ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងដល់អាយុខ្លះចូលនិវត្តន៍ ខ្លះនៅបន្ត គឺអយុត្តិ​​​ធម៌ស្មើដូចម្រាមដៃនៅស្នងការដ្ឋានខេត្ត​

1 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីដែលចូលនិវត្តន៍មួយចំនួនពេលដែលជួបអ្នកយកព័ត៌មានយើងតែងតែនិយាយបែបកំប្លែងថា សព្វថ្ងៃពួកគាត់ពិតជាអាណិតចំពោះអ្នកដែលដល់ឈ្មោះចូលនិវត្តន៍ណាស់ ដោយសារតែថ្នាក់លើ មិនបានយកចិត្តទុកដាក់គិតគូរឱ្យបានម៉ត់ចត់ បណ្តាលឱ្យអ្នកលើសអាយុរ៉ឺត្រែតធ្វើការទាំងត្រដាបត្រដួស រីឯអ្នកខ្លះដល់អាយុហើយ ប្រឹងរត់ការដើម្បីអាចនៅធ្វើការបន្ត ។…

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីដែលចូលនិវត្តន៍មួយចំនួនពេលដែលជួបអ្នកយកព័ត៌មានយើងតែងតែនិយាយបែបកំប្លែងថា សព្វថ្ងៃពួកគាត់ពិតជាអាណិតចំពោះអ្នកដែលដល់ឈ្មោះចូលនិវត្តន៍ណាស់ ដោយសារតែថ្នាក់លើ មិនបានយកចិត្តទុកដាក់គិតគូរឱ្យបានម៉ត់ចត់ បណ្តាលឱ្យអ្នកលើសអាយុរ៉ឺត្រែតធ្វើការទាំងត្រដាបត្រដួស រីឯអ្នកខ្លះដល់អាយុហើយ ប្រឹងរត់ការដើម្បីអាចនៅធ្វើការបន្ត ។

ករណីនេះ អ្នកខ្លះទៀតលើកឡើងថា កត្តាទាំងនេះមិនមែនថ្នាក់លើមិនយកចិត្តនោះទេ គឺបណ្ដាលមកពីមានការឃុបឃិតគ្នារវាងជំនាញបុគ្គលិក និងផែនការធនធានមនុស្សដែលរួមគ្នាលាក់បាំងព័ត៌មានពីមន្ត្រីដែលដល់អាយុចូលនិវត្តន៍មិនរាយការណ៍ឱ្យថ្នាក់លើបានដឹង ។

យោងតាមប្រភពពីក្រុមមន្ត្រីដែលចូលនិវត្តន៍ ហើយបានលើកឡើងទៀតថា ទោះយ៉ាងណាថ្នាក់លើ គួរយកចិត្តទុកដាក់ចំពោះបញ្ហានេះឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយផង ។ ជាក់ស្តែង ដូចជាពួកគាត់គ្រាន់តែមានលិខិតជូនដំណឹងភ្លាមខាងបុគ្គលិក និងធនធានមនុស្សហៅមកបំពេញឯកសារភ្លែត ។

ករណីនេះ អាចនិយាយបានថា មកពីពួកគាត់មិនចេះចាយលុយ ឬមិនចេះយក​ចិត្តលោកស្នងការរងទទួលផែនក៏មិនដឹង ។ រីឯមន្ត្រីមួយចំនួនធំដែលមានលិខិតជូនដំណឹង ហើយបំពេញបែបបទ ហើយតែអាចនៅបម្រើការបានរាប់ឆ្នាំ តើយុត្តិធម៌ធំជាងលុយដែរឬអត់?

ប្រភពដដែលបន្តថា ក្រោយមក ទើបបែកធ្លាយថាអ្នកដែលអាចបន្តការងារទៀតបានសុទ្ធតែជាអ្នកដែលចេះលូនក្រាប និងចេះចែករំលែកសែនព្រេនដល់ជំនាញទទួលបន្ទុកតែម្ដង ។

តាមអ្វីដែលពួកគាត់ដឹង មានមន្ត្រីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺជិត៣០នាក់ដែលមិនព្រមចូលនិវត្តន៍ ហើយកំពុងរត់ការសុំពន្យារកំណើត និងខ្លះបានពន្យាររួចហើយ តែក្រសួងមហាផ្ទៃហាក់ស្ងៀមស្ងាត់ ។

សូមរំលឹកថា យោងតាមប្រភពបែកធ្លាយមន្ត្រីនគរបាលជាតិដែលបម្រើការនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានមិនក្រោម៣០នាក់នោះទេ (មិនទាន់រាប់បញ្ចូលតាមបណ្ដា ក្រុង-ស្រុក) ដែលត្រូវដល់អាយុចូលនិវត្តន៍ ប៉ុន្តែគេមិនដឹងថា តើបណ្ដាលមកពីកត្តាអ្វីឡើយ ធ្វើឱ្យពួកគាត់អាចបន្តនៅធ្វើការងារបានរហូត ដោយមិនខ្វល់ពីការចូលនិវត្តន៍ ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា មានមន្ត្រីខ្លះលើសអាយុចូលនិវត្តន៍ចាប់ពី៥ឆ្នាំទៅ៧ឆ្នាំក៏មាន កត្តានេះហើយដែលជាហេតុធ្វើឱ្យមន្ត្រីបន្តវេនបាត់បង់ឱកាសការងារ និងខាតបង់ថវិកាជាតិទៀតផង ។

តើមន្ត្រីនគរបាលណាខ្លះ មានសំណាងបានបន្តការងារ គឺក្រាញមិនចូលនិវត្តន៍? មន្ត្រីណាខ្លះគ្មានសំណាងធំដូចគេ?

ចង់ដឹងព័ត៌មានពិស្តារ សូមរង់ចាំអាននៅលើកាសែតកោះសន្តិភាពច្បាស់ដូចថ្ងៃរះ ។

អត្ថបទសរសេរ ដោយ