ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីគាស់​ផ្ទះ​យក​គ្រឿងអលង្ការ​​ជាង​១​ម៉ឺន​ដុល្លារ​​កាល២០​ថ្ងៃមុន ​តាម​ឃាត់​ដល់​បន្ទប់​ជួល

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​​​​​ជនសង្ស័យ​លួច​មាន​ស្ថាន​ទម្ងន់ទោស​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខស្រាវជ្រាវ​ហើយ ឈាន​ទៅ​សហ​ការជាមួយ​នគរបាល​ស្រុក​កៀនស្វាយឃាត់ខ្លួន​បញ្ជូន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មីនា​ ឆ្នាំ២០២៤ នេះ…

រាជធានី​ភ្នំពេញ ​៖ ​​​​​ជនសង្ស័យ​លួច​មាន​ស្ថាន​ទម្ងន់ទោស​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខស្រាវជ្រាវ​ហើយ ឈាន​ទៅ​សហ​ការជាមួយ​នគរបាល​ស្រុក​កៀនស្វាយឃាត់ខ្លួន​បញ្ជូន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មីនា​ ឆ្នាំ២០២៤ នេះ បន្ទាប់​ពីធ្វើ​សកម្មភាព​គាស់​គាស់​ទម្លុះទម្លាយយក​គ្រឿងអលង្ការ​នៅ​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ យក​គ្រឿងអលង្ការ​អស់​​ជាង​១​ម៉ឺន​ដុល្លារ​គេចខ្លួន​បាន​ប្រមាណ​២០​ថ្ងៃ​។

ជនសង្ស័យត្រូវនគរបាល​អោយ​ដឹង​ថា ១-ឈ្មោះ​ចាន់ ដា ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ និង​២-​ឈ្មោះ
អេ​ង ពិសី​ ហៅ​វែង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ ​ពួក​គេ​ទាំង​២​នាក់ ស្នាក់​នៅបន្ទប់​ជួល លេខ៩៨ ផ្លូវ​បេតុង ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ។

តាម​នគរបាល​ខណ្ឌ​សែន​សុខបានអោយ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​ឯកឧត្តម ​ឧត្តម​សេ​នីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នឹង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វ​រ​សេនីយ៍​ឯក ហួរ​ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ កំលាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ បាន​ធ្វើការ​សហ​ការណ៍​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ស្រាវជ្រាវ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​គាស់​ទម្លុះទម្លាយ យក​គ្រឿងអលង្ការ នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល ផ្លូវ​១៩៧២ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​។

គួរ​បញ្ជាក់​ថា កាលពី វេលា​ម៉ោង ១១ និង​១៨​នាទីថ្ងៃ​ទី​០៣​ មីនា ​ឆ្នាំ​២០២៤ ជនសង្ស័យ មាន​គ្នា២​នាក់ បាន​ជិះ​ម៉ូតូ១​គ្រឿង បាន​ធ្វើ​សកម្មភាព​គាស់​ទំ​លុះ​ទំលាយ​ទ្វាររបង និង​ឆ្កឹះ​សោ​ផ្ទះ​ជួល​លេខ ១៥២២B ផ្លូវ​លេខ ១៩៧២​ក្នុង ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​មាន​ម្ចាស់​ឈ្មោះ​ង៉ែត​ស៊ី​ណា ភេទ​ស្រី​អាយុ​២៣​ឆ្នាំ មុខរបរ​ជា​ជាង​សាឡ​ន ។​

នៅ​ក្នុង​សកម្មភាព ជនសង្ស័យបាន​ប្រមូល​យក​គ្រឿងអលង្កា រួម​មាន​៖ ខ្សែដៃ​ពេជ្រ​១​ខ្សែ មាន​តម្លៃ​៣៥០០​ដុល្លារ​, ខ្សែ​ក​ពេជ្រ​១​ខ្សែ​តម្លៃ​១.១០០០​ដុល្លារ និង​ចិញ្ចៀន​ប្លា​ក​ទី​ន​១​វង់​តម្លៃ​៤០០​ដុល្លារ ។​សរុប​ទាំងអស់​ចំនួន​១៤៩០០​ដុល្លារ​ ។​

បន្ទាប់​ពី​កើតហេតុ​ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍ ហើយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​​បាន​ធ្វើការ​ស្រាវជ្រាវ តាម​រយៈកា​មេ​រ៉ា​សុ​វត្តិភាព​​ក៏បាន​រក​ឃើញ​សកម្មភាព​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ប៊ិ​ត​១​គ្រឿង ។

នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​​មី​នា ឆ្នាំ​២០២៤ ​ក៏​បាន​ទទួល​បាន​ដំណឹង​ថា ជនសង្ស័យ​២​នាក់​កំពុង​តែ​សំងំ​លាក់ខ្លួន​នៅផ្ទះ​ជួល​ស្រុក​កៀនស្វាយ​ក៏បាន​ទៅ​សហការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ដល់​បន្ទប់​ជួល​ព្រមទាំង​ដកហូត​បាន​ផ្លា​ក់​លេខ​ម៉ូតូ​ចំនួន​២​បន្ទះ ១​-ភ្នំពេញ​១JE៤០០៥ ​និង​២-​​ភ្នំពេញ​១KO៦២៥២​។​

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យបាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វាររបង​និង​ទ្វារ​បន្ទប់​ឡាវ​តឿ ,​ សោ​ទូរ​ឈើ​លួច​យក​គ្រឿងអលង្កា​ពិតប្រាកដ​មែន​ ។ ជនសង្ស័យ ត្រូវ​បាន​សមត្ថ កិច្ច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ