ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុតប៊ីគីនីដែលថ្លៃជាងគេបំផុតនៅលើពិភពលោក, ក្នុងនោះមានឈុតតម្លៃដល់ទៅ៣០លានដុល្លារ

5 ខែ មុន

(អន្តរជាតិ)៖ យោងតាម គេហទំព័រ Lifestyle Asia ឈុតប៊ីគីនីថ្លៃបំផុតមួយក្នុងពិភពលោក ត្រូវបានផលិតឡើងដោយអ្នករចនាគ្រឿងអលង្ការ Susan Rosen ដែលឈុតនោះមានឈ្មោះថា…

(អន្តរជាតិ)៖ យោងតាម គេហទំព័រ Lifestyle Asia ឈុតប៊ីគីនីថ្លៃបំផុតមួយក្នុងពិភពលោក ត្រូវបានផលិតឡើងដោយអ្នករចនាគ្រឿងអលង្ការ Susan Rosen ដែលឈុតនោះមានឈ្មោះថា Susan Rosen Diamond Bikini ។ ឈុត​ហែល​ទឹក​នេះ​ មានត្បូងពេជ្រភ្លឺចាំង ១៥០ការ៉ាត់ ប្រណិតបំផុតក្នុងពិភពលោក ជាមួយនឹងតម្លៃ ៣០លានដុល្លារ។

ឈុតប៊ីគីនីជាប់ចំណាត់ថ្នាក់ទី២ គឺឈុត Red Hot Fantasy Bikini ដែលស្លៀកដោយតារាម៉ូដែល Gisele Bündchen ដែលមានតម្លៃរហូតដល់ទៅ ១៥លានដុល្លារ។ សម្លៀកបំពាក់នេះស្រោបដោយ ត្បូងទទឹម ឈុត​ខោ​ក្នុង​មាន​ត្បូង​ចំនួន ១៣០០ រួម​ទាំង​ត្បូង​ទទឹម និង​ពេជ្រ​ថៃ ៣០០ ការ៉ាត់។

លេខ៣គឺឈុត The Heavenly Star គឺជាសម្លៀកបំពាក់ខោអាវទ្រនាប់ថ្លៃបំផុតទីពីររបស់ Victoria’s Secret  ដែលមានតម្លៃ១០លានដុល្លារអាមេរិក។ អាវទ្រនាប់នេះត្រូវបានពាក់ដោយកំពូលតារាបង្ហាញម៉ូត Heidi Klum នៅក្នុងកម្មវិធីបង្ហាញម៉ូដឆ្នាំ២០០២។ ដោយគ្រឿងអលង្ការ ពេជ្រត្រូវបានរចនាដោយ Mouawad មានត្បូងទទឹមចំនួន ១,២០០ និង ពេជ្រ៩០ការ៉ាត់។

ម៉ូដែលពាក់អាវទ្រនាប់នេះមិនមានទ្រនាប់ជំនួយទេ ដោយឱបយ៉ាងតឹងទៅនឹងដើមទ្រូងរបស់អ្នកពាក់។ Heavenly 70 Fantasy គឺជាអាវទ្រនាប់របស់ Victoria’s Secret មួយផ្សេងទៀតនៅក្នុងបញ្ជីនៃឈុតប៊ីគីនីដែលលថ្លៃបំផុតនៅលើពិភពលោក។

ក្នុងនោះឈុតប៊ីគីនីដែលមិនមានដាំត្បូងពេជ្រ ប៉ុន្តែត្រូវបានគេចាត់ទុកថាមានតម្លៃថ្លៃដែលស្លៀកដោយតារាប៉ុប Kylie Minogue ។ ឈុត La Perla Lingerie Set ពណ៌ក្រហមដ៏រស់រវើក ដែលធ្លាប់ពាក់ដោយតារាស្រីរូបនេះមានតម្លៃរហូតដល់ ៧,៩៥០ ដុល្លារ ។ ឈុតខោអាវទ្រនាប់ផលិតពីក្រណាត់សូត្រ បន្ថែមស្បៃ បង្កើនភាពទាក់ទាញមួយបែបទៀត។

ចុងក្រោយគឺខោលីអូ ​របស់​ម៉ាក Miu Miu ជា​ខោ​ដែល​ថ្លៃ​បំផុត​ក្នុង​រដូវ​កាល​ថ្មីៗ​នេះ ដែល​មាន​តម្លៃ ៥,៦០០ ដុល្លារ ។ ដែលបានដាក់បង្ហាញកាលពីឆ្នាំ២០២៣។ ខោក្នុងនេះមាន៣ពណ៌ពណ៌មាស បៃតង និងផ្កាឈូក Barbie៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ