ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​វៀតណាម​ម្នាក់​ជិះ​ម៉ូតូ​បុ.ក​បង្គោល​ថ្ម​ដួល​បោ.ក​ក្បាល​​ស្លា.ប់

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើ​ហេតុ នៅ​ពេល​ជិះ​ម៉ូតូ​រអិល​ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ថ្ម​នៅ​ក្បែរ​មាត់​លូរ នៅ​លើ​ផ្លូវជាតិ​លេខ​៥ កាលពី​រសៀល​ថ្ងៃ​ទី ១៥ មីនា នៅ​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​ឬ​ស្សី​ក្រាំង…

ខេត្តបាត់ដំបង ​៖ ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើ​ហេតុ នៅ​ពេល​ជិះ​ម៉ូតូ​រអិល​ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ថ្ម​នៅ​ក្បែរ​មាត់​លូរ នៅ​លើ​ផ្លូវជាតិ​លេខ​៥ កាលពី​រសៀល​ថ្ងៃ​ទី ១៥ មីនា នៅ​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​ឬ​ស្សី ដែល​គេ​សង្ស័យ​ងុ​យ​ដេក​មួយភាំង​។

ជន​រង​គ្រោះ​ឈ្មោះ NGOYEN VUHAI ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ប្រទេស​វៀតណាម ជិះ​ម៉ូតូ​ម៉ាក YAMAHA ពាក់​ស្លាក​លេខ PG.1 67-K2154-24​។ សមត្ថកិច្ច​បាន​រាយ​ការ​ណ៏​ថា បុរស​រូប​នេះ​បាន​ជិះ​បុក​បង្គោល​ថ្ម ដែល​គេ​ដាក់​ជា​សញ្ញា​សម្គាល់​នៅ​ក្បែរ​លូរ ហើយ​បាន​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

បើ​តាម​សមត្ថកិច្ច​បាន​រាយ​ការ​ណ៏​ថា ជន​រង​គ្រោះ​ទំនងជា​ងងុយដេក​មួយភាំង​ទើប​ជិះ​សុខ​ៗ រអិល​ជ្រុល​ទៅ​បុក​បង្គោល​ថ្ម​ក្បែរ​មាត់​លូរ​បែប​នេះ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា មាន​ជនជាតិ​វៀតណាម​ម្នាក់​ទៀត ដែល​បាន​ទៅ​ជួយ​យក​សាកសព​ជន​រង​គ្រោះ បាន​ប្រាប់​ថា «​ជន​រង​គ្រោះ ធ្វើការ​អត់ងងុយ​ចំនួន​០៥​ថ្ងៃ​កន្លង​មក​ហើយ ទើប​បានជា​ជិះ​ម៉ូតូ​ងក់​រហូត​មាន​គ្រោះថ្នាក់​បែប​នេះ​»​។

ទោះ​យ៉ាងណា សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​ក្រុមការងារ​ដែល​ជា​ជនជាតិ​វៀតណាម​ដូច​គ្នា ដឹក​ចេញពី​កន្លែង​កើតហេតុ​ហើយ​៕

អត្ថបទសរសេរ ដោយ