ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់! ខ្មាន់កាំភ្លើង ចូលបា.ញ់រះក្នុងសាលប្រគុំតន្រ្តីសម្លា.ប់មនុស្សជាង ៦០នាក់ នៅទីក្រុងម៉ូស្គូ ប្រទេសរុស្សី  

1 ខែ មុន

(ក្រុងម៉ូស្គូ)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី យ៉ាងហោចណាស់មនុស្ស ៦០នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួស (ចំនួននឹងកើនឡើង) នៅក្នុង «ការវាយប្រហារភេរវកម្ម» នៅសាលប្រគុំតន្ត្រី…

(ក្រុងម៉ូស្គូ)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី យ៉ាងហោចណាស់មនុស្ស ៦០នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួស (ចំនួននឹងកើនឡើង) នៅក្នុង «ការវាយប្រហារភេរវកម្ម» នៅសាលប្រគុំតន្ត្រី ក្នុងCrocus City Hall ភាគពាយព្យនៃទីក្រុងមូស្គូ។

យោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធធុនធ្ងន់បានទម្លុះចូលទៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប Crocus City Hall និងកន្លែងប្រគុំតន្ត្រីដ៏ល្បីល្បាញ ហើយបានចាប់ផ្តើមបាញ់ប្រហារដោយមិនលើកឡើងលើមនុស្សដែលមានវត្តមាននៅទីនោះ។

ប្រភពព័ត៌មានបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានសម្រុកចូលបើកការបាញ់ប្រហារ លើអ្នកចូលរួមការប្រគុំតន្រ្តី របស់ក្រុមចម្រៀងរ៉ុកជើងចាស់ Picnic ដោយបានបាញ់រះទៅលើហ្វូងមនុស្សនិងបំផ្ទុះគ្រាប់បែកដែលធ្វើឱ្យ១/៣នៃអគារបានឆាបឆេះ។

សាក្សីម្នាក់បាននិយាយថា ការប្រគុំតន្ត្រីទើបតែបានចាប់ផ្តើម ស្រាប់តែមានសម្លេងផ្ទុះចេញពីគ្រាប់បែកផ្សែង ហើយម្នាក់ៗភ័យស្លន់ស្លោរត់ចេញពីកន្លែងអង្គុយ ហើយក្រុមខ្មាន់កាំភ្លើងបាញ់រះតែម្តង។ សាក្សី​បន្តថា ម្នាក់ៗបានព្យាយាម​ទម្លុះ​បង្អួច​ដើម្បី​គេច​ពី​កន្លែង​បាញ់​ប្រហារ។ ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ដោយសារ​ទំហំ​នៃ​ការ​វាយប្រហារ និង​ភ្លើង​ដែល​បាន​ឆាបឆេះ​ផ្សារ​ទំនើប​នេះ​។

Crocus City Hall ដែលជាផ្សារទំនើបធំមួយ និងកន្លែងតន្ត្រីនៅភាគពាយព្យនៃរដ្ឋធានីរុស្ស៊ី។

ការបាញ់ប្រហារនេះ ត្រូវបានរដ្ឋាភិបាលរុស្សី ថាជាអំពើភេរវកម្ម ហើយក្រុមភេរវករ ISIS ក៏បានចេញមុខទទួលខុសត្រូវលើករណីនេះផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ