ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ថ្ងៃ​ទី​៣ នៅ​ខេត្តពោធិ៍សាត់ ឃ្លុំ​ដី​ទុក​ជាង ២​ពាន់​ហិ​កតា និង​អប់រំ​មនុស្ស​៨​នាក់

1 ខែ មុន

ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៤ ត្រូវជា​ថ្ងៃ​ទី​៣…

ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៤ ត្រូវជា​ថ្ងៃ​ទី​៣ នៃ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ កម្លាំង​ចម្រុះ បាន​ឃ្លុំ​ដី​ទុក​បាន ២ ២៥៩.១ ហិ​កតា អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ប្រជាពលរដ្ឋ​ចំនួន ៨​នាក់ ។

ការ​ចេញ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​របស់​សមត្ថកិច្ច​ចម្រុះ បាន​ធ្វើ​ឡើង​ក្រោយ​ការ​ដាក់​បទបញ្ជា​ដោយ​ផ្ទាល់​ពី​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ។

យោង​តាម​របាយការណ៍​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៤ បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ បាន​ដកហូត​ម៉ាស៊ីន​កាត់​ស្មៅ ១​គ្រឿង​, ម៉ាស៊ីន​បាញ់ថ្នាំ​ស្មៅ ១​គ្រឿង​, កាំបិត​ក​កុក ៦​ដើម​, រណារ​យន្ត ១​គ្រឿង​, អា​គុយ​៖ ៤​ធុង​, តាប​ឈូសឈើ ១​គ្រឿង​, ផាល​គាស់​ដំឡូង ១​គ្រឿង​, កន្ទុយ​រ៉ឺ​ម៉ក ១​គ្រឿង​, ស៊ីទែន​ទឹក​ចំណុះ​៥០០​លី​ត្រ ចំនួន​១, ធុង​ទឹក​ចំណុះ ៥០០​លី​ត្រ ចំនួន​១, ម៉ាស៊ីន​ខួង​បង្គោលរបង ១​គ្រឿង ។

ក្នុង​នោះ​កម្លាំង​បាន​រឹបអូស​វត្ថុ​តាង ផ្ទះ​ប្រក់​ស័ង្កសី ៥​ម គុណ​៦​ម ចំនួន ២​ខ្នង​, ផ្ទះ​ប្រក់​ស័ង្កសី ៣​ម គុណ ម​៤ ចំនួន ២​ខ្នង​, ផ្ទះ​ប្រក់​ស្បូវ ៤​ម គុណ ៥​ម ចំនួន ២​ខ្នង​, ខ្ទម​ប្រក់​តង់ ៣​ម គុណ​៤​ម ចំនួន ៩​ខ្ទម​, រោង​ប្រក់​ស្លឹក ២​ខ្នង​, រោង​តង់​កៅស៊ូ ៣​ខ្នង​, ម៉ា​ស៊ី​ត្រង់​ស៊ី​ន័​រ ២​គ្រឿង​, ដំឡូង​មី ចំនួន ៤៧០៩​បាច់​, ដើម​ចេក ២៤៦​គុម្ព​, ដូង ៣៤៩​ដើម​, ក្រូច ៤៨៧​ដើម​, ម្កាក់ ២០​ដើម​, ធុ​រ៉េ​ន ២០​ដើម​, សៅ​ម៉ៅ​៥០​ដើម​, មៀន ២០​ដើម​, ត្របែក ៥០​ដើម​, ដើម​ល្ហុង ៤០​ដើម ។

គួរ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ពង្រឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ព្រៃឈើ និង​ត្រូវ​បន្ត​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​បំផ្លាញ​ព្រៃឈើ​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ