ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​មង្គលការ​ហេង វិសាល និងស្រី​នា ​ផ្ទុះ​ខ្លាំង​​លើ​​​បណ្តាញ​​សង្គមថ្ងៃនេះ​

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មង្គលការ Influencer ដ៏​ល្បី​លំដាប់​ប្រទេស ​លោកហេង វិសាល និង​នាង ស្រី​នា ត្រូវ​បាន​គេ​ចាត់ទុកជា​មង្គលការ​ដ៏​ធំ​ប្រចាំឆ្នាំ…

រាជធានីភ្នំពេញ ៖ មង្គលការ Influencer ដ៏​ល្បី​លំដាប់​ប្រទេស ​លោកហេង វិសាល និង​នាង ស្រី​នា ត្រូវ​បាន​គេ​ចាត់ទុកជា​មង្គលការ​ដ៏​ធំ​ប្រចាំឆ្នាំ ខណៈ​ពេល​ដែល​ពិធី​មង្គល​របស់​អ្នក​ទាំង​ពី​កំពុង​តែ​ផ្ទុះ​ពេញ​បំ​ណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារ​មានការ​ចែករំលែក​រូបភាព​យ៉ាងច្រើន​សន្ធឹក
សន្ធាប់ ។

ដូច​ការ​គ្រង​ទុក ​នៅ​ទីបំផុត​ មង្គលការ​របស់​លោក ហេង វិសាល និង​នាង ស្រី​នា បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ឱ​ឡា​រឹក​ នៅ​ថ្ងៃ​ទី​២៧ និង​២៨ ខែមីនា ឆ្នាំ​២០២៤ នេះ ដោយ​បាន​រៀបចំ​ដល់​ទៅ៥ អគារ​ចូល​គ្នា​នៅ​មជ្ឈមណ្ឌល The Premier Center Sen Sok ។

ពិធី​មង្គលការ​ទាំងមូល ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ស្រស់​ស្អាត និង​ប្រណីត ជាមួយ​ការ​តុបតែង​លម្អ​ជាមួយ​ផ្កា​ចំ​ម្រុះ​ពណ៌ ហើយ​ពិធី​មង្គលការ​របស់​ពួក​គេ​ក៍​ត្រូវ​បាន​គេ​លើក​ស​សើរ​ពី​ការ​រៀបចំ​តាម​បែប​ប្រពៃណី​ខ្មែរ​យ៉ាង​ល្អ​ផង​ដែរ ។

ជាមួយនឹង​ការ​តុបតែង​កន្លែង​ពិធី​យ៉ាង​ស្រស់​ស្អាត​ហើយ​នោះ នៅ​ក្នុង​បរិវេណ​កន្លែង​ប្រារព្ធ​ពិធី​គេ​ក៏​ឃើញ​មានការ​រៀបចំ​ស្តង់​អាហារ និង​ភេ​ស​ជ្ជះ រួម​ទាំង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​សម្រាប់​ភ្ញៀវ​កិត្តិយស​ដែល​អញ្ជើញ​ចូលរួម​ផង​ដែរ​។

អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ ​មង្គលការ​របស់​លោក ហេង វិសាល និង​នាង ស្រី​នា ក៏​មាន​វត្តមាន​បុគ្គល​ល្បី រួម​ទាំង​អ្នក​សិ​ល្បៈ​ជា​ច្រើន​បាន​ចូលរួម ដោយនៅ​ក្នុង​នោះ​ក៏​មាន​វត្តមាន​ព្រះ​នាង​តូច នរោត្តម ជេន​ណា យាង​ចូលរួម​នៅ និង​ប្រទាន​កាដូ​នាឡិកា​ដាំ​ពេជ្រ​ដ៏​មាន​តម្លៃ​សម្រាប់​អ្នក​ទាំង​ពីរ​ផង​ដែរ ។

ដោយឡែក​ សម្រាប់​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​នានា​ បាន​នាំ​គ្នា​ចែកចាយ​នូវ​រូបភាព​ទិដ្ឋភាព​ពិធី​មង្គលការ​របស់​ហេង វិសាល និង​នាង ស្រី​នា ជា​បន្តបន្ទាប់ ជាមួយនឹង​ការ​ចូលរួម​អបអរសាទរ ជូរ​ពរ​អ្នក​ទាំង​ពីរ និង​បាន​លើក​ស​សើរ​អ្នក​ទាំង​ពីរ​ថា ពិតជា​គូស្នេហ៍​ដ៏​សា​កម​គ្នា​ខ្លាំង ។

សម្រាប់​ពាក្យពេចន៍​ជូនពរ​ទាំង​អស់នោះ​លោក ហេង វិសាល ក៏​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ថា «ខ្ញុំ​បើក​ហ្វេ​ក​បុក​បានឃើញ​ពាក្យ​ជូនពរ​របស់​មិត្តភក្តិ បងប្អូន បង​ៗ​អ្នក​សារ​ព័​ត៌​មាន និង​អ្នកគាំទ្រ​ជា​ច្រើន ខ្ញុំ​ពិតជា​រំភើប​ណាស់ អរគុណ​សម្រាប់​ក្តី​ស្រឡាញ់ និង​ភាព​កក់ក្តៅ​ពី​បងប្អូន​ទាំងអស់​គ្នា ខ្ញុំ​និង​ក្រុម​គ្រួសារ​ពិតជា​អរគុណ និង​ដឹងគុណ​បងប្អូន​ណាស់​។ នៅ​ថ្ងៃ​ពិសេស​នេះ​ខ្ញុំ​សូម​ជូនពរ​បងប្អូន​ជួប​តែ​ភាព​សប្បាយ​រីករាយ ក្តី​សុខ និង​សុភមង្គល​🙏🏻 ហើយ​ចង់​ប្រាប់​បងប្អូន​ថា ខ្ញុំ​មាន​ប្រពន្ធ​ហើយ» ៕

អត្ថបទសរសេរ ដោយ