ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​ពន្លះឡានក្រុង ក្រឡា.ប់ផ្ងារជើង

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាកឡិចស៊ីសមួយគ្រឿង បានបើកឆ្លងផ្លូវទៅជ្រុលបុ.ករថយន្តក្រុង ចំកង់

រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាកឡិចស៊ីសមួយគ្រឿង បានបើកឆ្លងផ្លូវទៅជ្រុលបុ.ករថយន្តក្រុង ចំកង់ក្រោយ បណ្ដាលឱ្យក្រឡាប់​ដេកស្តូកនៅតាមដងផ្លូវ និងបានរងការខូចខាតធ្ងន់ធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃ​ទី១៥ ខែមិនា ឆ្នាំ២០២៤ នេះ នៅតាមផ្លូវបេតុង​៣០ម៉ែត្រ ស្ថិត​ក្នុងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្ត​ក្រុង​ដែលក្រឡាប់​ម៉ាកហ៊ី​យ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣F-៨៣៣១ ជិះគ្នា​៣នាក់ ។ ចំណែក​រថយន្តបង្កម៉ាកឡិចស៊ី RX៣០០ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ២AI-៩៧១០ ជិះគ្នា​៣នាក់។

តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ​រថយន្ត​ម៉ាកឡិចស៊ីស​មួយគ្រឿងខាងលើ បានធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ។ នៅពេលមកដល់កន្លែងកើតហេតុ ក៏បាន​បើកឆ្លង​ផ្លូវជ្រុលទៅបុក​រថយន្តក្រុងដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតចំកង់ក្រោយយ៉ាង​ពេញ​ទំហឹង បណ្ដាលឱ្យ​រថយន្ត​ក្រឡាប់បោក​ខ្លួននៅលើដងផ្លូវ ។ ចំណែកម៉ាកឡិចស៊ីសក៏បានរងការខូចខាតផ្នែកខាងមុខ ហើយវិល១ជុំ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ ពុំបណ្ដាលឱ្យមនុស្សណាម្នាក់​រងរបួសឡើយ ។ បន្ទាប់ពីគ្រោះថ្នាក់​ភាគីខាងរថយន្តម៉ាកឡិចស៊ីស​សម្របសម្រួលគ្នា សងការខូចខាតដល់រថយន្តក្រុង ដើម្បី បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ