ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវបរទេសមកលេងវៀតណាមកើនឡើងនៅខែកុម្ភៈ ដោយកូរ៉េខាងត្បូងឈរលើគេ

1 ខែ មុន

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមទទួលបានទេសចរបរទេសចំនួន​១.៥៣លាននាក់ នៅក្នុងខែ

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមទទួលបានទេសចរបរទេសចំនួន​១.៥៣លាននាក់ នៅក្នុងខែកុម្ភៈ ពោលគឺកើនឡើង ១.៣% បើធៀបនឹងខែមុន ហើយនិង ៦៤.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ប្រភពពីសារព័ត៌មានវៀតណាម VnExpress ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយស្រង់របាយការណ៍ពីការិយាល័យស្ថិតិទូទៅបានបង្ហាញថា ប្រទេសកូរ៉េខាងត្បូងបានបន្តក្លាយជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងការមកដល់ចំនួន ៤២៦,០០០នាក់ បន្ទាប់​មកគឺប្រទេសចិនដីគោកមានចំនួន ២៩៥,០០០នាក់, តៃវ៉ាន់មានចំនួន ១១៤,០០០នាក់ និងសហរដ្ឋអាម៉េរិកមានចំនួន ៨០,១២៩នាក់។

ប្រទេសជប៉ុននៅក្នុងខែកុម្ភៈ ត្រូវបានស្តារឡើងវិញជាប្រភពធំបំផុតទី ៥ ដែលមានចំនួន ៤៦,៧៤២នាក់។ ប្រទេសម៉ាឡេស៊ីស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដោយមានចំនួន ៤១,០០០នាក់ ចំណែកឯប្រទេសកម្ពុជាបានវ៉ាដាច់ប្រទេសថៃ ហើយនិងប្រទេសអូស្ត្រាលី ដែលមានចំនួន ៣៥,០០០នាក់ ដើម្បីក្លាយជាប្រភពទេសចរណ៍ធំទី ៧ របស់វៀតណាម តាមពីក្រោយប្រទេសឥណ្ឌាមានចំនួន ៣៣,០០០នាក់។

នៅក្នុងសកម្មភាពជំរុញការមកដល់នៃភ្ញៀវទេសចរបរទេស នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ (Pham Minh Chinh) កាលពីសប្តាហ៍មុន បានបញ្ជាឱ្យភ្នាក់ងារអន្តោប្រវេសន៍ពិចារណាលើការលើកលែងទិដ្ឋាការរយៈពេលចាប់ពី ៦ ទៅ ១២ខែ សម្រាប់ភ្ញៀវទេសចរនៃប្រទេសអ្នកមាន និងពង្រីកបញ្ជីប្រទេសដែលពលរដ្ឋត្រូវបានលើកលែងទិដ្ឋាការ។

ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសជិត ៦លាននាក់ នៅក្នុងរយៈពេល២ខែដំបូងនៃឆ្នាំនេះ ហើយប្រទេសនេះបានចាប់ផ្តើមលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ភ្ញៀវទេសចរចិន ចាប់ពីខែមីនាតទៅ។ ប្រទេសវៀតណាមនៅឆ្នាំនេះ បានកំណត់គោលដៅទេសចរណ៍បរទេសចំនួន ១៨លាននាក់ ដែលជាចំនួនកំណត់ត្រាដែលខ្លួនសម្រេចបានកាលពីឆ្នាំ ២០១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ