ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ រយៈ​៦​ខែ កម្ពុជា​មាន​គម្រោង​វិនិយោគ​ថ្មី ចំនួន​១៧៣ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា គម្រោង​ថ្មី រយៈពេល​៦​ខែ មកនេះ មាន​១៧៣​គម្រោង…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា គម្រោង​ថ្មី រយៈពេល​៦​ខែ មកនេះ មាន​១៧៣​គម្រោង មក​ចុះបញ្ជី​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា និង​មាន​ទំហំ​ទឹកប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៤ ដែល​ប្រារព្ធ នៅ​វិមាន​សន្តិភាព សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា គម្រោង​ថ្មី រយៈពេល​៦​ខែ មាន​១៧៣​គម្រោង មក​ចុះបញ្ជី​វិនិយោគ​នៅ​កម្ពុជា និង​មាន​ទំហំ​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ​។ គម្រោង​ទាំង​១៧៣​នោះ ត្រូវ​បាន​ចុះបញ្ជី​នៅ CDC រួចរាល់​ហើយ ថែម​ទាំង​មានការ​ជ្រើសរើស​ទីតាំង​ថែម​ទៀត​ផង ដែល​ត្រូវ​បាន​គេ​ព្យាករ​ថា គម្រោង​ទាំងនេះ នឹង​ផ្តល់​ឱកាស​ការងារ​ជាង ១៧​ម៉ឺន​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល កំពុង​បន្ត​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា ដើម្បី​បង្កើត​ការងារ បន្ថែម​ទៀត ជូន​ប្រជាពលរដ្ឋ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ ដោយ​មាន​ផ្សាយ​ផ្ទាល់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​និង​កំពុងធ្វើការ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ ដើម្បី​ជំរុញ និង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច និង​បង្កើន​ការងារ ។

សម្តេច​បញ្ជាក់​ថា ៖ «​ជាក់ស្តែង​រូប​ខ្ញុំ​ផ្ទាល់ និង​ថ្នាក់ដឹកនាំ​យើង​ជា​ច្រើន ទាំង​ថ្នាក់ដឹកនាំ​ជាតិ និង​ក្រោម​ជាតិ បាន​ជួប​ប្រជុំ​ជាមួយ​វិស័យ​ឯកជន​ជា​ច្រើន ទាំង​ក្នុង និង​ក្រៅប្រទេស ពោល​គឺ​តាំង ពី​រាជរដ្ឋាភិបាល​បង្កើត​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​អះអាង​ថា សម្តេច​បាន​សង្កេត​ឃើញ​ថា វិនិយោគិន​បរទេស​ភាគច្រើន បានឃើញ​សក្តានុពល​របស់​កម្ពុជា នឹង​មាន​ចំណាប់អារម្មណ៍ មក​បណ្តាក់ទុន នៅ​កម្ពុជា ផង​ដែរ ។

សម្តេច​បន្ថែម​ថា ក្នុង​ន័យ​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា មានការ​ផ្សព្វផ្សាយ​មួយ​ចំនួន ហើយ​កន្លែង​ខ្លះ ក៏​មាន​ឆ្ងល់ ហើយ​កន្លែង​ខ្លះ​ក៏​មានការ​ចំអក​ឌឺដង តែ​ខ្ញុំ​តែងតែ​ប្រើ​ពាក្យ​ថា យើង​ដើរ​ទាក់​ម៉ូយ​។ ពាក្យ​នេះ គឺ​ផ្តោត​ធំ​បំផុត ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច និង​ការ​បង្កើន​ការងារ ជូន​ប្រជាពលរដ្ឋ​របស់​យើង ។

សម្តេច​បាន​អះអាង​ថា ៖ «​ខ្ញុំ​ទទួលស្គាល់​ថា ស្ថានភាព​សេដ្ឋកិច្ច​របស់​យើង មិនមែន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​ការ​បង្កើត និង​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​វិស័យ​ឯកជន យើ​យ​មិន​បញ្ជាក់​ថា គ្រប់​ប្រទេស​ក្រុមហ៊ុន ដែល​យើង​ជួប​មក​បណ្តាក់ទុន​ទាំង​អស់នោះ​ទេ ហើយ​យើង​ក៏​កត់​ស្គាល់​ថា បង្កើត​ក្រុមហ៊ុន​បង្កើត​តែ​មួយ​ថ្ងៃ​នោះ​ទេ​។ វា​មិន​អាច​ថា គេ​ចាប់អារម្មណ៍ ហើយ​ស្អែក ចេញ​រោងចក្រ​៣​ពាន់​លាន​រោងចក្រ ហើយ​ផលិត​កង់​ឡាន ផលិត​ម៉ូតូ ឬ​រថយន្ត​នៅ​ទី​នេះ នោះ​ទេ​» ។

សម្តេច​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ពេល​នេះ ខ្ញុំ​គ្រាប់​សុំ​បញ្ជាក់​ថា ចំពោះ​អ្នកមាន​ច​ម្ង​ល់​ថា ហេតុ​អ្វី ដែល​បានជា​នាយក​រដ្ឋមន្ត្រី ទៅ​ក្រៅ​ជួប​តែ​ក្រុមហ៊ុន​វិស័យ​ឯកជន​។ តែ​ហេតុ​អ្វី​បាន​តែ​ឃើញ​តែ​ក្រុមហ៊ុន​បិទទ្វារ អ៊ីចឹង ? ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖ «​ចំណុច​នេះ ខ្ញុំ​សូម​បញ្ជាក់​អំពី​វឌ្ឍនភាព​ក្នុង​រយៈពេល​៦​ខែ មកនេះ ថា​ពិត​ណាស់ យើង​មិន​អាច​ទៅ​ធ្វើការ​ទទួល​អ្នក​វិនិយោគ​ម្តង​មួយ​ៗ ដូច​ជា​ការ​សម្ភោ​ធ​ព្រ​លាន​យន្តហោះ ឬ​ដូច​ជា​ការ​ហែ​ឆៃយ៉ាំ​ស្វាគមន៍​កីឡាករ​យើង បាន​មេដាយមាស​ពី​ក្រៅប្រទេស​នោះ​ទេ​។ ប៉ុន្តែ​បើ​យើង​ចង់​ដឹង​ច្បាស់​ពី​ព័ត៌មាន​វិនិយោគ យើង​ទៅ​ឆែក​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា (CDC)» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​ឲ្យ​ដឹង​ថា កម្ពុជា​គឺ​ប្រទេស​មួយ ដែល​មាន​ភាព​ទាក់ទាញ​មួយ ដែរ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ផ្សេង​ៗ​។ ដូច្នេះ​ខ្ញុំ​សូម​បញ្ជាក់​ថា រយៈពេល​៦​ខែ​នេះ មាន​គម្រោង​វិនិយោគ​ថ្មី ចំនួន​១៧៣ មក​ចុះបញ្ជី​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ