ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់លុយជាង​១ម៉ឺនដុល្លារ ប្តឹងឆែកបន្ទប់ជួលជាប់គ្នា បែកធ្លាយថ្នាំញៀ.នច្រើន​កញ្ចប់​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពី​អ្នក​ជិត​ខាង​បាត់

រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពី​អ្នក​ជិត​ខាង​បាត់ លុយជាង​១ម៉ឺនដុល្លារ​ ក៏​ប្តឹងសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​សុំ​ឆែក​ឆេរ ក៏ប្រទះឃើញ​ថ្នាំ​ញៀ.ន​១០កញ្ចប់​ធំ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​សួរនាំ និង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ភ្លាមៗ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​៥និង​៣០ល្ងាច​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៤ នៅភូមិ​ព្រៃ​ព្រីង​ខាង​ជើង សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី ភ្នំពេញ ។

​ជន​សង្ស័យ​ឈ្មោះ នូ ភី ភេទ​ស្រី អាយុ​៤៥ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ ។ សម្ភារៈចាប់យក រួម មាន ១-ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១០កញ្ចប់​ធំ​ល្មម ២-​ជញ្ជី​ង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១គ្រឿង ៣​- ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ថង់​ប្លាស្ទិក សម្រាប់​ច្រក​ថ្នាំ​ញៀន​ជា​ច្រើន​ថង់ និង៤-​ទូរសព្ទ ចំនួន២គ្រឿង ក្នុងនោះ១គ្រឿងពណ៌ក្រហម​ និង​មួយគ្រឿងទៀត​ពណ៌ខ្មៅ​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ និង​សង្កាត់ ដោយ​នារី​រងគ្រោះ ម្នាក់​បាន​បាត់​លុយ​ប្រមាណ​ជាង​១ម៉ឺន​ដុល្លារ នៅ​បន្ទ​ប់​ជួល​ជិត​គ្នា និង​ជា​អ្នក​ស្និទ្ធ​ស្នាល​ជាមួយ​គ្នា ។ដោយ​មាន​ការ​សង្ស័យ ក៏​​ស្នើសុំ​ពី​ម្ចាស់​ផ្ទះ​ជួល ដោយ​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ នឹង​អាជ្ញា​ធរ​ផង​នោះ ជន​រងគ្រោះ​សុំ​ជន​សង្ស័យ​ឆែកឆេរ​នៅ​ក្នុង​ផ្ទះ​ជួល បាន​ប្រទះ​ឃើញ​ម្សៅ​សថ្លា ​តែ​មិន​ចាប់អារម្មណ៍​នោះទេ ខំ​រក​តែ​លុយ​របស់​ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​បន្តទៀត​ថា ខណៈ​ពេល​នោះ ឃើញ​ជន​សង្ស័យ​លិបលប ហើយ​ជន​រង​គ្រោះ​ដែលបាត់​លុយ​បាន​សួរ​ថា «អានេះស្អី​នេះ ថ្លាៗនេះ?» នៅពេល​កម្លាំង សមត្ថកិច្ច​នាំ​គ្នា​ឆែក​មើល ទើប​ដឹង​ថា ជា​ថ្នាំ​ញៀន​ចំនួន​១០កញ្ចប់​ធំ​ល្មម មាន​ជញ្ជីង​សម្រាប់​ថ្លឹង សម្ភារៈ​សម្រាប់​ជក់ និងថង់​ប្លាស្ទិក​សម្រាប់​ច្រក​ជា​ច្រើន​ថង់ ។ ចំណែក​បុរស​ជា​ប្ដី​របស់​ជន​សង្ស័យ​មិន​ដឹង​មក​ពី​ណា ខណៈ​ពេល​ឃើញ​សមត្ថកិច្ច ក៏​បាន​រត់ឡើង​ជិះ​ម៉ូតូ​កង់​បីឥណ្ឌា គេច​ខ្លួន​បាត់ ។​ចំណែក​ស្ត្រីជា​ជន​សង្ស័យខាងលើ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​នាំ​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ចោមចៅ​ទី​៣ភ្លាម ៗ ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ បាន​សួរ​នាំ ​និង​បាន​កសាង​សំណុំ​រឿង បញ្ជូន​ជន​សង្ស័យខាងលើ ទៅ​ផ្នែក​ជំនាញ​គ្រឿង​ញៀន​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ​សែន ដើម្បី​ចាត់​ការ​តាម​នីតិវិធីជា​បន្តទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ