ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​​ទី​២២ មីនា នឹង​ប្រកាស​សាលក្រម​ផ្ត​ន្តា​ទោស​​​ប្តី​បា​.​ញ់​ស​ម្លា​.​ប់​ប្រពន្ធ​មានកូន​ក្នុង​ផ្ទៃ​៤​ខែ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៤ បាន​លើកយក​សំណុំរឿង​ប្តី​បាញ់​សម្លាប់​ប្រពន្ធ​មាន​ផ្ទៃពោះ​៤​ខែ​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ប៉ុន្តែ​សវនា​ការ​ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ដេញដោល​តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​២២ មីនា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៤ បាន​លើកយក​សំណុំរឿង​ប្តី​បាញ់​សម្លាប់​ប្រពន្ធ​មាន​ផ្ទៃពោះ​៤​ខែ​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ប៉ុន្តែ​សវនា​ការ​ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ដេញដោល​តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​២២ មីនា ឆ្នាំ​២០២៤ ខាង​មុខ ។

សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ​ដែល​មាន​លោក​ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក​សាន សុភៈ ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។ ចំពោះ​មុខ​ជនជាប់ចោទ​ឈ្មោះ យ័ន្ត គុយ​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​គួ​ក​ជេរ​រថយន្ត ត្រូវ​បាន​ចោទប្រកាន់​ចំនួន​៣​បទល្មើស​ដែល​ជា​សុទ្ធ​ជា​បទល្មើស​ព្រហ្មទណ្ឌ​.​ឧក្រិដ្ឋ ។

សូម​ជម្រាប​ថា លោក រ័​ត្ន ស៊ី​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៣ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​ឃាតករ​បាញ់​សម្លាប់​ប្រពន្ធ ដាក់​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស ៖
ទី​១-​បទ​ឃាតកម្ម​ដែល​មាន​ស្ថាន​ទម្ងន់ទោស​«​ទាក់ទិន​នឹង​មរណៈភាព​ជន​រង​គ្រោះ​» ។ ទី​២-​បទ​.​កាន់កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ទី​៣-​បទ​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅផ្ទះ​លេខ​១៦៨ បុរី​គួរ​ស្រូវ​៣ ផ្លូវ​លេខ​KS០៣ ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៣ តាម​បញ្ញត្តិ​មាត្រា​២០២ និង​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា​៤០ និង​មាត្រា​៤៥​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

ជនសង្ស័យ​ឈ្មោះ យ័ន្ត គុយ​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជន​ញៀន​ថ្នាំ និង​ធ្លាប់​ជាប់​ពន្ទ​នាគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ​១០ ឆ្នាំ ពាក់ព័ន្ធ​ករណី​ប្រើ​ដំ​ថ្ម​វាយ​សម្លាប់​មនុស្ស ហើយ​ក៏​ទើប​និង​ចេញពី​ពន្ធនាគារ​ព្រៃ​ស​ជាង​២​ខែ​មុន​នេះ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​«​ជាប់គុក​២​ឆ្នាំ​» ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ម៉ៃ សុ​គ​ន្ធា ហៅ​អេ​ណា អាយុ​៣៤​ឆ្នាំ មុខរបរ​សាឡ​ន នាង​ធ្លាប់​មាន​ប្ដី​ទី​១ កូន​៤​នាក់ ប៉ុន្តែ​បាន​លែងលះ​គ្នា​ជាង​១​ឆ្នាំ​ហើយ បន្ទាប់​មក​ក៏​បាន​យកប្ដី​ទី​២ ដោយ​បាន​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​ប្រមាណ​១​ឆ្នាំ និង​មាន​ផ្ទៃពោះ​៤​ខែ គិត​មក​ដល់​ថ្ងៃ​ដែល​ត្រូវ​ប្ដី​បាញ់​សម្លាប់ ។

ជន​ដៃដល់​បាន​ឆ្លើយ​យ​សារភាព​នៅ​សមត្ថកិច្ច​ថា អំពើ​ឃាតកម្ម​នោះ គឺ​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ​ដែល​ជន​រង​គ្រោះ​មានខ្លួន​ជា​ប្តី​ហើយ​នៅ​លួច​ទាក់ទង​ជាមួយ​ប្រុស​ផ្សេង​ទៀត ។ ប៉ុន្តែ​នេះ​ជា​ចម្លើយ​រវើរវាយ​របស់​ជនសង្ស័យ​តែ​ប៉ុណ្ណោះ ជាក់ស្តែង​ជនសង្ស័យ​ជា​មនុស្ស​ជោកជាំ​ទៅ​ដោយ​គ្រឿងញៀន និយាយ​លែង​ដឹង​ខុស​ត្រូវ ។

ក្រោយ​បាញ់​សម្លាប់​ជន​រង​គ្រោះ​រូបគេ​បាន​ចូលខ្លួន​ទៅ​សារភាព​ពី​ទោស​កំហុស​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បន្ទាប់​ពី​រត់គេច​ខ្លួន​បាន​ប៉ុន្មាន​ម៉ោង​មក​នោះ ។ ក្រោយ​ពេល​ចូល​សារភាព​សមត្ត​កិច្ច​ក៏​បាន​ទៅ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ រក​ឃើញ​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម រីឯ​អាវុធ​ខ្លី​ដែល​ខ្លួន​បាន​យក​មក​ប្រើប្រាស់​បាញ់​សម្លាប់​ប្រពន្ធ​គឺ​ទិញ​មក​ពី​ព្រំដែន​កម្ពុជា​ថៃ ។

សូម​ជម្រាប​ថា ហេតុការណ៍​បាញ់ប្រហារ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤៥ នាទី​រសៀល ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​លេ​១៦៨ ផ្លូវ​លេខ​KS០៣ បុរី​ពិភព​ថ្មី​កួរស្រូវ​៣ ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បើ​យោង​តាម​បទល្មើស​ដូច​ការ​ចោទប្រកាន់​ខាងលើ​នេះ ជន​ដៃដល់​ជា​ឃាតករ​បាញ់​សម្លាប់​ប្រពន្ធ យ៉ាង​សាហាវឃោរឃៅ​ព្រៃផ្សៃ​នោះ ម្តងនេះ​ពិតជា​ដេក​គុក​អស់​មួយ​ជីវិត​ហើយ​មើលទៅ !

អត្ថបទសរសេរ ដោយ