ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយមែន! វត្ត​មួយ​​ច្នៃ​ចំបើង​ធ្វើ​ជា​រូប​នាគ​​ស្វា​គមន៍​​​ចូល​ឆ្នាំ​ថ្មី ​កំពុងផ្ទុះ​ការ​ចាប់អារម្មណ៍

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​មិនយូរ​ថ្ងៃ​ទៀត​នោះ​ទេ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នឹង​ចូល​មក​ដល់ ។ សម្រាប់​ឆ្នាំ​២០២៤នេះ គឺជា​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំរោង​ឆស័ក ដែល​បងប្អូន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​បាន​នឹង​កំពុង​រៀបចំ​ខ្លួន​ទ​ទូល​ទេវតា​ឆ្នាំ​ថ្មី ដែល​តំណាង​ដោយ​នាគរាជ​…

រាជធានីភ្នំពេញ ៖ នៅ​មិនយូរ​ថ្ងៃ​ទៀត​នោះ​ទេ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នឹង​ចូល​មក​ដល់ ។ សម្រាប់​ឆ្នាំ​២០២៤នេះ គឺជា​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំរោង​ឆស័ក ដែល​បងប្អូន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​បាន​នឹង​កំពុង​រៀបចំ​ខ្លួន​ទ​ទូល​ទេវតា​ឆ្នាំ​ថ្មី ដែល​តំណាង​ដោយ​នាគរាជ​ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ តាម​បណ្តា​វត្ត​អារាម និង​រដ្ឋបាល​ខេត្ត​-​រាជធានី បាន​និង​កំពុង​រៀបចំ​តុបតែង​នូវ​រូប​នាគរាជ ដើម្បី​អបអរ​ឆ្នាំ​ថ្មី ឆ្នាំរោង​ឆស័ក​។​

ជាក់ស្តែង​ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​វត្ត​មួយ​កន្លែង​បាន​ខិតខំ​យ៉ាង​សស្រាក់​ស​ស្រ៊ាំតុបតែង​វត្ត​របស់​ខ្លួន ជា​ពិសេស ​រូប​នាគរាជ​តែ​ម្តង ដែល​ធ្វើ​ឡើង​ពី​ចំបើង​រំលេច​ចេញ​ជា​រូបភាព​យ៉ាង​ស្រស់​ស្អាត​គួរ​អោយ​ទាក់ទាញ​អ្នក​ទស្សនា​ ។

នេះ​អាច​ចាត់​ទុក​ថា ​ជា​ស្នាដៃ​មួយ​ដ៏​គួរ​ឱ្យ​ទាក់ទាញ ក្រោយ​វត្ត​អា​រម​មួយ​កន្លែង​នេះ មានការ​ច្នៃប្រឌិត​យ៉ាង​អស្ចារ្យ​ចេញ​ជា​រូបរាង​នាគរាជ ធ្វើ​ពី​ចំបើង​។ តើ​បងប្អូន​យល់​យ៉ាងណា​ដែរ? ឱ្យ​ប៉ុន្មាន​ពិន្ទុ​ដែរ?

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​២០២៤ នេះ ស​ង្ក្រា​ន​នឹង​ចូល​ដល់​នៅ​ថ្ងៃ​សៅរ៍​៥​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៤ ដោយនៅ​តាម​បណ្តាល​រាជធានី​ខេត្ត​ក្រុង​មួយ​ចំនួន​បាន​ត្រៀម​ចំ​រួម​ជា​ស្រេច ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំរោង​ ។  ​

គួរ​បញ្ជាក់​ដែរ​ថា រូប​នាគ​ធ្វើ​ឡើង​បី​ចំបើង​នេះ ក្រោម​ទឹកដៃ​របស់​ព្រះសង្ឃ និង​កូនសិស្ស​វត្ត នគរ​បា​ជ័យ​ក្រៅ ស្ថិត​នៅ​ភូមិ​ជង្ហុក ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយ​បាន​ខិតខំ​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ធ្វើ​ឡើង អស់​រយៈពេល​ជា​ច្រើន​ផង​ដែរ​នោះ​។

តាម​រយៈ​ការ​បង្ហោះ​របស់​វត្ត​នគរ​បា​ជ័យ​ក្រៅ​ បាន​លើក​ឡើង​ផ្សារ​ភ្ជាប់​ជាមួយ​នៃ​ការ​ធ្វើ​រូប​នាគ​នេះ​ដែរ​ថា «សកម្មភាព​ព្រះសង្ឃ កូនសិស្ស និង​ប្អូន​ៗ​ធ្វើការ​កន្លង​មក កម្លាំង​សាមគ្គី​ទើប​ចេញ​ជា​រូបរាង​(​នាគ​យក្ស​) មួយ​នេះ តែ​មិន​ទាន់​កែ​គន់​បង្ហើយ​ទេ​។ ញាតិ​ញោម​អាច​មក​ទស្សនា​ដូច​ជា​ការ​ថត​លេង​បាន​ស្អាត​មិន​ស្អាត​សម្រេច​លើ​ញោម​អ្នក​ស្ថាបនា ព្រោះ​ធ្វើ​អស់​លទ្ធភាព​ហើយ​ប្រឹង​ទាំង​យប់​ទាំង​ថ្ងៃ ទើប​ចេញ​ជា​រូបរាង​បែប​នេះ​និង​រួច​ជា​ស្ថាពរ (​អរគុណ​ទាំងអស់​គ្នា​សម្រាប់​ការ​សាមគ្គី​)» ។​

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព គុណ​ម្ចាស់ អ៊​ន់ សំណាង​ មាន​ថេ​ដិ​ការ​ថា សម្រាប់​រូប​នាគ​នេះ គឺ​មានការ​រៀបចំ​ពី​វត្ត នគរ​បា​ជ័យ​ក្រៅ ដែល​ជា​មាន​ព្រះសង្ឃ ព្រះ​ចៅអធិការ គណៈ​គ្រប់គ្រង កូនសិស្សលោក បាន​សាមគ្គី​ជា​កម្លាំង ទើប​ចេញ​រូប​នាគ​នេះ​ឡើង​មក​ ។ ចំពោះ​រូប​នាគ​នេះ​ផង​ដែរ គុណ​ម្ចាស់​បន្ត​ថា ព្រះសង្ឃ និង​កូនសិស្ស​បាន​ធ្វើ​អស់ពី​លទ្ធផល​ហើយ ពោល​បាន​ប៉ុណ្ណោះ ព្រោះ​ជា​សិល្បៈ​ច្នៃ​ដោយ​ដៃ មិនមែន​ការ​ធ្វើ​ឧបករណ៍​អ្វី​នោះ​ឡើយ​។

​មែនទែន​ទៅ រូប​នេះ ធ្វើ​ឡើង​ជាង មួ​យស​ប្តា​ហ៍ ដោយ​មាន​ចំបើង​ផង លាប​ពណ៌​ផង ឬ​ស្សី ដែក​គ្រោង​ធ្វើ​ឆ្គឹ​ង ទម្រាំ​បាន​ប៉ុណ្ណោះ​អាច​ថា មិន​ងាយ​ឡើយ​រវល់​ពេញ​មួយ​វត្ត គ្រាន់តែ​រូប​នាគ​ធ្វើ​ឡើង​ពី​ចំបើង ដែល​ត្រៀម​ឆ្នាំ​ថ្មី​នេះ ឆ្នាំរោង ដែល​តំណាង​អោយ​នាគ​ផង​ដែរ​។   

​បើ​ងាក​មក​ប្រវែង​វិញ នាគ​ដែល​ធ្វើ​ឡើង​ដោយ​ចំបើង​មាន​ប្រវែង​១១​ម៉ែត្រ អាច​ថា​ធំ​គួរសម ដោយ​រំ​លេច​ចេញ​ជា​ពណ៌ ក្បាច់រចនា ពណ៌ និង​រូប​បែប​នេះ​ចេញ​មក​។ តើ​បងប្អូន​អោយ​ប៉ុន្មាន​ពិន្ទុ​ក​ដែរ? ក្រៅពី​រូប​នាគ វត្ត​មួយ​នេះ​ក៏​បាន​រៀប​នៅ​កន្លែង​ផ្សេង​ៗ មិន​ថា​បរិ​ណ​វត្ត ក្នុង​វត្ត ការ​តុបតែង​ផ្កែ​ផ្ញី​រៀបចំ​មួក​ស្លឹក​ត្នោត​ខ្មែរ និង​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ​។

ជា​ចុង​ក្រោយ គុណ​ម្ចាស់ អ៊​ន់ សំណាង សំណូមពរ​ថា ក្នុង​ឱ​កាស​បុណ្យប្រពៃណី​ខ្មែរ​គួរ​ចេះ​អធ្យាស្រ័យ​គ្នា​ពេល​ធ្វើ​ដំណើរ មិន​ថា​ជិត​ឬ​ឆ្ងាយ អ្វី​ដែល​កាន់តែ​ពិសេស ចូលរួម​ថែរក្សា​តម្លៃ វប្បធម៌ អរិយធម៌ របស់​ខ្មែរ ដែល​បុព្វបុរស​បាន​បន្សល់​ទុក​អោយ រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ប្រទេស​ជាតិ ​។

គួរ​បញ្ជាក់​ដែរ វត្ត​នគរ​បា​ជ័យ​ក្រៅ ឆ្នាំ​នេះ​បាន​រៀបចំ​យ៉ាង​ស្រស់​ស្អាត ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ពុទ្ធ​បរិ​ស័ក ក្នុង​នោះ​ដែរ​ខាង​វត្ត​ផ្ទាល់ ក៏​មាន​ត្រៀម​ល្បែង​ប្រជាប្រិយ​ខ្មែរ ចោល​ឈូក បោះ​អ​ង្គុ​ញ ទាញព្រ័ត្រ​លាក់កន្សែង និង​ល្បែងល្បាំ​ជា​ច្រើន​ទៀត​ក្នុង​ឆ្នាំ​ថ្មី​នេះ​៕ ដោយ​៖​លី​ហួ គី​ម​ឆាយ​.

អត្ថបទសរសេរ ដោយ