ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញចូលរួម​វេទិកា​បូ​អាវ​ប្រចាំឆ្នាំ នៅ​ប្រទេស​ចិន

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ នឹង​អញ្ជើញ​ចូលរួម​វេទិកា​បូ​អាវ​ប្រចាំឆ្នាំ នៅ​ប្រទេស​ចិន នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ នឹង​អញ្ជើញ​ចូលរួម​វេទិកា​បូ​អាវ​ប្រចាំឆ្នាំ នៅ​ប្រទេស​ចិន នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម លី ប៉ោ​ទុង អគ្គលេខាធិការ នៃ​វេទិកា​បូ​អាវ​សម្រាប់ អាស៊ី សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​សន្និសីទ​ប្រចាំឆ្នាំ នៃ​វេទិកា បូ​អាវ ចាប់ពី​ថ្ងៃ​ទី​២៧-២៩ ខែមីនា ឆ្នាំ​២០២៤ នៅ​ខេត្ត​ហៃ​ណា​ន សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ រួម​មាន ឯកឧត្តម ប្រាក់ សុ​ខុន សមាជិក​ឧត្តម​ប្រឹក្សា ផ្ទាល់​ព្រះមហាក្សត្រ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណ​ឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច នៃ​សភាពាណិជ្ជកម្ម​កម្ពុជា ។

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា នៅ​ក្នុង​ពិធី​បើក​សន្និសីទ ក្រោម​មូលបទ “​អាស៊ី​និង​ពិភពលោក​៖ បញ្ហា​ប្រឈម និង​ការ​ទទួលខុសត្រូវ​រួម​» ។

វេទិកា​នេះ នឹង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ធុរកិច្ច ស្ថាប័ន​សិក្សា​ស្រាវជ្រាវ អង្គការ​អន្តរជាតិ និង​អង្គការ​តំបន់​នានា ដើម្បី ពិភាក្សា​អំពី​បញ្ហា​សំខាន់​ៗ​ដែល​កំពុង​ប្រឈម និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ។

ស្រប​ពេល​អញ្ជើញ​ចូលរួម​វេទិកា​ខាងលើ សម្តេច​តេ​ជោ នឹង​មាន​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ ជាន់ខ្ពស់​ចិន រួម​មាន ឯកឧត្តម ចាវ ឡី​ជី ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន ចិន និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហឺ វ័យ ទុង សមាជិក​ការិយាល័យ​នយោបាយ​ម​ជ្ឈឹ​ម​បក្ស និង​ជា អនុប្រធាន​ទី​២ នៃ​គណៈកម្មាធិការ​យោធា​ម​ជ្ឈឹ​ម​បក្ស និង ឯកឧត្តម ហ្នឹង ហ្វី លេខាធិការ​នៃ​គណៈ ក​ម្មា​ធិ​ការ​បក្ស​កុម្មុយនីស្ត​ចិន ខេត្ត​ហៃ​ណា​ន​។ ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ក៏​នឹង​អញ្ជើញ​បំពេញ ទស្សនកិច្ច​នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​កសិកម្ម​ត្រូពិច​ចិន (CATAS) និង​ទីក្រុង​អវកាស​អន្តរជាតិ វិ​ន​ឆាង ក្នុង​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន លើ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​បច្ចេកវិទ្យា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ