ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមសម្របសម្រួលពលករកម្ពុជា វិលត្រឡប់មកស្រុកកំណើត អំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃ​ទី ​២៤ ខែមីនា ឆ្នាំ ​២០២៤ មកនេះ នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឯកឧត្ដម…

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃ​ទី ​២៤ ខែមីនា ឆ្នាំ ​២០២៤ មកនេះ នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឯកឧត្ដម សេង សក្ដា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម សន្តិ​អភិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​ឯកឧត្ដម អ៊ុ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​រួម​គ្នា ដើម្បី​ត្រៀម​សម្របសម្រួល​ដល់​បងប្អូន​ពលករ​កម្ពុជា​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើត ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​ថ្មី​ខាង​មុខ​នេះ នៅ​តាម​បណ្ដា​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ​ ។

កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ការងារ ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អនុព័ន្ធ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សៈ​កែវ មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ និង​ការិយាល័យ​និង​ប៉ុស្តិ៍​ចំណុះ​ការិយាល័យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ចាំ​យាម ព្រំ ដូង ភ្នំ​ដី ស្ទឹង​បត់ អូរ​ស្មាច់ និង​ជាំ​ ។

បន្ទាប់​ពី​កិច្ចប្រជុំ ប្រតិភូ​ចុះ​ពិនិត្យ​ទីតាំង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ច្រក​ទ្វារ​អន្តរជាតិ ខេត្តបាត់ដំបង ដើម្បី​រៀបចំ​លំហូរ​ទទួល​ពលករ រួម​ទាំង​ពិនិត្យ​ទីតាំង​សង់រោង​សម្រាប់​ចែក​ទឹក​ដល់​ពលករ និង​សម្រាក​រង់ចាំ​ជិះឡាន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ