ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​បញ្ជា​ឱ្យ​មន្ត្រី​ចុះ​ពិនិត្យ​លើ​ឡាន​ធំ​ៗ​ដែល​មាន​ស៊ី​ផ្លេ​បែប​ចង្វាក់ភ្លេង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​ដល់មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់សហការ​គ្នា​ត្រួតពិនិត្យ​ និង​ធ្វើការ​ណែនាំ​ពាក់ព័ន្ធ​នឹង​លក្ខណៈ​បច្ចេកទេស​ស៊ី​ផ្លេ​រថយន្ត ​ដើម្បី​លុប​បំបាត់​ភាព​អនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ ។ សម្តេច​មហា​បវរ​ធិ​បតី…

រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​ដល់មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់សហការ​គ្នា​ត្រួតពិនិត្យ​ និង​ធ្វើការ​ណែនាំ​ពាក់ព័ន្ធ​នឹង​លក្ខណៈ​បច្ចេកទេស​ស៊ី​ផ្លេ​រថយន្ត ​ដើម្បី​លុប​បំបាត់​ភាព​អនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៣​ នេះ បាន​ចេញ​បទបញ្ជា​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អាជ្ញាធរ​រាជធានី​-​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ធ្វើការ​សហ​ការ​គ្នា​ត្រួតពិនិត្យ និង​ធ្វើការ​ណែនាំ​ពាក់ព័ន្ធ​នឹង​លក្ខណៈ​បច្ចេកទេស​ស៊ី​ផ្លេ​រថយន្ត ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ​ ។

ការ​ចេញ​បទបញ្ជា​របស់​សម្តេច​ធិ​បតី​បាន​ធ្វើ​ឡើង ក្រោយ​ពី​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស ​ក្មួយ​ៗ​យុវជន​ និង​កុមារ ធ្វើ​សកម្មភាព​រាំ​លេង​តាម​ដងផ្លូវ​​ទៅ​តាម​ចង្វាក់​ស៊ី​ផ្លេ​បែប​ភ្លេង​របស់​រថយន្ត​ធំ​ៗ​ដែល​សកម្មភាព​រាំ​លេង​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​នៅ​តាម​ដងផ្លូវ ក៏​ដូច​ជា​បង្ក​ហានិភ័យ​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ជា​ពិសេស​ អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ក្មួយ​ៗ​តែ​ម្តង ​។

ជាមួយ​គ្នា​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​ចាត់វិធានការ​ដោយ​បាន​ធ្វើការ​ណែនាំ​ឱ្យ​អ្នកបើកបរ​រថយន្ត​ធំ​ដោះ​ស៊ី​ផ្លេ​ខុស​លក្ខណៈ​បច្ចេកទេស​ចេញ និង​ធ្វើការ​ផ្លាស់​ប្តូរ​ស៊ី​ផ្លេ​វិញ ព្រមទាំង​ណែ​នាំ​ដល់​ក្មួយ​ៗ​ឱ្យ​បញ្ឈប់​សកម្មភាព​នេះ​ ។ ប៉ុន្តែ​វិធានការ​នេះ ហាក់​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​ប្រគល់​ភារកិច្ច​ជូន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង ស្រុក ខណ្ឌ ធ្វើការ​ណែនាំ និង​ចាត់វិធានការ​ឱ្យ​បាន​តឹងរឹង​ ដើម្បី​ទប់ស្កាត់​សកម្មភាព​អនា​ធិបតេយ្យ​ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​សាធារណៈ និង​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ ។

ជាមួយ​គ្នា​នេះ សម្តេច​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ព្រមទាំង​ប្អូន​ៗ និង​ក្មួយ​ៗ​ដែល​ជា​អ្នកបើកបរ​រថយន្ត​ធំ​ៗ ត្រូវ​ដាក់​ស៊ី​ផ្លេ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ដែល​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន បាន​ណែនាំ និងចៀសវាង​ការ​ប្រើប្រាស់​ស៊ី​ផ្លេ​ដែល​នាំ​ឱ្យ​មានការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយ​ៗ​ធ្វើ​សកម្មភាព​រាំ​លេង​តាម​ដងផ្លូវ ​។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ ក្មួយ​ៗឲ្យ​បញ្ឈប់​សកម្មភាព​រាំ​លេង​តាម​ដងផ្លូវ​តាម​ចង្វាក់​ស៊ី​ផ្លេ​ភ្លេង​របស់​រថយន្ត​ធំ​ៗ ជៀសវាង​គ្រោះថ្នាក់ និង​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​ ។ ហើយ​ក៏​សូម​អា​ណា​ព្យាបាល​ចូលរួម​សហការ និង​ធ្វើការ​ណែនាំ​ដល់​ក្មួយ​ៗ​ឱ្យ​បញ្ឈប់​សកម្មភាព​រាំ​លេង​តាម​ដងផ្លូវ​ ។

អត្ថបទសរសេរ ដោយ