ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន១ក្រុមលេងគ.ប់ទឹកក្នុងបរិវេណកោះពេជ្រ ត្រូវឃាត់ខ្លួន

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន១ក្រុម​មាន​ចំនួន២៣នាក់ រួមទាំងម៉ូតូ១២គ្រឿង ត្រូវបានសមត្ថកិច្ច

រាជធានីភ្នំពេញ ៖ យុវជន១ក្រុម​មាន​ចំនួន២៣នាក់ រួមទាំងម៉ូតូ១២គ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋាននៃខណ្ឌចម្ការមន ឃាត់ខ្លួន និងធ្វើការអប់រំណែនាំជាក់ស្តែង បន្ទាប់ពីពួកគេនាំគ្នាលេងគប់ទឹកជាក្រុមកាលពីវេលាម៉ោង៩យប់​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណកោះពេជ្រ ទល់មុខហាងបិទចោលមួយកន្លែង សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីក្រុម​យុវជន​ខាងលើ​បានបញ្ជាក់ថា ពួកគេចេញពីធ្វើការក៏បបួលគ្នាជិះម៉ូតូដើរលេង ដោយសារតែមិនអាចរង់ចាំបានយូរ ក៏ចង់នាំគ្នាលេងគប់ទឹក នឹកឃើញដូច្នេះ ក៏នាំគ្នាទាំង២៣​នាក់ ជិះម៉ូតូឌុបគ្នា ខ្លះពីរនាក់ ខ្លះម៉ូតូ១គ្រឿងជិះគ្នា​៣នាក់ សរុបម៉ូតូ១២គ្រឿង នាំគ្នាច្រកទឹកដាក់ថង់ ព្រមទាំងមានកាំភ្លើងបាញ់ទឹកមួយដើមថែមទៀត គោលបំណងទៅលេងបាញ់ទឹកនៅទីប្រជុំជន។

ពួកគេបានបន្ថែមថា ក្រុមរបស់ពួកគេ បានជិះម៉ូតូពីទួលពង្រ មកកាន់កោះពេជ្រ ដើម្បីនាំគ្នាលេងគប់ទឹក ហើយទឹកដែលនៅក្នុងថង់ពណ៌ក្រហមក្នុងដៃម្នាក់ៗនេះ គឺសុទ្ធតែច្រកតាំងពីនៅទួលពង្រដូចគ្នា តែពួកគេមិនទាន់បានលេងគប់គ្នាផង ស្រាប់តែជួបសមត្ថកិច្ចឃាត់ខ្លួន ធ្វើការណែនាំ និងអប់រំតែម្ដង។

តាមការឱ្យដឹងពីមេប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា កម្លាំង​មូលដ្ឋាន និង គណៈបញ្ជាការឯកភាពខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនក្រុមយុវជន​ចំនួន​២៣នាក់ និងម៉ូតូ១២គ្រឿង បន្ទាប់ពីពួកគេនាំគ្នាលេងគប់ទឹក នៅក្នុងកោះពេជ្រ ដោយសកម្ម​ភាព​ទាំងនេះ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងអាចប៉ះពាល់ដល់អ្នក​ដំណើរដទៃទៀតផងដែរ។

សមត្ថកិច្ចបានបន្ថែមថា ដោយមូលហេតុនេះ សមត្ថកិច្ចបានហៅពួក​គេ​ឱ្យឈរតម្រង់ជួរគ្នា និងធ្វើការអប់រំជាក់ស្តែងនៅកន្លែងឃាត់ផ្ទាល់ និងបានឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ដោយដកហូតម៉ូតូទាំង១២គ្រឿង យកទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌចម្ការមនជាបណ្ដោះអាសន្ន ដើម្បីរង់ចាំក្រុមយុវជនទាំងនោះ យកឯកសារ និងកាតគ្រីមកទទួលម៉ូតូរបស់ពួកគេវិញនៅថ្ងៃបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ