ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែប្រាប់កុំបើកទ្វារខ្លាំងៗពេក ភ្ញៀវជនជាតិ​ចិនផ្ទុះហិ.ង្សាវា.យអ្នកបើកតាក់ស៊ីជាជនជាតិខ្មែរ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ត្រូវ​កម្លាំងអាវុធហត្ថខណ្ឌចម្ការមនឃាត់ខ្លួន បន្ទាប់ពី

រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ត្រូវ​កម្លាំងអាវុធហត្ថខណ្ឌចម្ការមនឃាត់ខ្លួន បន្ទាប់ពីជនជាតិចិនរូបនោះ​បានធ្វើសកម្មភាពជិះរថយន្តតាក់ស៊ី រួចបង្កបញ្ហាដល់អ្នកបើកបរ ព្រមទាំងប្រើហិ.ង្សាវាយអ្នករត់តាក់ស៊ី បណ្ដាលឱ្យរងរបួសផ្ទៃមុខ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្រោមអគារ THE BRIDGE សង្កាត់ទន្លេ បាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តតាក់ស៊ីបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកជនជាតិចិនបួនប្រាំនាក់ ក្នុងនោះមានជនដៃដល់ម្នាក់ គឺដឹកតាក់ស៊ីរបស់គាត់ ដែលមានម៉ាក ព្រូស ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 2BX-2900 ធ្វើដំណើរទៅកាន់អគារ THE BRIDGE ដែលជាទីតាំងកើតហេតុ។

អ្នកបើកតាក់ស៊ីបន្តថា លុះមកដល់គោលដៅ គាត់បានចតរថយន្តនៅក្បែរខឿនផ្លូវថ្មើរជើង បន្ទាប់ពីឈប់រថយន្តគិតលុយរួច ជនដៃដល់ម្នាក់ក្នុងចំណោមចិនទាំងប៉ុន្មាននាក់ទៀតក្នុងឡាន បានធ្វើសកម្មភាពបើកទ្វារឡានមួយទំហឹង បណ្ដាលឱ្យជ្រុលទៅប៉ះខឿនបង្កការខូចខាតដល់ទ្វារឡាន ។ ឃើញដូច្នេះ គាត់ក៏បានប្រាប់ទៅបុរសចិនម្នាក់នោះថា កុំបើកទ្វារខ្លាំងៗពេក ព្រោះវាអាចប៉ះទង្គិចខូចទ្វារឡានគាត់។

ម្ចាស់តាក់ស៊ីបានបន្ថែមថា និយាយរួច ស្រាប់តែជនជាតិចិនម្នាក់នោះទាញទ្វារបិទវិញ រួចបើកទ្វារម្ដងទៀតទាំងកម្រោល ក្នុងគោលបំណងផ្គើនម្ចាស់ឡាន ទើបគាត់ដើរចេញពីឡានសំដៅទៅរកជនជាតិចិនម្នាក់នោះ ក្នុងគោលបំណងនិយាយឱ្យច្បាស់ ស្រាប់តែត្រូវជនដៃដល់ម្នាក់នោះក្របួចកអាវគាត់ រួចដាល់គាត់២ដៃចំមុខ បណ្ដាលឱ្យរងរបួសតែម្ដង។

សូមបញ្ជាក់ថា ដោយសារទីតាំងខាងលើជាទីប្រជុំជន ក្រោយប្រើហិ.ង្សាទៅលើអ្នកបើកតាក់ស៊ី រូបភាពនេះក៏បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ រាយការណ៍ទៅកាន់កម្លាំងអាវុធហត្ថដើម្បីជួយអន្តរាគមន៍។ គ្រាន់តែទទួលដំណឹងនេះភ្លាម កម្លាំងអាវុធហត្ថខណ្ឌចម្ការមនបានចុះមកដល់ទីតាំង ស្រាប់តែជនជាតិចិនដៃដល់ម្នាក់នោះ បានរត់គេចខ្លួនទៅពួន និងព្យាយាមបន្លំខ្លួនស្លៀកពាក់ឯកសណ្ឋានចុងភៅ ក្នុងផ្ទះបាយនៃហាងមួយកន្លែង ដែលមានស្លាកយីហោ HONG SHUANG XI ។

នៅក្នុងហេតុការណ៍នេះដែរ ក៏មានជនជាតិខ្មែរ២នាក់បានចេញមកកោងជនជាតិចិនខាងលើរហូតទាស់សំដីគ្នាជាមួយកម្លាំងអាវុធខណ្ឌចម្ការមនផងដែរ។

ក្រោយកំណត់មុខសញ្ញាបានហើយ កម្លាំងអាវុធហត្ថបានចុះទៅឃាត់ខ្លួនជនជាតិចិនម្នាក់នោះដល់ក្នុងផ្ទះបាយនៃហាងខាងលើ ដោយពេលនោះ ជនដៃដល់ស្លៀកពាក់ឯកសណ្ឋានជាចុងភៅ ហើយក្នុងដៃមានកាន់កាំបិតបុ័ងតោថែមទៀតផង ទើបកម្លាំងអាវុធហត្ថប្រើប្រាស់កាំភ្លើងភ្ជង់ ដើម្បីឱ្យជនដៃដល់ដាក់កាំបិតចុះ និងចូលខ្លួនសហការជាមួយកងកម្លាំង ព្រមទាំងបញ្ជូនខ្លួនទៅកាន់ការិយាល័យអាវុធហត្ថខណ្ឌចម្ការមន ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីនៅពេលក្រោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ