ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះនាង Kate Middleton ម្ចាស់ក្សត្រីនៃប្រទេសវែលស៍ ប្រកាសថាទ្រង់កំពុងតែព្យាបាល និងតស៊ូជាមួយនឹងជំងឺមហារីក

1 ខែ មុន

នៅថ្ងៃទី២២ ខែមីនា ព្រះនាង Kate Middleton ម្ចាស់ក្សត្រីនៃប្រទេសវែលស៍ (Wales) ស្ថិតក្នុងចក្រភពអង់គ្លេស បានប្រកាសថាទ្រង់ កំពុងតែព្យាបាលនិងតស៊ូចំពោះជំងឺមហារីក។…

នៅថ្ងៃទី២២ ខែមីនា ព្រះនាង Kate Middleton ម្ចាស់ក្សត្រីនៃប្រទេសវែលស៍ (Wales) ស្ថិតក្នុងចក្រភពអង់គ្លេស បានប្រកាសថាទ្រង់ កំពុងតែព្យាបាលនិងតស៊ូចំពោះជំងឺមហារីក។ ក្នុងសារវីដេអូដែលបានបង្ហោះជាសាធារណៈ ព្រះនាងទ្រង់ព្រះបន្ទូលថា ជំងឺមហារីកត្រូវបានពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាបន្ទាប់ពីការវះកាត់ កាលពីខែមករា។ ចំពោះដំណឹងនេះធ្វើឱ្យប្រជាជនអង់គ្លេស និងសាធារណជនទូទាំងពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ទោះជាយ៉ាងណា ព្រះនាងក៏បានថ្លែងថាពេលនេះ ទ្រង់មានព្រះសុខភាពល្អនិងរឹងមាំជារៀងរាល់ថ្ងៃ។

ព្រះនាង Kate Middleton ព្រះជន្ម ៤២ឆ្នាំ មិនបានបង្ហាញថា​ជំងឺ​មហារីក​ប្រភេទ​ណា ឬ​ចែករំលែក​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​របស់​ទ្រង់ឡើយ។ ប៉ុន្តែបានពណ៌នារយៈពេលប៉ុន្មានខែកន្លងមកនេះ ចាប់តាំងពីព្រះនាងចូលមន្ទីរពេទ្យដើម្បីព្យាបាលថាវាពិតជារឿងពិបាកណាស់ សម្រាប់ទ្រង់ និងសែរាជវង្សដទៃទៀត។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានសរសើរ Kate ចំពោះភាពក្លាហានរបស់ព្រះនាងក្នុងការធ្វើសេចក្តីថ្លែងការណ៍នេះ ហើយបាននិយាយថា សេចក្តីស្រឡាញ់ និងការគាំទ្ររបស់ប្រទេសជាតិទាំងមូល នឹងជាកម្លាំងចិត្តដើម្បីឱ្យព្រះនាងបន្តព្យាបាលរហូតជាសះស្បើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ