ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយផ្ទុះករណីដីព្រៃ​​ត្រូវគេកា.ប់រានយកជាកម្ម​សិទ្ធិ ក៏ចេញសេចក្តីប្រកាសបែបនេះ​

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​ផ្ទុះ​ករណី​ដី​ព្រៃ​រាប់​ពាន់​ហិ​កតា ត្រូវ​គេ​កាប់​រាន​យក​ជាក​ម្មសិ​ទ្ធិ ព្រោះតែ​អាជ្ញាធរ​ ជា​ពិសេស​ ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ​ដែល​ត្រូវ​គេ​ដឹង​ថា មាន​សមត្ថកិច្ច​លើ​ការ​គ្រប់​គ្រង​ថែរក្សា​ដី​ព្រៃ​ក្នុង​តំបន់​ស្រុក​ពេ​ជ្រា​ដា គ្មាន​សមត្ថភាព​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ដ៏​មហាសាល​នេះ…

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​ផ្ទុះ​ករណី​ដី​ព្រៃ​រាប់​ពាន់​ហិ​កតា ត្រូវ​គេ​កាប់​រាន​យក​ជាក​ម្មសិ​ទ្ធិ ព្រោះ
តែ​អាជ្ញាធរ​ ជា​ពិសេស​ ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ​ដែល​ត្រូវ​គេ​ដឹង​ថា មាន​សមត្ថកិច្ច​លើ​ការ​គ្រប់​គ្រង​ថែរក្សា​ដី​ព្រៃ​ក្នុង​តំបន់​ស្រុក​ពេ​ជ្រា​ដា គ្មាន​សមត្ថភាព​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ដ៏​មហាសាល​នេះ ស្រាប់​តែ​មាន​សេចក្តីជូនដំណឹង​មួយ​ទើប​ចេញ​ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៤ ប្រកាស​ការ​មោឃភាព​ឯកសារ​កាន់កាប់​ដីធ្លី ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​
ស្ថិត​នៅក្នុង​រដ្ឋបាល​ភូមិ​ឡាំ​ម៉េះ និង​ភូមិ​ពូ​លុ (​ចំណុច​អូរ​តូ​យ​)​ ក្នុង​ឃុំ​ប៊ូ​ស្រា​ ។

លិខិត​ជូនដំណឹង​មាន​ខ្លឹមសារ​ថា យោងសេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខៈ​១៩ សសរ ចុះ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤ ស្តី​ពី​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់​លុប​បំបាត់ និង​បង្ក្រាប ការ​កាប់​រាន ដុត ឈូស ឆាយ និង​ហ៊ុម​ព័ទ្ធ​ដី​ព្រៃឈើ ដើម្បី​វាត​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​សេចក្តីជូនដំណឹង របស់​ក្រសួងបរិស្ថាន លេខៈ ១១២៧​/០៣២៤ ស​ជ​ណ ប​.​ស្ថ ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ ស្តី​ពី​វិធានការ​ទប់​ស្កាត់ លុប​បំបាត់ និង​បង្ក្រាប​ការ​កាប់​គាស់ រុករាន ឆ្ការ​ដុត ឬ​ការ ឈូស​ឆាយដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​ធ្វើ​ជា​កម្មសិទ្ធិ ។

រដ្ឋបាល​ឃុំ​ប៊ូ​ស្រា សូម​អនុញ្ញាត​គោរព​ជូនដំណឹង រដ្ឋបាល​ស្រុក រដ្ឋបាល​ខេត្ត ស្ថាប័ន​ពាក់​ព័​ន្ឋ និង​ជូន​ដល់​សាធារណៈជន​ជា​ម្ចាស់​ដី ឬ​ជា​អ្នក​ទទួល​សិទ្ធិ​កាន់កាប់​បន្ត សូម​គោរព​ជូន​ជ្រាប និង​មេត្តា​ជ្រាប​ថា ដើម្បីចូលរួម​គោរព​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត​នានា​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​​ការ​កាប់​រុករាន​ដី​ព្រៃរបស់​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ រដ្ឋបាល​ឃុំ​ប៊ូ​ស្រា សូម​ធ្វើការ មោឃភាព រាល់​ឯក សារ​កាន់កាប់​ដីធ្លី ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី ដែល​មាន​លក្ខ​ណះ ១-ឯកសារ​ដែល​មិន​មានការ​ចុះ​ត្រួតពិនិត្យ​ត្រឹមត្រូវ ដោយ​រដ្ឋបាល​ឃុំ និង​លោក​/​លោកស្រី ដែល ជា​មន្ត្រី​ជំនាញ​របស់​ការិយាល័យ​ភូមិបាល​ស្រុក និង​តាម​នីតិវិធី​រដ្ឋបាល ។

​២-រាល់​ឯកសារ​កាន់កាប់​ដីធ្លី ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់ របស់​បងប្អូន​ដែល​ស្នើ​សុំ​ឲ្យ​រដ្ឋបាល​ឃុំ ចុះ​ហត្ថលេខា​ដោយសារ​កន្លង​មក​រដ្ឋបាល​ឃុំ មានការ​ធ្វេសប្រហែស មិន​បាន​ត្រួតពិនិត្យ​បន្ថែម​ថា​ដី​នោះ​ស្ថិត​នៅ ទីតាំង​ដី​ព្រៃរបស់​រដ្ឋ ដី​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ចាប់ពី​ចំណុច​អូរ​កាល់ ដល់​ព្រំប្រទល់ រវាង​ឃុំ​ប៊ូ​ស្រា និង​ឃុំ​ដាក់​ដាំ និង​ចាប់ពី​ចំណុច​ភ្នំ​យោគ​ឡក អូរ​តូ​យ រហូត​ដល់​ព្រំប្រទល់​រវាង​ឃុំ​ប៊ូ​ស្រា និង​ឃុំ ដាក់​ដាំ ។

៣-ឯកសារ​ទាំងឡាយ​ណា​ដែល​មានការ​បញ្ជាក់​ទទួលស្គាល់​ដោយ​អាជ្ញាធរ ភូមិ​-ឃុំ និង​បាន​ប្រថាប់ ត្រា​រដ្ឋបាល​ឃុំ មិន​ថា​យូ​ឆ្នាំ​ក្តី ឬ​ថ្មី​ៗ​ក្តី ដែល​មាន​ឯកសារ​នេះ​ហើយ តែ​មិន​មានការ​អា​ស្រ័យ​ផល​-​ដាំ​ដំណាំ ផ្សេង​ៗ ទុក​ដី​ឲ្យ​មាន​ព្រៃដុះឡើងវិញ ឬ​ទុក​ដី​ទំនេរ​ចោល​ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ រដ្ឋបាល​ឃុំ​ប៊ូ​ស្រា សូម​គោរព​ជូន រដ្ឋបាល​ស្រុក រដ្ឋបាល​ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ និង​ជូន​ដល់​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ថា រដ្ឋបាល​ឃុំ​សូម​ធ្វើការ​មោឃៈភាព មិន​ទទួល ខុស​ត្រូវ​រាល់​ឯកសារ​ដីធ្លី ដែល​មិន​បាន​អាស្រ័យ​ផល ដាំ​ដំណាំ​ផ្សេង​ៗ ស្ថិត​នៅ​ក្នុង​ទីតាំង​ដែល​បាន​គោរព ជម្រាប​ជូន​ខាងលើ​នេះ​ទេ គឺ​ឯកសារ​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ តទៅ ។

សូម​រំ​លឹកថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​រុករាន​ដី​ព្រៃ​រដ្ឋ យក​ជាក​ម្មសិ​ទ្ឋ​ផ្ទាល់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០២៤ ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញារ​រង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​ទីតាំង​ដី​ព្រៃរបស់​រដ្ឋ​រាប់​សិប​កន្លែង​ក្នុង​ទំហំ​ច្រើន​ពាន់​ហិ​កតា ត្រូវ​គេ​អារ​កាប់​ផ្តួល​ព្រៃឈើ​រដូករណែល រួច​ដុត​ឆេះ​ផ្សែងហុយ​ពេញ​អា​កាស​គួរ​ឲ្យ​ស​ង្វែ​ក​បំផុត​។​ទីតាំង​ដែល​កម្លាំង​ប្រតិបត្តិការ​បង្ក្រាប រក​ឃើញ​មាន​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ដ៏​មហាសាល​ខាងលើ ដែល​អាច​ហៅ​បាន​ថា ជា​វិនាស​សកម្ម​ព្រៃឈើ​នា​ដើមឆ្នាំ​២០២៤​នេះ គឺ​ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដែល​ទំនង​ទទួល​បាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​មូលដ្ឋាន ដ្បិត​ទីតាំង​កាប់​រាន​ដី​ព្រៃ​រដ្ឋ​ធ្វើក​ម្មសិ​ទ្ឋ​បុគ្គល​នេះ ស្ថិត​មិន​ឆ្ងាយ​ពី​ប្រជុំជន​ស្រុក​ពេ​ជ្រា​ដា ដែល​បណ្តុំ​ទៅ​ដោយ​ស្ថាប័ន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ប៉ុន្តែ​សកម្មភាព​ល្មើសច្បាប់​ទាំងនោះ បែរជា​គ្មាន​ការ​បង្ក្រាប​ឬ​ទប់ស្កាត់​ទេ​នា​ពេល​កន្លង​មក ។

​លុះត្រា​មាន​ព័ត៌មាន​បែកធ្លាយ​ដល់​ថ្នាក់​ខេត្ត ទើប​មាន​កម្លាំង​សមត្ថកិច្ច ដឹកនាំ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ចុះ​បង្ក្រាប​ស្ទើរ​មិន​ទាន់​ពេល ព្រោះ​ដី​ព្រៃ​មួយ​ភាគ​ធំ​បាន​រង​ការ​កាប់​បំផ្លាញ​សល់​តែ​ផេះ​រួច​ទៅ​ហើយ​ ៕

អត្ថបទសរសេរ ដោយ