ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលការងារចំណូលច្រើនបំផុតទាំង៩ នៅលើពិភពលោក

1 ខែ មុន

ការងារ​នៅ​លើ​ពិភពលោក​មាន​រាប់​ពាន់​ប្រភេទ ហើយ​សុទ្ធតែ​ចាំបាច់​សម្រាប់​បំពេញតម្រូវការ​នានា​របស់​សង្គម ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ការងារ​ទាំងនេះ​ការងារ​ដែល​គេ​ចាត់​ទុក​ថា រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ជាងគេ​បំផុត​នោះ គឺ​មាន​៩ ។ តើ​ការងារ​ទាំង​៩​នេះ មាន​អ្វី​ខ្លះទៅ? កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព សូម​ចែករំលែក​ដូច​ខាងក្រោម…

ការងារ​នៅ​លើ​ពិភពលោក​មាន​រាប់​ពាន់​ប្រភេទ ហើយ​សុទ្ធតែ​ចាំបាច់​សម្រាប់​បំពេញតម្រូវការ​នានា​របស់​សង្គម ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ការងារ​ទាំងនេះ​ការងារ​ដែល​គេ​ចាត់​ទុក​ថា រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ជាងគេ​បំផុត​នោះ គឺ​មាន​៩ ។

តើ​ការងារ​ទាំង​៩​នេះ មាន​អ្វី​ខ្លះទៅ? កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព សូម​ចែករំលែក​ដូច​ខាងក្រោម ៖

១.​អ្នកបម្រើ​ការ​ផ្នែក​វេជ្ជសាស្ត្រ មិន​ថា សង្គម​ត្រូវ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ទេ សូ​ម្បី​តែ​នៅ​ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ អ្នក​ដែល​បម្រើ​ការ​នៅ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ គឺ​ត្រូវ​បាន​គេ​ចាត់​ទុកដាក់​ជា​អ្នក​ដែល​មាន​តម្រូវការ​ខ្ពស់ ហើយ​ដូច្នេះ​បុគ្គល​ដែល​បម្រើ​ការ​នៅ​ក្នុង​ផ្នែក​សេវាកម្ម​នេះ​ជា​ទូទៅ​តែង​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​បំផុត ។

២.​នាយក​ប្រតិបត្តិ​សាជីវកម្ម មន្ត្រី​ប្រតិបត្តិ និង​នាយក​ប្រតិបត្តិ​កំពូល​នៃ​សាជីវកម្ម​ធំ​ៗ​ត្រូវ​បាន​គេ​ចាត់​ទុក ដាក់​គឺ​សុទ្ធតែ​ជា​ក្រុម​មនុស្ស​ដែល​អាច​ទទួល​បាន​ប្រាក់ខែ​ច្រើន ។ ក្រៅពី​មាន​ប្រាក់​ប្រចាំខែ​ខ្ពស់​ហើយ​នោះ​ជា​ទូទៅ​ពួក​គេ​នៅ​ទទួល​បាន​កញ្ចប់​ប្រាក់​រង្វាន់ ហើយ​ក្រៅពី​នោះ​ពួក​គេ​ក៏​អាច​ទទួល​បាន នូវ​ចំណែក​នៃ​ភាគហ៊ុន​ផង​ដែរ ។

៣.​អ្នកបម្រើ​ការ​នៅ​ផ្នែក​ហិរញ្ញវត្ថុ អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​វិនិយោគ ជា​ពិសេស​អ្នក​ដែល​មានមុខ​តំណែង​កំពូល​អាច​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ដោយឡែក​អ្នក​ដែល​មានមុខ​ងារ​ប្រតិបត្តិ​ករ​ក៏​ជា​ទូទៅ មាន​កម្រិត​ប្រាក់បៀវត្សរ៍ និង​ប្រាក់​កញ្ចប់​ឧបត្ថម្ភ​ក៏​ដូច​ជា​ប្រាក់​រង្វាន់ លើកទឹកចិត្ត​ខ្ពស់ ជាង​ការងារ​ដទៃ​ទៀត​ផង​ដែរ ។

៤.​ប្រតិបត្តិ​ករ​ផ្នែក​បច្ចេកវិទ្យា ប្រធាន​ផ្នែក​បច្ចេកវិទ្យា ក៏​ដូច​ជា ប្រធាន​ផ្នែក​ព័ត៌មាន និង​នាយក​ប្រតិបត្តិ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ផ្សេង​ទៀត​សុទ្ធតែ​អា​ចរក​កម្រៃ​បាន​យ៉ាង​ក្រាស់ក្រែល ។ ក្រៅពី​ថ្នាក់ដឹកនាំ​សម្រាប់​ប្រតិបត្តិ​ករ និង​អ្នក​ផ្តល់​សេវាកម្ម ក៏​មាន​អាទិភាព​ខ្លាំង​ដែរ នៅ​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​ទៅ​អនាគត​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ ខណៈ​ដែល មតិ​ខ្លះ​ថា ការងារ​សាមញ្ញ​ខ្លះ​អាច​នឹង​ជំនួស​ដោយ AI ។

៥.​ឧស្សាហកម្ម​កម្សាន្ត តារា​សម្តែង អ្នកដឹកនាំ​រឿង និង​ផលិតករ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត និង​ទូរទស្សន៍​ដែល​ល្បី គឺ​អាច​រក​ចំណូល​បាន​យ៉ាងច្រើន ។ ជា​ពិសេស​សម្រាប់​គម្រោង​ដែល​ជោគជ័យ​មានការ​គាំទ្រ​ច្រើន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​ភាគរយ​នៃ​អ្នក​ដែល​ជោគជ័យ គឺ​មាន​តិច​នៅឡើយ​គ្រាន់តែ​ថា អ្នក​ដែល​ជោគជ័យ គឺ​ពិតជា​លេចធ្លោរ ហើយ​ការងារ​នេះ​មិនសូវ​ជា​ស្មុគស្មាញ​ខ្លាំង​ឡើយ ។

៦.​អត្ត​ព​លិ​ក​អាជីព អត្ត​ព​លិ​ក​កំពូល​ក្នុង​កីឡា​ដូច​ជា បាល់ទាត់ បាល់បោះ និង​បាល់ទាត់ គឺ​សុទ្ធតែ​អាច​ទទួល​បាន​ប្រាក់ខែ​ច្រើន និង​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់ ។ សម្រាប់​កម្ពុជា​មក​ដល់​ពេល​នេះ​ក៏​មាន​អ្នកខ្លះ​មាន​ជីវភាព​ធូ​ធារ​រស់នៅ​សមរម្យ​ក៏​ដោយសារ​តែ​បាន​មូលដ្ឋាន​គ្រឹះ​ពី​អាជីព​ជា​អត្ត​ព​លិ​ក​នេះ​ផង​ដែរ ថ្មី​ត្បិត​តែ​ភាគរយ​វា​នៅ​តិច​ក៏​ដោយ​ចុះ ។

៧.​វិជ្ជាជីវៈ​ផ្នែក​ច្បាប់ មួយ​សំណុំ​នៃ​ក្រុមការងារ ដែល​រាប់​ចាប់តាំងពី​មេធាវី ព្រះរាជអាជ្ញារ ចៅក្រម ក្រឡាបញ្ជី​ជាដើម គឺ​សុទ្ធសឹងតែ​ត្រូវ​បាន​គេ​ចាត់​ទុកដាក់​ជា​ក្រុម​ដែល​មានមុខមាត់​ខ្ពស់ និង​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ក្នុង​សង្គម ។

៨.​អ្នក​បើក​យន្តហោះ និង​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស វិជ្ជាជីវៈ​អាកាសចរណ៍​មួយ​ចំនួន ជា​ពិសេស​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​ពាណិជ្ជកម្ម​ធំ​ៗ​អាច​ផ្តល់​ប្រាក់ខែ​ខ្ពស់ និង​ប្រាក់​ចំណូល​ច្រើន ។ ជំនាញ​នេះ​រង​គ្រោះ​ខ្លាំង​សម័យកាល​កូ​វី​ដ​១៩ ពី​ឆ្នាំ​២០២០ ដល់ ២០២២ ប៉ុន្តែ​ឥឡូវនេះ​ហាក់​កំពុង​តែ​វិល​មក​រក​ទីតាំង​កំពូល​ការងារ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​វិញ​ហើយ ។

៩.​ទីប្រឹក្សា​ផ្នែក​គ្រប់គ្រង ទីប្រឹក្សា​នៅ​ក្នុង​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​គ្រប់គ្រង​លំដាប់​កំពូល តែងតែ​ទទួល​បាន​កម្រៃ​ខ្ពស់​សម្រាប់​ជំនាញ​របស់​ពួក​គេ ប៉ុន្តែ​មិនមែន​គ្រប់​គ្នា​សុទ្ធតែ​អាច​បាន​ប្រាក់​ចំណូល​ខ្ពស់​ទាំងអស់​ឡើយ ។ សរុប​មក​វិញ ការងារ​ណា​ក៏​ដោយ​វា​សុទ្ធតែ​ជា​ការងារ​សំខាន់ ហើយ​កុំ​តូចចិត្ត​នៅ​ពេល​ដែល យើង​រកបាន​ការងារ​ដែល​មិនសូវ​មាន​ប្រាក់​ចំណូល​ខ្ពស់ ។

សូមកុំ​បោះបង់​សេចក្តី​សង្ឃឹម ហើយ​និង​ការ​ខំប្រឹង​ប្រែង ។ ប្រាក់ខែ​ក៏​ដូច​ជា ប្រាក់​ចំណូល​អាច​ផ្លាស់​ប្តូរ​តាម​ពេលវេលា ហើយ​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​អាច​រង​ឥទ្ធិពល​ដោយ​និន្នាការ​សេដ្ឋកិច្ច តម្រូវ ការ​ឧស្សាហកម្ម និង​កត្តា​ផ្សេង​ៗ​ទៀត ។ លើស​ពី​នេះ​ទៀត ភាព​ខុស​គ្នា​ក្នុង​តំបន់​អាច ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កម្រិត​ប្រាក់ខែ ៕ ដោយៈ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ