ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនអាកាសចរណ៍ថៃ បង្កើនជើងហោះហើរ និងកាត់បន្ថយតម្លៃសំបុត្រ ស្របពេលប្រទេសនេះនឹងធ្វើពិធីសង្ក្រាន្តរយៈពេល២១ថ្ងៃ

4 អាទិត្យ មុន

(ថៃ)៖ ក្រុមហ៊ុន Thai Airways បានប្រកាសថា ខ្លួននឹងបន្ថែមជើងហោះហើរទៅមកបន្ថែមទៀតរវាងទីក្រុងបាងកក និងភូកេត/ឈៀងម៉ៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី…

(ថៃ)៖ ក្រុមហ៊ុន Thai Airways បានប្រកាសថា ខ្លួននឹងបន្ថែមជើងហោះហើរទៅមកបន្ថែមទៀតរវាងទីក្រុងបាងកក និងភូកេត/ឈៀងម៉ៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា លើកលែងតែថ្ងៃទី ១៤ ខែមេសា។

តាមពិត ក្រុមហ៊ុនអាកាសចរណ៍ Thai Airways មិនមែនជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលព្យាយាមទាញយកការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងរដូវវិស្សមកាលវែងនោះទេ។ ក្នុងនោះមាន ក្រុមហ៊ុន Thai Air Asia , Nok Air, Thai Lion Air ក៏នឹងបន្ថែមជើងហោះហើរបន្ថែម ណៈដែលក្រុមហ៊ុន Thai VietJet កំពុងផ្តល់ការបញ្ចុះតម្លៃ ២០% លើផ្លូវហោះហើរក្នុងស្រុកទាំងអស់។

រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Suriya Juengrungreangkit ធ្លាប់បានអំពាវនាវជាសាធារណៈដល់ក្រុមហ៊ុនអាកាសចរណ៍នានាឱ្យកាត់បន្ថយតម្លៃសំបុត្រនៅលើជើងហោះហើរក្នុងស្រុក ជាពិសេសក្នុងអំឡុងពេលពិធីសង្ក្រាន្ត។

ក្រុមហ៊ុនអាកាសចរណ៍សន្យាថានឹងកាត់បន្ថយតម្លៃ ឬបន្ថែមកៅអីបន្ថែមក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ដើម្បីបន្ធូរបន្ថយកង្វល់របស់អតិថិជន។

អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ពិធីសង្ក្រាន្តឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងជួយប្រទេសនេះរកចំណូលបាន ២៤.៤ពាន់លានបាត ( ៧០០លានដុល្លារអាមេរិក ) ក្នុងរយៈពេល៥ថ្ងៃ ដោយទាក់ទាញភ្ញៀវទេសចរបរទេសជាង ៥០០,០០០ នាក់ និងភ្ញៀវទេសចរក្នុងស្រុកជិត ៤.៣លាននាក់។ ប្រភព៖ vietnaminsider

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ