ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនតិចទេ ! ដុតកម្ទេ.ចចោលត្រីបានមកពីការបំពុលថ្នាំលក់លើទីផ្សារ ក្នុង​ខេត្តស្ទឹងត្រែង

4 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​សហការ​ជាមួយ​គណៈកម្មការ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង បាន​សម្រេច​ដុត​កម្ទេច​ចោល​ត្រី​ដែល​បាន​មក​ពី​ការ​នេសាទ​ដោយ​បំពុល​ថ្នាំ​មក​លក់​លើ​ទីផ្សារ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​អ្នកទិញ​បន្ត​ទៅ​បរិភោគ ។ គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៧…

ខេត្តស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​សហការ​ជាមួយ​គណៈកម្មការ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង បាន​សម្រេច​ដុត​កម្ទេច​ចោល​ត្រី​ដែល​បាន​មក​ពី​ការ​នេសាទ​ដោយ​បំពុល​ថ្នាំ​មក​លក់​លើ​ទីផ្សារ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​អ្នកទិញ​បន្ត​ទៅ​បរិភោគ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​រួម​គណៈកម្មការ​ផ្សារ​សាមគ្គី​បាន​ចុះ​ត្រួតពិនិត្យ​ត្រី​លក់​នៅ​ផ្សារ ដែល​បាន​មក​ពី​ការ​បំពុល​ថ្នាំ ជា​លទ្ធផល​ជំនាញ​បាន​ដកហូត​ប្រភេទ​ត្រី​ប្រា​កែ​ចំនួន​៥០​គីឡូក្រាម និង​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជីវករ​ចំនួន ០៣​នាក់ ។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា ត្រី​ទាំងនេះ គឺ​បងប្អូន​អាជីវករ​យល់ព្រម​ប្រគល់​ជូន​សមត្ថកិច្ច​យក​ទៅ​បំផ្លាញ​ចោល​តាម​នីតិវិធី ហើយ​ត្រី​ទាំងនេះ គឺ​បាន​ទិញ​ពី​ប្រជា​នេសាទ​មក​ពី​ខាង​ស្រុក​សៀម​បូក និង​តំបន់​រ៉ា​ម​សារ ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

កន្លង​មក​នុយ​ដែល​ប្រជា​នេសាទ​ប្រើ​ក្នុង​ការ​បំពុល​ត្រី​មាន​ដូច​ជា​បាយដំណើប ត្រី​ល្អិត​កាត់​ជា​កង់​ៗ ក្ដាម សាច់​គោ​… លាយ​ជាមួយ​សារ​ធាត​ពុល ដើម្បី​បោះ​ចូល​ទឹក​ឲ្យ​ត្រី​ស៊ី ។

លោក សឹង មុន្នី​រ័​ត្ន ប្រធាន​គណៈ​អាជីវករ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​បាន​បញ្ជាក់ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា​នេះ​ថា ក្រោយ​ការ​ពិនិត្យ​រក​ឃើញ​សារធាតុពុល​នៅ​ក្នុង​សាច់​ត្រី ជំនាញ​ក៏​បាន​ដកហូត​ពី​អាជីវករ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ប្រធាន​ៗ​សម្រេច និង​ឯកភាព​លើ​ការ​បំផ្លាញ​ចោល​នោះ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ បាន​ដុត​បំផ្លាញ​ចោល​នៅ​ក្បែរ​បរិវេណ​ព្រ​លាន​យន្តហោះ​ក្រុង​ស្ទឹង​ត្រែង ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង លោកស្រី សំ​វិចិត្រ ឱ្យ​ដឹង​ថា ដោយសារ​បច្ចុប្បន្ន​ត្រី​ទាំងនោះ​ត្រូវ​បាន​បំផ្លាញ​ចោល ព្រោះ​បើ​ត្រី​ទាំង នេះ​ត្រូវ​បាន​ប្រជាជន​យក​ទៅ​ហូប បើសិន​មាន​ជាតិពុល​ខ្លាំង ក្រោយ​ហូប​ត្រី​នេះ​ទៅ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ពុល​ផង​ដែរ បើសិន​មាន​ជាតិពុល​តិច​ពេល​ហូប​ត្រី​នេះ​ទៅ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​នៅ​ពេល​ក្រោយ ទោះ​មិន​ពុល​ភ្លាម​ៗ​ក៏​ដោយ ។

លោក​បន្ត​ថា ក្នុង​នាម​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង ក៏​សូម​អរគុណ​ដល់​បងប្អូន​អាជីវករ​លក់​ត្រី​ដែល​បាន​យល់ និង​សហការ​ជាមួយ​ជំនាញ និង​សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំង អស់​ឈប់​នេសាទ​ដោយ​សារធាតុពុល ហើយ​ប្រជាជន​មេត្តា​ឈប់​រើស​ត្រី​បំពុល និង​អាជីវករ​ឈប់​ទិញ​-​លក់​- ដឹក​ជញ្ជូន​ត្រី ដែល​បាន​ពី​ការ​នេសាទ​ខុសច្បាប់​ទាំង​បំពុល ឆ​.​ក់ និង​ប្រើ​គ្រឿងផ្ទុះ ព្រោះ​សកម្មភាព​ទាំង​អស់នេះ​គឺ​ខុស​នឹង​ច្បាប់​ស្ដី​ពី​ជលផល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ