ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ Y&W និង​សហជីព ស្ញប់ស្ញែង​រដ្ឋាភិបាល​ ដែល​បើកប្រាក់​ឈ្នួល​ទាំង​ថ្ងៃ​សៅរ៍​ និងថ្ងៃអាទិត្យ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មករនិយោជិត​នៃ​រោងចក្រ Y&W អរគុណ​រាជរដ្ឋាភិបាល​ ដែល​ធ្វើការ​ទាំង​ថ្ងៃ​សៅរ៍ អាទិត្យ ដើម្បី​បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ ជូន​កម្មករ…

រាជធានីភ្នំពេញ ៖ កម្មករនិយោជិត​នៃ​រោងចក្រ Y&W អរគុណ​រាជរដ្ឋាភិបាល​ ដែល​ធ្វើការ​ទាំង​ថ្ងៃ​សៅរ៍ អាទិត្យ ដើម្បី​បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ ជូន​កម្មករ ខណៈ​សហជីព​វាយតម្លៃ​ខ្ពស់​អំពី​ដំណោះស្រាយ​របស់​ក្រសួង​ការងារ​លើ​ករណី​រោងចក្រ Y&W នេះ​ ។

កញ្ញា ឡាយ ថា​វង្ស ដែល​ជា​កម្មក​រិ​នី Y&W ថា ​៖ «​ខ្ញុំ​សូម​អរគុណ​រាជរដ្ឋាភិបាល​បើ​ទោះបី​ថ្ងៃ​សៅរ៍ អាទិត្យ​ ក៏​ដោយ ក៏​នៅ​តែ​ធ្វើការ​ដើម្បី​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ទាំងអស់​ផង​ដែរ​ ។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​នៅ​ពេល​នេះ​» ​។

លោក ធន ពន្លឺ ដែល​ជា​កម្មករ​នៃ​រោងចក្រ Y&W លើក​ឡើង​ថា ខ្លួន​សប្បាយចិត្ត​យ៉ាង​ខ្លាំង ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ​ ។ លោក​អរគុណ​រាជរដ្ឋាភិបាល​ដែល​ធ្វើការ​ទាំង​ថ្ងៃ​សៅរ៍ អាទិត្យ ដើម្បី​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករនិយោជិត​នៃ​រោងចក្រ Y&W ទាំងអស់​ផង​ដែរ​ ។

ដោយឡែក​លោកស្រី ឱ​ក ច​ន្ថា ដែល​ជា​កម្មក​រិ​នី​នៃ​រោងចក្រ Y&W កោតសរសើរ​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដែល​បាន​ដោះស្រាយ​ករណី​រោងចក្រ Y&W ហើយ​កម្មករនិយោជិត​ទាំងអស់​ទទួល​បានការ​ដោះស្រាយ​ដ៏​សម​ស្រប​មួយ ​។ លោកស្រី​ថា ​៖ «​ខ្ញុំ​មិន​នឹង​ស្មានថា​ក្រសួង​ធ្វើការ​នៅ​ថ្ងៃ​សៅរ៍ អាទិត្យ ដើម្បី​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ទេ ​។ ខ្ញុំ​ពិតជា​អរគុណ​ខ្លាំង​មែនទែន ដែល​ក្រសួង​ខិតខំ​ធ្វើការ​ដើម្បី​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ពួក​ខ្ញុំ​ ។ ខ្ញុំ​សប្បាយចិត្ត​ណាស់​នៅ​ពេល​នេះ ខ្ញុំ​បាន​ទាំង​កូន និង​សំណង​ផង​ដែរ ពីព្រោះ​ខ្ញុំ​ទើប​សម្រាលកូន​ថ្មី​ៗ​នេះ​» ​។

ទន្ទឹម​នឹង​នេះ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ​មើលឃើញ​ថា ការ​បំពេញការងារ​ទាំង​ថ្ងៃ​សៅរ៍ អាទិត្យ ទាំង​យប់​ទាំង​ថ្ងៃ លើ​ករណី​រោងចក្រ Y&W ជា​ពិសេស​អំឡុង​ពេល​បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​កម្មករ​នៅ​ពេល​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​លើ​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត ​។

គូសបញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​ ២២ ខែមីនា ឆ្នាំ​ ២០២៤ ​មក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចាប់ផ្តើម​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ជូន​កម្មករនិយោជិត​នៃ​ក្រុមហ៊ុន Y & W នៅ​សាលា​ខណ្ឌដង្កោ ​។ ក្នុង​នោះ​គិត​ត្រឹម​ថ្ងៃ​ទី​ ២៣ ខែមីនា ឆ្នាំ​២០២៤ នេះ​មាន​កម្មករនិយោជិត​នៃ​រោងចក្រ Y&W សរុប​ចំនួន ៣៧២៤ នាក់​បាន​មក​បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ពី​រាជរដ្ឋាភិបាល​ ។

ដោយឡែក​កម្មករនិយោជិត ដែល​មិន​ទាន់​បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​មុខងារ​ផ្សេង​ៗ អាច​បន្ត​បើក​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដោយ​ផ្ទាល់​ចាប់ពី​ថ្ងៃ​ទី​ ២៥ ខែមីនា ឆ្នាំ​ ២០២៤ ដោយ​ភ្ជាប់​មក​ជាមួយនឹង​ឯកសារ​តម្រូវ​ដូច​មាន​ក្នុង​សេចក្តីណែនាំ​ ៕ អត្ថបទសហការ