ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍១គូចូលលួ.ចទូរស័ព្ទក្នុង​បន្ទប់​ជួល ជាង​១​អាទិត្យក្រោយមក ត្រូវអស់លក្ខណ៍

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍១គូរដែលជាមុខសញ្ញាចោរកម្ម និងប្រើប្រាស់គ្រឿងញៀ.ន បានចូលទៅ

0:00
0:00

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍១គូរដែលជាមុខសញ្ញាចោរកម្ម និងប្រើប្រាស់គ្រឿងញៀ.ន បានចូលទៅធ្វើសកម្មភាពលួចទូរសព្ទដៃ១គ្រឿងដែលម្ចាស់ទុកនៅលើធុងទឹកកកក្នុងផ្ទះលក់ដូរមួយកន្លែង ហើយរវល់តែដឹកទឹកកកយកទៅឱ្យម៉ូយភ្លេចយកទៅតាមខ្លួន ។ បន្ទាប់ពីលួចបានសម្រេចហើយ ជនសង្ស័យបានគេចខ្លួនបាត់ ដោយពុំបានដឹងថាមានអ្នកជិតខាងបានឃើញ ហើយបានប្រាប់ដល់ម្ចាស់ទូរសព្ទបានដឹងនោះឡើយ។ លុះរយៈពេលជាង១អាទិត្យក្រោយមក ជនសង្ស័យខាងលើបានដើរឆ្លងកាត់មុខផ្ទះកើតហេតុនោះម្ដងទៀត ហើយក៏ត្រូវបានម្ចាស់ទូរសព្ទ រួមនឹងអ្នកជិតខាងចាប់ខ្លួនប្រគល់ឱ្យនគរបាលសាកសួរនិងចាត់ការតាមច្បាប់តែម្ដង។

អំពើចោរកម្ម​ខាងលើនេះ​បានកើតឡើង កាលពីវេលាម៉ោង១និង​២០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នគរបាលបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះម្នាក់ឈ្មោះ ឯម ខាន់ណា ភេទស្រី អាយុ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថុន សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ។ អ្នកទាំង២ជាគូស្នេហ៍នឹងគ្នា គ្មានកន្លែងស្នាក់នៅពិតប្រាកដ ហើយគឺជាមុខសញ្ញាប្រព្រឹត្តអំពើចោរកម្មយ៉ាងសកម្ម និងប្រើប្រាស់គ្រឿងញៀ.នផងដែរ ។ ដោយឡែកបុរសដែលជាម្ចាស់ទូរសព្ទឈ្មោះ ឡោ សុធា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ បាត់បង់ ទូរសព្ទមួយគ្រឿង​ម៉ាក Oppo ពណ៌ផ្ទៃមេឃ។

នគរបាលបានប្រាប់ឱ្យដឹងបន្តទៀតថា ជនសង្ស័យត្រូវចាប់ខ្លួនវេលាម៉ោង៩និង១៥នាទីយប់​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរសព្ទដៃម៉ាក Oppo នៅលើធុងទឹកកកក្នុងផ្ទះ ។ក្រោយមកក៏ដឹកទឹកកកយកទៅដាក់ឱ្យម៉ូយ ដោយគាត់ភ្លេចមិនបានយកទូរសព្ទទុក ឬដាក់តាមខ្លួននោះឡើយ ខណៈនោះជនសង្ស័យឈ្មោះឯម ខាន់ណា បានចូលទៅលួចយកទូរសព្ទនោះ រួចគេចខ្លួនបាត់ស្រមោល ។

នគរបាលខាងលើបានប្រាប់បន្តទៀតថា ពេលដែលជនសង្ស័យដើរចូលទៅក្នុងផ្ទះកើតហេតុនិងដើរចេញមកវិញ ត្រូវបានអ្នកជិតខាងម្នាក់ឈ្មោះ ម៉ា អឿន ឃើញ ប៉ុន្តែពុំបានចាប់អារម្មណ៍ថា ស្ត្រីនោះចូលលួចទូរសព្ទឡើយ។ លុះពេលដែលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញ បាត់ទូរសព្ទមានការឆោឡោ ទើបអ្នកជិតខាងរូបនោះប្រាប់ឱ្យដឹងនិងដាក់ការសង្ស័យថាស្ត្រីនោះជាអ្នកលួចទូរសព្ទ។

រហូតដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២១និង១៥នាទី ស្រាប់តែឃើញជនសង្ស័យដើរកាត់មុខផ្ទះ ហើយជនរងគ្រោះនិងអ្នកជិតខាងឈ្មោះ ម៉ា អឿន ក៏ធ្វើការឃាត់ខ្លួនសួរនាំរួចប្រគល់ជូននគរបាលដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ