ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឣា​វុ​ធ​ហត្ថ ​ឃាត់ខ្លួនក្មេង​ទំនើង ២៦​នាក់ បញ្ជូនទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ

1 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​ធ្វើ​ប្រតិបត្តិការ​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៤…

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​ធ្វើ​ប្រតិបត្តិការ​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៤ បង្ក្រាប​ករណី​ក្រុម​ក្មេង​ទំនើង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​បាន​ចំនួន​២៦​នាក់ ហើយ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ឣ​នុ​វត្ត​តាម​នីតិវិធី ។

ប្រតិបត្តិការ បង្ក្រាប​ករណី​ក្រុម​ក្មេង​ទំនើង​ធ្វើ​ឡើង នៅ​ចំណុច​ឣ​គារ​ថ្មី ស្ថិត​ក្នុងភូមិ​ឣូ​រ​ជ្រៅ សង្កាត់​ឣូ​រ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ៖ គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ស​ថ្លា (CIE) ចំនួន​០៥​កូន​ថង់​កិប ស្មើនឹង​ទម្ងន់ ០,៩៨​ក្រាម​, ទូរ​សព្ទ​ដៃ​ចំនួន​០២​គ្រឿង​, និង​សម្ភារៈ​មួយ​ចំនួន ហើយ​នាំ​មក​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង​ដើម្បី​សួរនាំ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យ​ដឹង​ថា មុន​ពេល​បង្ក្រាប​ករណី​ខាងលើ​នេះ នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​១១ មីនា កម្លាំង​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ថា មាន​ក្មេង​ទំនើង​ប្រមូលផ្ដុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ឣ​គារ​ថ្មី ស្ថិត​ក្នុងភូមិ​ឣូ​រ​ជ្រៅ សង្កាត់​ឣូ​រ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ទើប​លោក​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជ​ឣា​ជ្ញា ឣ​ម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចំនួន​២៥​នាក់ រថយន្ត​ស៊ឺ​រ៉ែ​ន ចំនួន​៥​គ្រឿង ម៉ូតូ​ចំនួន​៣​គ្រឿង ប្រកបដោយ​ឯកសណ្ឋាន​ត្រឹមត្រូវ ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៣៥​នាក់ (​ប្រុស​ទាំង​ឣ​ស់​) ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ទៀត​ថា ក្រុម​ក្មេង​ទំនើង​ទាំង​៣៥​នាក់ ក្រោយ​ពី​សួរនាំ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឺ​ក​នោម​ឃើញ​ថា ឣ​វិជ្ជមាន ចំនួន​០៩​នាក់ ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ឣ​ប់​រំ និង​ធ្វើ​កិច្ចសន្យា ដើ​ម្ប​ឱ្យ​ឪពុក ម្ដាយ ធ្វើ​លិខិតធានា​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​ក្មេង​ទំនើង ដែល​មាន​សារ​ធា​តិ​ញៀន ត្រូវ​បាន​កម្លាំង​ជំនាញ​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការ​រង កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំង​២៦​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​បញ្ជាការដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ហើយ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែមីនា ឆ្នាំ​២០២៤​នេះ ដើម្បី​ឣ​នុ​វត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ