ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួឯកប្រុសរឿង សង្សារខ្ញុំជាមនុស្សភពផ្កាយ មិនត្រឹមជាតារាមានតម្លៃខ្លួនថ្លៃជាងគេនៅកូរ៉េទេ សព្វថ្ងៃកាន់កា.ប់ទ្រព្យសម្បត្តិជាង១០០លានដុល្លារក្នុងដៃ

1 ខែ មុន

(កម្សាន្ត)៖ លោក Kim Soo Hyun ជា​តារា​សម្ដែង​កូរ៉េដ៏​មាន​ឥទ្ធិពល​ ​ក្នុង​ប្រទេស​កូរ៉េ បច្ចុប្បន្នលោក​មាន​ទ្រព្យ​សម្បត្តិ​រហូត​ដល់ ១១៧ លាន​ដុល្លារ។…

(កម្សាន្ត)៖ លោក Kim Soo Hyun ជា​តារា​សម្ដែង​កូរ៉េដ៏​មាន​ឥទ្ធិពល​ ​ក្នុង​ប្រទេស​កូរ៉េ បច្ចុប្បន្នលោក​មាន​ទ្រព្យ​សម្បត្តិ​រហូត​ដល់ ១១៧ លាន​ដុល្លារ។

Kim Soo Hyun ត្រឡប់មកសម្តែងក្នុងរឿងភាគថ្មី ចំណងជើង Queen of Tears ដែលលោកសម្តែងជាតួអង្គ មេធាវី Baek Hyun Woo ដែលជានាយកផ្នែកច្បាប់នៃ Queen Group។ ភាពយន្ត​នេះ​កំពុង​ទាក់​ទាញ​ទស្សនិកជន ដោយ​មាន​ការ​កើន​ឡើង​នូវ​ចំនួនទស្សនាច្រើនគួរឱ្យចាប់អារម្មណ៍។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Kim Soo Hyun ទទួលបានតម្លៃខ្លួនខ្ពស់ ក្នុងការសម្តែងជាតួឯកប្រុសក្នុងរឿង Queen of Tears ។ យោងតាម ​​GQ តារាសម្តែងរូបនេះបច្ចុប្បន្នមានទ្រព្យសម្បត្តិរហូតដល់ ១១៧លានដុល្លារ ។ តារា My Love From The Star បច្ចុប្បន្នគឺជាតារាដែលមានជាងគេបំផុតនៅក្នុងប្រទេសកូរ៉េ។

តារា​សម្ដែង​រូប​នេះ​បាន​សាង​ទ្រព្យ​សម្បត្តិ​តាម​រយៈ​អាជីព​ជា​ខ្សែ​ភាព​យន្ត ​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​ជាBA​សម្រាប់​ម៉ាក​យីហោ​នានា។ ចាប់តាំងពីឆ្នាំ២០២១ គាត់បានវ៉ាដាច់ So Ji Sub, Lee Jong Suk និង Hyun Bin ក្លាយជាបុរសសង្ហាដែលមានប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េ។ ក្រៅ​ពី​ការ​សម្ដែង​ភាពយន្ត ជា​រៀង​រាល់​ឆ្នាំ តារាប្រុសរូបនេះក៏​រក​ចំណូល​បាន​ច្រើន​ពី​ការ​​ផ្សាយ​ពាណិជ្ជកម្ម ដែល​ជា​មធ្យម ៦,៦ លាន​ដុល្លារ ។

នៅឆ្នាំ២០២១ តារាសម្តែងរូបនេះបានក្លាយជា BA របស់ Tommy Hilfiger ។ នៅឆ្នាំដដែលនោះ គាត់បានក្លាយជាមុខតំណាងរបស់ក្រុមហ៊ុននាឡិកាស្វីស Mido នៅអាស៊ី។ លើសពីនេះ Kim Soo Hyun ក៏សហការជាមួយម៉ាកធំៗជាច្រើនដូចជា Ocean Star Decompression Worldtimer, Eider, Dunkin’ Donuts ជាដើម។

មានទ្រព្យសម្បត្តិច្រើន Kim Soo Hyun បន្តចំណាយច្រើនលើអចលនទ្រព្យដ៏មានតម្លៃនៅក្នុងប្រទេសកូរ៉េ។ នៅខែតុលា ឆ្នាំ២០១៣ តារាសម្តែងរូបនេះបានទិញផ្ទះវីឡាដ៏ប្រណិតមួយកន្លែង ក្នុងទីក្រុង Seongsu-dong ក្នុងតម្លៃ ៣.៥លានដុល្លារ ។ លើស​ពី​នេះ លោក​ក៏​បាន​ទិញ​ផ្ទះ​ល្វែង​ប្រណីតៗ​ជា​ច្រើន​នៅ​ស្រុក​កំណើត​ផង​ដែរ ។ តារា​ដែល​កើត​ក្នុង​ឆ្នាំ ១៩៨៨ ក៏​មាន​រថយន្ត​ទំនើបៗ​ជា​ច្រើន​ផង​ដែរ ដូច​ជា BMW i8 ដែល​មាន​តម្លៃ ១៨៦,០០០ ដុល្លារ ។ ដោយមានអ្នកតាមដានច្រើនជាង ១៥លាននាក់នៅលើ Instagram លោក Kim Soo Hyun ងាយស្រួលរកប្រាក់ចំណូលបានពី ១០,០០០ ទៅ ១០០,០០០ ដុល្លារ សម្រាប់ការបង្ហោះនៅលើគណនីផ្ទាល់ខ្លួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ