ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចច្រឡំថាស្កុតធម្មតា! នេះគឺកងដៃប្រេន Balenciaga តម្លៃជាង៣០០០ដុល្លារអាមេរិក

1 ខែ មុន

(អាមេរិក)៖ កងដៃប្រណិតម៉ាក Balenciaga ដែលមានរូបរាងដូចទៅនឹងស្កុតថ្លាបិទអីវ៉ាន់ កំពុងទាក់ទាញការចាប់អារម្មណ៍លើបណ្តាញសង្គម ហើយបានធ្វើឱ្យមហាជនជាច្រើនស្លុតចិត្តជាមួយនឹងវា ព្រោះតែវាមានតម្លៃ៣,៣០០​ដុល្លារ។ ផលិតផលពិសេសមួយរបស់ Balenciaga បានបង្ហាញក្នុងកម្មវិធី…

(អាមេរិក)៖ កងដៃប្រណិតម៉ាក Balenciaga ដែលមានរូបរាងដូចទៅនឹងស្កុតថ្លាបិទអីវ៉ាន់ កំពុងទាក់ទាញការចាប់អារម្មណ៍លើបណ្តាញសង្គម ហើយបានធ្វើឱ្យមហាជនជាច្រើនស្លុតចិត្តជាមួយនឹងវា ព្រោះតែវាមានតម្លៃ៣,៣០០​ដុល្លារ។

ផលិតផលពិសេសមួយរបស់ Balenciaga បានបង្ហាញក្នុងកម្មវិធី Paris Fashion Week 2024 ដែល Balenciaga ទើបតែណែនាំដល់សាធារណជនក្នុងកម្មវិធីដើរបង្ហាញម៉ូត តែមិនទាន់បានបង្ហាញខ្លួននៅលើគេហទំព័ររបស់ Balenciaga នៅឡើយ។ នេះបើយោងតាមកាសែត Independent របស់ចក្រភពអង់គ្លេស។

នេះមិនមែនជាលើកទីមួយទេដែល Balenciaga បានបង្កើតការរចនាសម្លៀកបំពាក់ កាបូប ឬគ្រឿងលម្អខ្លួនដែលមានរូបរាងចម្លែកៗ។ កាល​ពី​រដូវ​កាល​មុន Balenciaga ​ក៏​បាន​នាំ​យក​រ៉ូប​ដែល​មានរូបរាងដូចនឹង​កន្សែងជូតខ្លួនដែលដាក់លក់​ក្នុង​តម្លៃ ៩២៥ ដុល្លារ, លក់កាបូបស្បែកដែលមើលទៅដូចថង់សំរាមពេញក្នុងតម្លៃ ១,៧៩០ដុល្លារអាមេរិក ជាដើម៕ ប្រភព៖ SCMP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ