ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ដែលមន្ត្រីបរិស្ថានបា.ញ់​​លើយុវជនបណ្តាល​ឱ្យ​រង​​របួស​​

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៤ មាន​ករណី​ប្រជាពលរដ្ឋ​ពីរ​នាក់​បាន​អះអាង​ថា ខ្លួន​រង​របួស​ជើង​ដោយសារ​គ្រាប់កាំភ្លើង​ដែល​បណ្តាល​មក​ពី​មន្ត្រី​បរិស្ថាន​បាញ់ ហើយ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ក្នុង​ទឹកដី​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៤ មាន​ករណី​ប្រជាពលរដ្ឋ​ពីរ​នាក់​បាន​អះអាង​ថា ខ្លួន​រង​របួស​ជើង​ដោយសារ​គ្រាប់កាំភ្លើង​ដែល​បណ្តាល​មក​ពី​មន្ត្រី​បរិស្ថាន​បាញ់ ហើយ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ក្នុង​ទឹកដី​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ ។

ក្រោយ​ទទួល​របាយការណ៍​នេះ សមត្ថកិច្ច​ខេត្តក្រចេះ​បាន​ចុះ​ស្រាវជ្រាវ​ទីតាំង​កើតហេតុ គឺ​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ទៅ​វិញ ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ខេត្តក្រចេះ​ដែល​អ្នកកាសែត​ទទួល​បាន នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៤ មេះ បាន​ឲ្យ​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ​ឈ្មោះ វ៉ា​ញ ម៉ា​ញ ភេទ​ប្រុស និង​ឈ្មោះ យឿ​ង បូ​រី ភេទ​ប្រុស ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កូន​វ៉ា ឃុំ​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ បាន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ដើម្បី​ដាក់​ពាក្យបណ្តឹង​ប្តឹង​មន្ត្រី​បរិស្ថាន​ដោយ​ពួក​គេ​អះអាង​ថា មន្ត្រី​បរិស្ថាន​មាន​បំណង​បាញ់​សម្លាប់​ខ្លួន ។

នៅ​ក្នុង​ពាក្យបណ្តឹង​អ្នក​ភូមិ​ទាំង​ពីរ​នាក់ បាន​ស្នើ​សុំ​ដល់​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ និង​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័​ន្ឋ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ ។ បើ​តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​វ៉ា​ញ ម៉ា​ញ ភេទ​ប្រុស និង​ឈ្មោះ យឿ​ង បូ​រី ភេទ​ប្រុស បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ មីនា ២០២៤ វេលា​ម៉ោង​៤​ទៀប​ភ្លឺ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង ចេញពីផ្ទះ​ក្នុងភូមិ​កូន​វ៉ា ឃុំ​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ ទៅ​លក់​សាច់​គោ​នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង (​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង មាន​ព្រំ​ព្រ​ទល់​ជាប់​គ្នា​) ។

ពេល​ជិះ​ទៅ​ដល់​ចំណុច​អូរ​កាំ​ពី ពួក​គេ​បាន​ជួប​មនុស្ស​៣​នាក់ មាន​២​នាក់​ស្លៀក​ខោខ្លី ដោះ​អាវ​ស្ពាយ​កាំភ្លើង​សេ​កា​សេ ម្នាក់​មួយ​ដើម និង​ម្នាក់​ទៀត​ឈរ​បញ្ចាំង​គោម​ពី​ចំងាយ ។ ឃើញ​ដូច្នេះ ពួក​គេ​បាន​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ ស្រាប់តែ​ត្រូវ​មនុស្ស​ពីរ​នាក់​ស្ពាយ​កាំភ្លើង​ខាងលើ​បាញ់ ដោយ​មិន​បាន​សួរនាំ​អ្វី​សោះ ។

ភ្លាម​នោះ ពួក​គេ​ទាំង​ពីរ​នាក់​ភ័យ​ពេក ក៏​ជិះ​ម៉ូតូ​គេច​ចេញ​សំដៅ​ទៅ​រក​ពេទ្យ ដើម្បី​ព្យាបាល​របួស ដែល​មនុស្ស​ពីរ​នាក់​កាន់​កាំភ្លើង​នោះ​បាញ់​ចំ​កែង​បាតជើង​ខាងឆ្វេង​របស់​ឈ្មោះ វ៉ា​ញ ម៉ា​ញ​។
ជុំវិញ​ករណី​ខាងលើ​នេះ យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ក្រុមការងារ​សមត្ថកិច្ច​ជំនាញ​បរិស្ថាន​ប្រចាំ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ខេត្តមណ្ឌលគិរី បាន​ចុះ​ប្រតិបត្តិការ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នៅ​ត្រង់​ចំណុច​លើ​ទួល​ជិត​អូរ​អ​ញ្ចេ​ក​និយាម​កាលេ​ខ​៦៦៧៥៥០, ១៤៥៨៤០៤ ក្នុង​តំបន់ អភិរក្ស​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់ ភេទ​ប្រុស ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង​។

សេចក្តីរាយការណ៍​បន្ត​ថា ក្នុង​នោះ មាន​ម៉ូតូ​ម៉ាក Honda Wave ពណ៌​ខ្មៅ គ្មាន​ពាក់​ស្លាក​លេខ​សម្គាល់​ចំនួន​០១​គ្រឿង ដឹក​សាច់សត្វ​ពេញ​មួយ​កា​រ៉ុ​ង និង​ម៉ូតូ​ចំនួន​០១​គ្រឿង​ទៀត មិន​ស្គាល់​ម៉ាក​ជិះ​មើលផ្លូវ​មុន និង​រត់ការ ។

ប្រភព​បន្ត​ថា ដោយ​មានការ​សង្ស័យ​អាច​ជា​ក្រុម​ប្រមូល​ទិញ​សត្វព្រៃ​គ្រប់​ប្រភេទ នឹង​ដឹក​ជញ្ជូន​សាច់សត្វ​ព្រៃ​យក​ទៅ​លក់​បន្ត ពេល​នោះ ក្រុមការងារ​សម​ត្ថិ​កិច្ច​ជំនាញ​បរិស្ថាន បាន​ឃាត់​និង​ហៅ​ជនសង្ស័យ​ខាងលើ​ឱ្យ​ឈប់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បទល្មើស​ធនធានធម្មជាតិ ប៉ុន្តែ​ជន​សង្ស័យ​ទាំង​២​នាក់​នោះ មិន​ព្រម​ឈប់ តាម​បទបញ្ជា​របស់​ក្រុមការងារ​សមត្ថកិច្ច​ឡើយ ។ ថែម​ទាំង​បន្ថែម​ល្បឿន​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ទៅ​បាត់​ស្រមោល​ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ ។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា ក្នុង​ពេល​ប្រតិបត្តិការ​ដោយ​យប់​ងងឹត និង​ប្រញាប់ប្រញាល់​រត់​ចេញពី​កន្លែង​ពួនស្ទាក់ (​ក្នុង​អូរ​) ស្ទុះ​ឡើង​ទៅ​ឃាត់​ហៅ​ជនសង្ស័យ​ខាងលើ ដើម្បី​ត្រួតពិនិត្យ​បទល្មើស​ធនធានធម្មជាតិ ពេល​នោះ ក្រុមការងារ​សមត្ថកិច្ច​ជំនាញ​បរិស្ថាន​បាន​ធ្វើ​ឲ្យ​ប៉ះ​ចំ​សោរ​បិទ​បើក​នាំ​ឱ្យ​រាលកៃ​ផ្ទុះអាវុធ​ចំនួន​០១​គ្រាប់​ទៅ​ផ្ទប់​ដី​ដោយ​អ​ចេតនា ។

កន្លង​មក ទីតាំង​កើតហេតុ​ខាងលើ គឺ​ស្ថិត​នៅ​ក្នុង​ព្រៃ និង​ជា​ផ្លូវ​ម៉ូតូ​ដែល​មាន​ក្រុម​ដឹក​ជញ្ជូន​ជួញដូរ​សាច់​និ ង​សត្វព្រៃ​គ្រប់​ប្រភេទ ដែល​ក្រុមការងារ​សមត្ថកិច្ច​ជំនាញ​បរិស្ថាន​ធ្លាប់​បាន​ទប់ស្កាត់ និង​បង្ក្រាប នា​ពេល​កន្លង​មក​ជា​ច្រើន​ករណី​រួច​មក​។

ករណី​ខាងលើ​នេះ តាម​ការ​បញ្ជាក់​របស់​លោក​អធិការ​នគរបាល​ស្រុក​កោះ​ញែក នា​ព្រឹក​ថ្ងៃ​ទី​០៦ មីនា ២០២៤ បាន​ឲ្យ​ដឹង​ថា កំពុង​ចុះ​ស៊ើបអង្កេត​បន្ថែម តែ​ដោយ​ស្ថានភាព​ភូមិសាស្ត្រ​នៅ​ឆ្ងាយ គេ​មិន​ទាន់​ដឹង​អំពី​ព័ត៌មាន​លម្អិត​ទេ​៕

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ