បុ.កបន្តគ្នានៅចំណុចដើមពោធិ៍យាយម៉ៅ ខូចខាតយានយន្តច្រើនគ្រឿង និងរបួសច្រើននាក់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នា រួចបន្តទៅបុកគោយន្ត
ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នា រួចបន្តទៅបុកគោយន្ត
ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នា រួចបន្តទៅបុកគោយន្តដឹកធុងបាល់មួយគ្រឿងទៀត បណ្តាលឱ្យខូចខាតរថយន្ត២គ្រឿង និងគោយន្តដឹកធុងបាស់១គ្រឿង របួស៤នាក់ ធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចដើមពោធិ៍យាយម៉ៅ ស្ថិតភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកព្រូស ពណ៌ឈាមជ្រូក បានបើកបរក្នុងទិសដៅពីកើតមកលិច ឬពីក្រុងសិរីសោភ័ណ ចូលមកក្រុងប៉ោយប៉ែត បានរ៉េចង្កូតទៅបុករថយន្តធុនត្រា ពណ៌ស យ៉ាងពេញទំហឹង ហើយរុលទៅបុកគោយន្តដឹកធុងបាស់ពេញ ដែលបើកបរបញ្ច្រាសទិសគ្នាពីលិចមកកើត ឬពីក្រុងប៉ោយប៉ែតមកក្រុងសិរីសោភ័ណ បណ្ដាលឱ្យមានអ្នករងគ្រោះចំនួន៤នាក់ របួសធ្ងន់ម្នាក់ជាស្ត្រីត្រូវបានសង្គ្រោះ ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង លោកវរៈសេនីយ៍ ឈឿន ប៊ុនថា អធិការរងផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះមកអន្តរាគមន៍និងសម្រួលចរាចរណ៍ហើយធ្វើការពិនិត្យនិងវាស់វែងបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តព្រូសដែលបើកបរលឿនរ៉េចង្កូតទៅបុករថយន្តធុនត្រាចំពីមុខពេញទំហឹងហើយ រុលទៅបុកគោយន្តកន្ត្រៃដឹកធុងបាស់ បណ្ដាលឱ្យមានអ្នករងគ្រោះរបួស៤នាក់ ស្រាល៣នាក់ និងធ្ងន់ម្នាក់ជាស្ត្រីប្រពន្ធអ្នកបើកបរគោយន្តដឹកធុងបាស់ និងខូចខាតរថយន្ត២គ្រឿង គោយន្ត១គ្រឿង។
មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឱ្យដឹងថា ក្រោយធ្វើការវាស់វែងហើយ រថយន្ត២គ្រឿងនិងគោយន្ត១គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក ៕
ចែករំលែកព័តមាននេះ