ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក Taylor Swift មកមិនបាន! ថៃ ត្រៀមខ្លួនរៀបចំមហោស្រពតន្ត្រីរបស់ ជប៉ុន “Summer Sonic” និង EDM របស់បែលហ្សិក “Tomorrowland”, រំពឹងថានឹងជំរុញវិស័យទេសចរណ៍បន្ថែម

1 ខែ មុន

(បាងកក)៖ ទោះខកខានមិនអាចយក តារាចម្រៀងអាមេរិក Taylor Swift មកប្រគុំតន្រ្តីក្នុងប្រទេសខ្លួនបាន។ ប្រទេសថៃ បានចុះកិច្ចព្រមព្រៀងរៀបចំមហោស្រពតន្ត្រីSummer Sonic និង…

(បាងកក)៖ ទោះខកខានមិនអាចយក តារាចម្រៀងអាមេរិក Taylor Swift មកប្រគុំតន្រ្តីក្នុងប្រទេសខ្លួនបាន។ ប្រទេសថៃ បានចុះកិច្ចព្រមព្រៀងរៀបចំមហោស្រពតន្ត្រីSummer Sonic និង Tomorrowland ដែលជាព្រឹត្តិការណ៍តន្រ្តីដ៏ធំនិងល្បីល្បាញ ដែលនិយាយបានថាព្រឹត្តិការណ៍ទាំង២នេះនឹងជំរុញវិស័យទេសចរណ៍ ធ្វើឱ្យសេដ្ឋកិច្ចនៅថៃកាន់តែល្អប្រសើរ។

ហើយ ថៃ នឹងក្លាយជាប្រទេសដំបូងគេក្នុងអាស៊ានដែលរៀបចំព្រឹត្តិការណ៍តន្រ្តីធំៗទាំង២ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក  Chai Wacharonke បាននិយាយកាលពីថ្ងៃសុក្រ។

លោកបាននិយាយថា ការធ្វើជាម្ចាស់ផ្ទះនៃមហោស្រពតន្ត្រីអន្តរជាតិគឺជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតដែលជាកត្តាជំរុញសេដ្ឋកិច្ច និងធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលមហោស្រពពិភពលោក ក៏ដូចជាជំរុញវិស័យទេសចរណ៍របស់ប្រទេស។

លោកបានបន្ថែមថា សម្រាប់ព្រឹត្តិការណ៍ EDM គឺ Tomorrowland អ្នករៀបចំបានគ្រោងរៀបចំព្រឹត្តិការណ៍មួយនៅក្នុងប្រទេសថៃក្នុងឆ្នាំ២០២៦។ ជាពិសេសលោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin ក៏បានពិភាក្សាជាមួយអ្នករៀបចំព្រឹត្តិការណ៍អន្តរជាតិមួយចំនួនអំពីលទ្ធភាពនៃការធ្វើជាម្ចាស់ផ្ទះ រួមមាន Formula One Group, Formula E និង Art Basel ។

សូមរំលឹកថា Summer Sonic គឺ​ជា​មហោស្រព​តន្ត្រី​ប្រចាំ​ឆ្នាំ​ដែល​ប្រារព្ធ​ធ្វើ​នៅចុងសប្តាហ៍ក្នុង​ខែ​សីហា​ក្នុង​ពេល​ដំណាល​គ្នា​ទាំង​នៅក្រុង Chiba និង Osaka ប្រទេស​ជប៉ុន។ ទន្ទឹមនឹងនេះ Tomorrowland គឺជាមហោស្រពតន្ត្រីរាំអេឡិចត្រូនិចដ៏ធំប្រចាំឆ្នាំដែលប្រារព្ធឡើងនៅទីក្រុង Boom ទីក្រុង Antwerp ប្រទេសបែលហ្សិក៕ ប្រភព៖ SCMP / The Nation Thailand

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ