ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប.ស.ស. និង NEAនៃក្រសួងការងារ ចុះពន្យល់កម្មករ Y & W ពីឱកាសការងារ និងអត្ថប្រយោជន៍ដល់បន្ទប់ស្នាក់នៅ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅដល់បន្ទប់ស្នាក់នៅរបស់កម្មកររោងចក្រ Y…

រាជធានីភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅដល់បន្ទប់ស្នាក់នៅរបស់កម្មកររោងចក្រ Y & W ដើម្បីពន្យល់ពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដែលកម្មករនៅបន្តទទួលបាន ។

ក្រុមការងារ និងរថយន្តនៃមជ្ឈមណ្ឌលការងារចល័តចំនួន ៣ គ្រឿង បាននិងកំពុងបន្តនៅខាងមុខរោងចក្រ ហើយរថយន្តចំនួន ២ គ្រឿងជាមួយមន្ត្រី ប.ស.ស. និងមន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានធ្វើដំណើរទៅកាន់បន្ទប់ស្នាក់នៅរបស់កម្មករដែលនៅជុំវិញរោងចក្រ Y & W ។ 

គិតត្រឹមថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ២៥០០ កន្លែងជូនដល់បងប្អូនកម្មករ កម្មការិនីនៃរោងចក្រ Y & W  ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានការងារធ្វើកាន់តែឆាប់រហ័សសម្រាប់ និងបន្តមានចំណូល ។ សម្រាប់អ្នកដែលចង់ទទួលបានឱកាសការងារភ្លាមៗ សូមទាក់លេខ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ដើម្បីចុះឈ្មោះ និងទទួលបានឱកាសការងារថ្មីៗបន្ថែម ។ 

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនកម្មករ ដែលកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់ បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន មកទទួលសេវា ជួយរកការងារធ្វើពី NEA ដើម្បីឱ្យបងប្អូនអាចទទួលបានការងារថ្មីឆាប់រហ័ស និងមានប្រាក់ខែបន្តភ្លាមៗ ។ 

សូមបញ្ជាក់ថា ការផ្តល់ឱកាសការងារដល់កម្មករនិយោជិតនេះ គឺជាយន្តការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការដើម្បីផ្តល់ឱកាសការងារដល់កម្មករកម្មការិនីនៅរោងចក្រ Y & W ក្នុងគោលបំណងបន្តនិរន្តរភាពជីវភាពតាមរយៈការងារថ្មី ៕ អត្ថបទសហការ