

កំហុស​ដែល​ខុសឆ្គង​នោះ ​គឺ​ដោយសារ​ការ​សម្តែង​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​លោក ​ដែល​មាន​ចំណងជើង​ថា «​ឆ្នាំ​នឹង​សប្បាយ​ខ្លាំង» ដែល​បាន​បញ្ចូល​នូវ​សកម្មភាព​បង្ហាញ​កាំភ្លើង​បាញ់​ទឹក​ដែល​គេ​និយម​ប្រើប្រាស់​លេង​នៅ​ក្នុង​កម្មវិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ ។

សកម្មភាព​មួយ​នេះ​ ត្រូវ​បាន​មហាជន​មួយ​ចំនួន​សម្តែង​ការ​រិះគន់ និង​មិន​ពេញ​ចិត្តជា​ខ្លាំង ដ្បិត​គេ​យល់​ថា លោក​ជា​តារាចម្រៀង​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា បែ​រមិន​ជួយ​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ តែ​បែ​រជា​ជួយ​ផ្សព្វផ្សាយ​អ្វី​ដែល​ប្រពៃណី​ប្រទេស​គេ​ទៅ​វិញ ។

ពាក់ព័ន្ធ​ការ​រិះគន់​ខាងលើ​នេះ ​ត្រូវ​បាន​តារាចម្រៀង​លោក ខេ​មរះ សិរីមន្ត ចេញ​មុខ​បញ្ជាក់​ថា បទ​ចម្រៀង​របស់​លោក​មួយ​នេះ​ គឺជា​បទ​បែប​សប្បាយ និង​ចង្វាក់​ទំនើប ខ​ណៈ​ពេល​ដែល​ការ​បញ្ចូល​ការ​សម្តែង​ដោយ​ប្រើប្រាស់​កាំភ្លើង​បាញ់​ទឹក​ជ័រ​នោះ ​គឺ​ដោយសារ​កាំភ្លើង​នេះ​មាន​ប្រភព​មក​ពី​អឺ​រ៉ុ​ប ហើយ​ត្រូវ​បាន​គេ​ដាក់​លក់​ពាសពេញ​ពិភពលោក​។

តារាចម្រៀង​រូប​នេះ ​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា សូម​អរគុណ​បងប្អូន​ទាំងអស់​គ្នា​ដែល​បាន​ចាប់អារម្មណ៍ MV បទ «ឆ្នាំ​នឹង​សប្បាយ​ខ្លាំង​» បទ​នេះ​មិនមែន​ជា​បទ​បែប​ប្រពៃណី​ទេ ​គឺជា​បទ​បែប​សប្បាយ​ៗ​ចង្វាក់​បែប​ទំនើប តាម​សម័យកាល​ទំនើប ហើយ​មួយវិញទៀត យើង​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ក្អម​ខ្មែរ និង កាំភ្លើង​ជ័រ​របស់​ក្មេង​ៗ​លេង មាន​ប្រភព​មក​ពី​អឺរ៉ុប ដែល​មាន​លក់​ពាសពេញ​ពិភពលោក​ហើយ​យើង​បាន​ច្នៃ​ដាក់​អក្សរ​អង់គ្លេស​ថា «I love Cambodia» និង​អក្សរ​ខ្មែរ ថា «​ខ្ញុំ​ស្រលាញ់​កម្ពុជា​» នៅ​លើ​កាំភ្លើង​ផង​ដែរ​។

សង្ឃឹមថា​ បងប្អូន​នឹង​រីករាយ​រាំ​លេង នា​ពេល​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ហើយ​ខ្ញុំបាទ ក៏​មាន​បទ​ចម្រៀង​​លក្ខណៈ​ប្រពៃណី​ជា​ច្រើន​បទ​ទៀត​ដែល​ត្រៀម​ចេញ​ផង​ដែរ​🙏🏻 ។ ដោយឡែក ​ឆ្លើយ​តប​ទៅ​កាន់​អ្ន​គ​គាំទ្រ​ចំពោះ​ការ​ចង់​ឃើញ​លោក​ចេញ​បទ​បែ​បក​ន្ទ្រឹ​ម​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ដូច​បណ្តា​ឆ្នាំ​កន្លង​ទៅ​នោះ តារាចម្រៀង​លោក ខេ​មរះ សិរីមន្ត បាន​បញ្ជាក់​តាម​រយៈខំ​មិន​ថា ពី​ថា​បទ​ខ្ញុំ​ពី​មុន​ៗ​មាន​ពេញ​ក្នុង​យូ​ធូប​បើ​បងប្អូន​ស្រលាញ់​បទ​ពី​មុន​ប​ន្អូ​ន​អាច​ចូល​ទៅ​ស្តាប់​ទៅ​មិន​អី​ទេ​តែ​ពេល​នេះ​សុំ​ធ្វើ​បទ​ចម្រៀង​តម្រូវ​យុវជន​ខ្លះ 🙏🏻​ណាមួយ​បើ​ខ្ញុំ​ធ្វើ​បទ​ដូច​ពី​មុន​ៗ​មិន​ផ្លាស់​ប្តូរ​ខ្លះ​នោះ​ប្រាកដ​ណាស់​នឹង​ថា​ខ្ញុំ​ធ្វើ​អី​ដដែល​ៗ​មិន​ខាន ។

ជា​ការ​កត់សម្គាល់ ​នៅ​មុន​ពេល​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​ខាងលើ​នេះ​ដែរ​ លោក ខេ​មរះ សិរីមន្ត ក៏​ធ្លាប់​បាន​លើក​ឡើង​ម្តង​ហើយ​ថា គ្រប់យ៉ាង​ដែល​ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើ​នៅ​ពេល​នេះ​គឺ​ដើម្បី​ប្រទេស​ជាទី​ស្រលាញ់​របស់ខ្ញុំ​គ្រប់​កិច្ចសហការ ជាមួយ​ប្រទេស​នា​ៗ​ទាំងអស់​គឺ​ដើម្បី​ពង្រីក​ទីផ្សារ​សិល្បៈ​ខ្មែរ​«​ទោះ​ពេល​នេះ​មាន​បងប្អូន​ខ្លះ​មិន​ទាន់​យល់ចិត្ត តែ​ការ​ពិត​នឹង​បង្ហាញ​នូវ​ពេល​លទ្ធផល​ពិត​មក​ដល់​»​។

លោក​បញ្ជាក់​ថា «​ទោះ​ខ្ញុំ​មិនមែន​ជា​អ្នកធំ​តែ​ខ្ញុំ​សុំ​ធ្វើ​កិច្ចការ​ធំ​ខ្លះ​ជូន​ជាតិ​របស់ខ្ញុំ​តាម​រយៈ​វិជ្ជាជីវៈ​សិល្បៈ​ដែល​ខ្ញុំ​មាន​បង្ហាញ​ទៅ​ពិភពលោក​» ៕​

អត្ថបទសរសេរ ដោយ