ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៦​នាក់​ធ្លាក់​ពី​លើ​ស្ពាន​អាមេ​រិក​យប់​មិញ​ទំនង​ជា​ស្លា.ប់​ទាំងអស់

4 អាទិត្យ មុន

ទី​ក្រុង​ញូយ៉ក៖ ពាក់ព័ន្ធ​នឹង​ករណី​នាវា​ដឹក​ទំនិញ​​​​បើក​បុក​គល់​ស្ពាន​នៅ​ទី​ក្រុង​បាល់​ទីម៉ ប្រទេស​អាមេរិក​កាល​ពី​យប់​មិញ​គេ​សន្និដ្ឋាន​ថា​មនុស្ស​៦​នាក់​ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​បាន​ស្លាប់​អស់​ទៅ​ហើយ​។ គ្រាន់​តែ​គេ​​​រក​ឃើញ​សាក​សព​​មិន​ទាន់​ឃើញ​​។ ​មូល​ហេតុ​ដែល​គេ​សន្និដ្ឋាន​ដូច្នេះ​ដោយ​សារ​ទឹក​​ទន្លេ​​​ត្រជាក់​ខ្លាំង, ហើយ​ពួក​គេ​ធ្លាក់​ទៅ​ក្នុងទឹក​រាប់​សិប​ម៉ោង​មក​ហើយ។​ ដំណើរ​ការ​ជួយ​សង្គ្រោះ​​​​​​ត្រូវ​ពន្យារ​ពេល​១៨​ម៉ោង​ដោយ​សារ​បញ្ហា​ប្រឈម​​​ច្រើន​។ ឥឡូវ​នេះ គេ​លែង​ប្រើ​ពាក្យ​ជួយ​សង្គ្រោះ​ទៀត​ហើយ​ គេ​ប្រើ​ពាក្យ​ស្វែង​រក​សាក​សព​…

ទី​ក្រុង​ញូយ៉ក៖ ពាក់ព័ន្ធ​នឹង​ករណី​នាវា​ដឹក​ទំនិញ​​​​បើក​បុក​គល់​ស្ពាន​នៅ​ទី​ក្រុង​បាល់​ទីម៉ ប្រទេស​អាមេរិក​កាល​ពី​យប់​មិញ​គេ​សន្និដ្ឋាន​ថា​មនុស្ស​៦​នាក់​ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​បាន​ស្លាប់​អស់​ទៅ​ហើយ​។ គ្រាន់​តែ​គេ​​​រក​ឃើញ​សាក​សព​​មិន​ទាន់​ឃើញ​​។ ​មូល​ហេតុ​ដែល​គេ​សន្និដ្ឋាន​ដូច្នេះ​ដោយ​សារ​ទឹក​​ទន្លេ​​​ត្រជាក់​ខ្លាំង, ហើយ​ពួក​គេ​ធ្លាក់​ទៅ​ក្នុងទឹក​រាប់​សិប​ម៉ោង​មក​ហើយ។​

ដំណើរ​ការ​ជួយ​សង្គ្រោះ​​​​​​ត្រូវ​ពន្យារ​ពេល​១៨​ម៉ោង​ដោយ​សារ​បញ្ហា​ប្រឈម​​​ច្រើន​។ ឥឡូវ​នេះ គេ​លែង​ប្រើ​ពាក្យ​ជួយ​សង្គ្រោះ​ទៀត​ហើយ​ គេ​ប្រើ​ពាក្យ​ស្វែង​រក​សាក​សព​ និង​ស្រង់​ពួកគេ​ឡើង​មក​លើ​គោក​។ អាជ្ញាធរ​គ្មាន​សង្ឃឹម​ថា​​​អាច​រក​ឃើញ​អ្នក​នៅ​រស់​ទេ​។ រហូត​ដល់​​​ថ្ងៃ​រះ​ស្រួល​បួល​សិនគេ​នឹង​បញ្ជូន​ក្រុម​អ្នក​មុជ​ទឹក​ទៅ​បាត​ទន្លេ​​ដើម្បី​ស្រង់​សាក​សព​​ឡើង​មក​លើ​គោក​។

មុន​ពេល​កើត​ហេតុ, នាវា​ឈ្មោះ​ដាលី (Dali) ដែល​ដោត​ទង់​ជាតិ​សិង្ហបុរី​បាន​ចាក​ចេញ​ដំណើរ​ពី​កំពង់​ផែ​បាល់​ទី​ម៉​សំដៅ​ទៅ​ប្រទេស​សិរី​លង្កា​ដោយ​ត្រៀម​ប្រើ​ប្រាស់​ពេល​វេលា​សរុប​២៧​ថ្ងៃ​។ ចេញ​ដំណើរ​​​បានតែ​​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ នាវា​នេះ​​ក៏​រលត់​ម៉ាស៊ីន​​កណ្ដាល​ទី​។ អ្នក​បើក​នាវា​​ក៏​បញ្ជា​ឱ្យ​​ទម្លាក់​យុថ្កា​ចុះ​ទៅ​បាត​ទន្លេ​ និង​​​បួង​ចង្កូត​នាវា​មួយ​ទំហឹង​​មិន​ឱ្យ​បត់​ទៅ​ខាង​ស្ដាំ​​។​ គាត់​ថែម​ទាំង​ទាក់​ទង​ទៅ​អាជ្ញាធរ​ដែល​មើល​ការ​ខុស​ត្រូវ​​នៅលើ​ស្ពាន​ដើម្បី​បិទ​ដំណើរ​ការ​ស្ពាន​នេះ​ជា​បណ្ដោះ​អាសន្ន​​​។​

បើ​គ្មាន​ចំណាត់​ការ​ទាំង​នេះ​ទេ គេ​គិត​ថា​មនុស្ស​ដែល​ឆ្លងកាត់​ស្ពាន​នេះ​អាច​នឹង​ស្លាប់​ច្រើន​ជាង​នេះ​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​ថា​នាវា​ដឹក​ទំនិញ​នោះ​បើក​​ទៅ​ប៉ះ​ជើង​ស្ពាន​មួយ​ទំហឹង​នៅ​ក្នុង​​ស្ថាន​ភាព​​ងងឹត​ និង​ឃើញ​ភ្លើង​ហ្វា​របស់​រថ​យន្ត​នៅ​លើ​ស្ពាន​ធ្លាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ។ បន្ទាប់​មក​ នាវា​ដឹក​ទំនិញ​នោះ​ត្រូវ​ភ្លើង​ឆេះ​។

អាជ្ញាធរ​ថ្លែង​ថា​ស្ពាន​នេះ​ជា​ច្រក​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំខាន់​។ ដូច្នេះ នៅ​ពេល​ស្ពាន​ខូច​ខាត​ដល់​ថ្នាក់​ប្រើ​ការ​លែង​កើត​បែប​នេះ​ វា​នឹង​បង្ក​បញ្ហា​ធំ​សម្រាប់​​សង្វាក់​ផ្គត់​ផ្គង់​ទំនិញ​។ នាវា​​ទើប​តែ​​​ចេញ​ដំណើរ​បាន​​១​ភ្លែត​ក៏​រលត់​ម៉ាស៊ីន។ បុគ្គលិក​នៅ​លើ​នាវា​ក៏​ទម្លាក់​យុថ្កា​ចុះ​ដើម្បី​ពន្យឺត​ការ​រត់​តម្រង់​ទៅ​រក​​​ស្ពាន។ បុគ្គលិក​នៅ​លើ​នាវា​សរុប​២២​នាក់​មិន​បាន​រង​គ្រោះ​ដល់​អាយុ​ជីវិត​ទេ​។

លោក​បៃដិន​ថ្លែង​ថា​ក្រុម​ល្បាត​ដែន​ទឹក​របស់​អាមេរិក​បាន​ចាត់​វិធាន​ការ​ឆ្លើយ​តប​ជា​ប្រញាប់​ដើម្បី​បិទ​ការ​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​។ លោក​​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​ស្ពាន​​ដោយ​ផ្ទាល់​ ហើយ​ចង់​ឱ្យ​រដ្ឋាភិបាល​សហ​ព័ន្ធ​រ៉ាប់​រង​ចំណាយ​លើ​ការ​សាង​សង់​ស្ពាន​នេះ​ឡើង​វិញ​។ ​​កប៉ាល់​តូច​ធំ​​ជាង​៤០​គ្រឿង​ត្រូវ​ជាប់​គាំង​​នៅ​ក្នុង​កំពង់​ផែ​បាល់​ទីម៉​។ ក្នុង​នោះ​មាន​នាវា​ដឹក​ទំនិញ​ខ្នាត​តូច​ ទូក​ និង​ក្បូន​សម្រាប់​​ជិះ​កម្សាន្ត។ ​កប៉ាល់​​​៣០​គ្រឿង​​ដែល​ប្រុង​ចូល​ចត​នៅ​កំពង់​ផែ​​​ក៏​ត្រូវ​ជាប់​គាំង​ដំណើរ​ផង​ដែរ​​៕

ប្រភព៖ Reuters
https://www.reuters.com/world/us/16-mile-bridge-baltimore-collapses-after-ship-collision-fox-baltimore-reports-2024-03-26/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ