ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីសុរិយោដីម្នាក់ស្រវឹងស្រាបើកឡានបុ.កប៉ាណូរួចចុះពីលើរថយន្តហើយស្រែកថា មិនអីទេចាំខ្ញុំដោះស្រាយ

4 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​សុ​រិយោ​ដី​ម្នាក់​ស្រវឹងស្រា​បើកឡាន​ឡើង​សួនច្បារ​បុ ក​ផ្ទាំង​តាំង​ពិ​ពណ៌​សមិទ្ធិ​ផល​មុខ​ស្នាក់​ការ​ខេត្ដ​រង្វង់​មូល​វិមាន​ឯករាជ្យ​កំពង់ស្ពឺ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ។ ប្រភព​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ត្រូវ​បាន​មហាជន​នៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​ស្គាល់​យ៉ាង​ច្បាស់​ថា មានឈ្មោះ ឡេ​ង…

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​សុ​រិយោ​ដី​ម្នាក់​ស្រវឹងស្រា​បើកឡាន​ឡើង​សួនច្បារ​បុ ក​ផ្ទាំង​តាំង​ពិ​ពណ៌​សមិទ្ធិ​ផល​មុខ​ស្នាក់​ការ​ខេត្ដ​រង្វង់​មូល​វិមាន​ឯករាជ្យ​កំពង់ស្ពឺ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ។

ប្រភព​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ត្រូវ​បាន​មហាជន​នៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​ស្គាល់​យ៉ាង​ច្បាស់​ថា មានឈ្មោះ ឡេ​ង ដា​រ៉ា អាយុ​៥២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​សុ​រិយោ​ដី ប្រចាំ​ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ មាន​ទីលំនៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មុន​ពេល​កើតហេតុ​មន្ត្រី​សុរិយោដី​ខាងលើ បាន​បើករថយន្ដ​ម៉ាក FORD RANGER XLT ពណ៌​ស ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 2C.1972 ធ្វើ​ដំណើរ​ចេញពី​ទិស​ខាងកើត​ឆ្ពោះទៅ​ទិស​ខាងលិច ផ្លូវ​ស្រប​តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត លុះ​មក​ដល់​ចំណុច​មុខ​សួន​រូប​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​បត់​ឡើង​លើ​សួនច្បារ​សាធារណៈ​មុខ​ទីស្នាក់ការ​ខេត្ត ក្បែរ​រង្វង់​មូល​វិមាន​ឯករាជ្យ​កំពង់ស្ពឺ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បណ្ដាល​ឱ្យ​មនុស្ស​ម្នា​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ចេញចូល​ហាត់ប្រាណ​រត់​ជាន់​ជើង​គ្នា ដោយសារ​តែ​ភ័យ​លោះ​ព្រលឹង​ចុះ​ក្នុង​បឹង​ដក​ព្រលិត​អស់ បន្ទាប់​មក​បុរស​ជា​អ្នកបើកបរ​រថយន្ដ​បាន​បើកទ្វា​ចេញ​មក​ដោយ​អាកា​រៈ​ស្រវឹង​ជោក​ជាំ ហើយ​ស្រែ​កថា មិន​អី​ទេ​ទុក​ឲ្យ​ខ្ញុំ​ដោះស្រាយ​ៗ ។

មហាជន​នាំ​គ្នា​ឆ្ងល់​ថា ហេតុ​អី​មន្ដ្រី​សុ​រិយោ​ដី​រូប​នេះ​មាន​ពេលវេលា​ស្រវឹងស្រា​ទាំង​ក្បាល​ព្រលប់​បែប​នេះ គាត់​មិន​ធ្វើការ​ទេ​អី​ឬ ? បានជា​ស្រវឹង​តាំងពី​ម៉ោង​១៧:០០​នាទី​ល្ងាច​ទៅ​ហើយ សួរ​ថា តើ​គាត់​ហូប​ស្រា​តាំងពី​ពេល​ណា? គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្ដាល​អោយ​ខូចខាត​រថយន្ត និង​ផ្លា​ក​ផ្ទាំង​ប៉ាណូ ដែល​រដ្ឋបាល​ខេត្ដកំពង់ស្ពឺ​ដាក់​តាំង​ពិ​ពណ៌​រូប​លម្អរ​នៅ​ទី​សួន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អំពី​សមិទ្ធិ​ផល​នានា​របស់​ខេត្ដ និង​ប្រទេស ។

អ្នកបើកបរ​រថយន្ត​បង្ក ក្រោយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​តេស្ដ​ជាមួយ​ឧបករណ៍ គឺ​មាន​ជាតិ​ស្រវឹង ១.៥៥ mg/L និង​បាន​ធ្វើការ​ផាកពិន័យ​តាម​នីតិវិធី រីឯ​ការ​ខូចខាត​សម្ភារៈ​ជំនាញ​បាន​ប្រគល់​ជូន​រដ្ឋបាល​ខេត្ដ​ដើម្បី​ដោះស្រាយ​លើ​សំណង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ