ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹមឃាត់ខ្លួន​មនុស្ស​០៦​នាក់​បញ្ជូន​ទៅ​តុលា​ការ​​

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់ ជនសង្ស័យ​មាន​ប្រុស​-​ស្រី​ចំនួន​០៦​នាក់ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ឃាត់ខ្លួន ដែល​ជាប់​ពាក់​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី ១៤ មិ​នា នៅ​ចំណុច​ភូមិ​សំរោង​ក្នុង…

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់ ជនសង្ស័យ​មាន​ប្រុស​-​ស្រី​ចំនួន​០៦​នាក់ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ឃាត់ខ្លួន ដែល​ជាប់​ពាក់​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី ១៤ មិ​នា នៅ​ចំណុច​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ ក្នុង​ស្រុក​ឯក​ភ្នំ ជាមួយនឹង​ការ​រឹបអូស​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ធំ​ ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយ​ការ​ណ៍ថា ជនសង្ស័យ​ទាំង​០៦​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​រួម​មាន ១-ឈ្មោះ ទូត ម៉ាត់​ស៊ី​ល ភេទប្រុស ​អាយុ​២៤​ឆ្នាំ មុខរបរ​រត់​ឡាន ២-​ឈ្មោះ កាន់ លំអង ភេទស្រី​ អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ ៣-​ឈ្មោះ ទូត រ៉ា​ស៊ី​ន ភេទប្រុស ​អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ ៤-​ឈ្មោះ កុសល អ៊ី​សា ភេទស្រី​អាយុ​១៧​ឆ្នាំ មុខរបរ​ដើរ​ប្រមូល​លុយ​ផ្ទះ​ជួល ៥-​ឈ្មោះ ទូត ទំ​ម្លា​ស់ ភេទស្រី​អាយុ​៦៣​ឆ្នាំ និង​៦-​ឈ្មោះ ឆេ​ង បូ​ណា ភេទប្រុស ​អាយុ​៣៨​ឆ្នាំ​ ។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា ក្រុម​ជនសង្ស័យ​ដែល​ជា​សាច់ញាតិ​នឹង​គ្នា​នេះ ត្រូវ​បាន​កម្លាំង​ការិ​យា​ល័យ​ជំនាញ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ហើយ​ថែម​ទាំង​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ផង ​។

យោង​តាម​របាយ​ការ​ណ៍វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​២១​កញ្ចប់ មាន​ទម្ងន់​៣,៣៩​ក្រាម ទូរស័ព្ទ​ចំនួន​០៨​គ្រឿង ម៉ូតូ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​ចំនួន​០៣​គ្រឿង ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១ ប្រាក់​ថៃ​ចំនួន​២,០០០​បាត ប្រាក់​ខ្មែរ​ចំនួន​២៣​ម៉ឺន​រៀល និង វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

សមត្ថកិច្ច​បាន​និយាយ​ថា ក្រុម​ជនសង្ស័យ​ទាំង​០៦​នាក់​នេះ ភាគច្រើន​ជា​សាច់ញាតិ​នឹង​គ្នា​។ ពួក​គេ​ជា​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន ដែល​កម្លាំង​ជំនាញ​តែង​តាមដាន​សកម្មភាព​បទល្មើស​ពួក​គេ​ជា​ប្រចាំ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​នៅ​ពេល​នេះ​។

​ក្រោយ​ពេល​សួរនាំ ពួក​គេ​បាន​សារភាព​ទ​ទូល​ស្គាល់​វត្ថុ​តាង​ទាំងនេះ​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ