ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនឡានអគ្គិសនីផ្អែមមាត់ ក្រោយរដ្ឋបាលលោកបៃឌិន ប្រកាសបទប្បញ្ញត្តិថ្មី

1 ខែ មុន

សហរដ្ឋអាម៉េរិក ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន (Joe Biden) បានប្រកាសពី​បទ​

សហរដ្ឋអាម៉េរិក ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន (Joe Biden) បានប្រកាសពី​បទ​ប្បញ្ញត្តិដ៏តឹងរ៉ឹងបំផុត លើការបំភាយផ្សែងរថយន្តដែលមិនធ្លាប់មានពីមុនមក នៅក្នុងសហរដ្ឋអាម៉េរិកក្នុងគោលបំណង ដើម្បីពន្លឿនការផ្លាស់ប្ដូរឧស្សាហកម្មរថយន្តទៅជារថយន្តអគ្គិសនី។

យោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានរាយការណ៍ថា បទប្បញ្ញត្តិដ៏តឹងរ៉ឹងបំផុតនេះ ក៏រួមបញ្ចូលទាំងគោលដៅសម្រាប់ ៥៦% នៃរថយន្តថ្មីទាំងអស់​របស់អាម៉េរិក ដែលត្រូវបានលក់ទៅជារថយន្តអគ្គិសនីនៅឆ្នាំ ២០៣២ ដែលជាការកើនឡើងយ៉ាងខ្លាំងពីកម្រិតនាពេលបច្ចុប្បន្ន។

យោងតាមទីភ្នាក់ងារការពារបរិស្ថានបង្ហាញថា បទប្បញ្ញត្តិថ្មី ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២០ ខែមីនា កន្លងទៅ នឹងការពារការបំភាយកាបូនឌីអុកស៊ីតចំនួន៧ពាន់លានតោនក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។ វិធានការថ្មីនេះ នឹងរឹតបណ្ដឹងពីមួយឆ្នាំទៅមួយឆ្នាំ នូវបរិមាណនៃការបំពុលដែលកើតចេញពីផ្សែងរថយន្ត។ ក្រុមហ៊ុនរថយន្តដែលមិនបំពេញតាមស្ដង់ដារនេះ នឹងត្រូវប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានោះ បណ្ដាក្រុមហ៊ុនទាំងអស់នឹងនៅតែអាចផលិតរថយន្តប្រើសាំងបាន ប៉ុន្តែគ្រាន់តែចំនួនតិចជាងមុននៃខ្សែផលិតផលសរុបរបស់ពួកគេ។

សហរដ្ឋអាម៉េរិកកំពុងតែចាត់វិធានការកម្រិតមធ្យមជាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដែលនឹងហាមប្រាមការលក់រថយន្តប្រើសាំងទាំងអស់ចាប់ពីឆ្នាំ ២០៣៥។ ឧស្សាហកម្មរថយន្តនៅអាម៉េរិកបានចង្អុលបង្ហាញអំពីកំណើនយឺត នៃការលក់រថយន្តអគ្គិសនី ដោយបានបង្ហាញអំពីការជំទាស់នឹងសេចក្ដីព្រាងច្បាប់កាលពីឆ្នាំមុន ខណៈដែលចំណែកនៃលក់រថយន្តអគ្គិសនីមានតិចជាង ៨% នៃការលក់រថយន្តថ្មីទាំងអស់កាលពីឆ្នាំមុន។

ក្រុមបរិស្ថានបានស្វាគមន៍យ៉ាងទូលំទូលាយចំពោះវិធានការចុងក្រោយនេះ ទោះបីជាសកម្មជនមួយចំនួនបានសម្ដែងការខកចិត្តយ៉ាងណាក៏ដោយ។ ប៉ុន្តែច្បាប់ត្រូវបានគេរំពឹងថានឹងប្រឈមមុខជាមួយបញ្ហាផ្លូវច្បាប់ពីឧស្សាហកម្មប្រេង និងរដ្ឋដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ ដែលនៅទីបំផុតយើងនឹងឃើញឈានទៅដល់ការដោះស្រាយដោយតុលាការកំពូល។

ផ្ទុយពីលោក បៃឌិន ងាកទៅកាន់អតីតប្រធានសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ឯណោះវិញ បានសន្យាថា ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខនេះ លោកនឹងលុបចោលបទប្បញ្ញត្តិបរិស្ថាន ដែលបានអនុម័តដោយលោក បៃឌិន ។ អ្នកនាំពាក្យរបស់យុទ្ធនាការលោក ត្រាំ គឺលោកស្រី Karoline Leavitt បាននិយាយថា បទប្បញ្ញត្តិបរិស្ថាននឹងបង្ខំជនជាតិអាម៉េរិកឱ្យទិញរថយន្តដែលមានតម្លៃថ្លៃដែលពួកគេមិនចង់ និងមិនអាចទិញបាន ខណៈដែលកំពុងបំផ្លាញឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាម៉េរិក។

បើយោងតាមការបោះពុម្ពផ្សាយរបស់ក្រុមហ៊ុនពាណិជ្ជកម្ម Kelly Blue Book banបង្ហាញថា កាលពីឆ្នាំមុន តម្លៃលក់ជាមធ្យមនៃឡានអគ្គិសនីប្រហែល ៥៣,៥០០ដុល្លារក្នុង១គ្រឿង ដែលថ្លៃជាងប្រហែល៥ពាន់ដុល្លារពីឡានប្រើសាំង៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ