ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង និងអ្នកនិពន្ធអាមេរិកម្នាក់ ទទួលមរណភាពទាំងវ័យក្មេងដោយសារជំងឺមហារីក

1 ខែ មុន

កាលពីថ្ងៃទី២៩ ខែកុម្ភៈ កាសែត People បានរាយការណ៍ថាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងអាមេរិក Cat Janice បានទទួលមរណភាពនៅថ្ងៃទី២៨ ខែកុម្ភៈ…

កាលពីថ្ងៃទី២៩ ខែកុម្ភៈ កាសែត People បានរាយការណ៍ថាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងអាមេរិក Cat Janice បានទទួលមរណភាពនៅថ្ងៃទី២៨ ខែកុម្ភៈ ក្នុងអាយុ៣១ឆ្នាំ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយគ្រួសាររបស់នាងតាមរយៈការបង្ហោះនៅលើគណនី Instagram របស់នាង។

Cat Janice បានរកឃើញដុំសាច់នៅករបស់នាងក្នុងខែវិច្ឆិកា ឆ្នាំ២០២១​ហើយនៅខែមីនាឆ្នាំ ២០២២ តារាចម្រៀងស្រីបានកត់សម្គាល់ឃើញថាដុំសាច់នេះកាន់តែធំទៅៗ។ ក្រោយ​ពី​បាន​ទៅ​ជួប​គ្រូពេទ្យ នាង​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ដុំ​សាច់​សាហាវ​កម្រ។ នាងបានទទួលការវះកាត់ ការព្យាបាលដោយប្រើគីមី។

យ៉ាង​ណា​ក៏​ដោយ ប៉ុន្មាន​ខែ​ក្រោយ​មក សុខភាព​របស់​តារា​ចម្រៀង​រូប​នេះ​កាន់​តែ​អាក្រក់ មហារីក​បាន​រាលដាល​ដល់​សួត។ នៅក្នុងបទសម្ភាសន៍ជាមួយ People នៅថ្ងៃទី១០ ខែមករា Cat Janice បាននិយាយថានាងមិនអាចដកដង្ហើមបានទេហើយត្រូវស្នាក់នៅក្នុងបន្ទប់ ICU ។

នាងបានផ្ទេរបទចម្រៀងទាំងអស់ទៅឈ្មោះកូនប្រុសរបស់នាង ដូច្នេះប្រាក់ចំណូលទាំងអស់នឹងទៅ Loren ។

Cat Janice (ឈ្មោះពេញ Catherine Janice Ipsan) កើតក្នុងឆ្នាំ១៩៩៣ ហើយបានចេញអាល់ប៊ុមដំបូងរបស់នាងក្នុងឆ្នាំ២០១៤។ ក្នុងខែមករា Janice បានធ្វើឱ្យមានការរំជើបរំជួលនៅពេលនាងបានចេញបទចម្រៀង Dance You Outta My Head។ ពីរសប្តាហ៍បន្ទាប់ពីការចេញផ្សាយរបស់ខ្លួន Dance You Outta My Head បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ៣៧នៅលើតារាង Hot Dance/Electronic Songs របស់ Billboard៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ