ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ជប៉ុន ​ស្វែងរក​លទ្ធភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ក្នុង​វិស័យ​ការងារ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​វិនិយោគិន​ជប៉ុន​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម…

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​វិនិយោគិន​ជប៉ុន​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ស៊ឹ​ស៊ឹ​មឹ ថៃ​(Susumu Tai) កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​តំបន់​សេន​ដៃ​នៅ​ប្រទេស​ជប៉ុន និង​ជាទី​ប្រឹក្សា​សម្តេច​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោលបំណង​ស្វែងរក​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ការងារ ​។

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​សក្តានុពល​ដែល​កម្ពុជា​មាន​ដើម្បី​ផ្តល់​កិច្ច​សហ​ប្រ​តិ្ត​ប​ត្តិ​ការ​ទៅ​តាម​តម្រូវការ​របស់​វិស័យ​ឯកជន​ជប៉ុន​ក្នុង​ការ​បំពេញ​សកម្មភាព​សេដ្ឋកិច្ច​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា កម្ពុជា​មាន​សក្តានុពល​ធនធានមនុស្ស​ដែល​មាន​វ័យក្មេង និង​ជំនាញ​ដែល​អាច​បំពេញតម្រូវការ​របស់​ភាគី​ជប៉ុន ​។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​ភាគី​ជប៉ុន អាច​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជំនាញ​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​ដែល​ក្រុមហ៊ុន​ជប៉ុន​ចង់បាន​ព្រោះ​ការ​ធ្វើ​ដូចនេះ អាច​ឱ្យ​កិច្ចសហការ​នឹង​ដំណើរការ​ដោយ​រលូន​ស្រប​តាម​ស្តង់ដារ​របស់​ជប៉ុន​ថែម​ទៀត​ផង​។
ដោយឡែក​ភាគី​វិស័យ​ឯកជន​ជប៉ុន បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​ចំពោះ​ព័ត៌មាន និង​ឆន្ទៈ​នៃ​កិច្ចសហការ និង​ការ​ណែនាំ​ចង្អុលបង្ហាញ​ដល់​វិស័យ​ឯកជន​ជប៉ុន​សម្រាប់​កិច្ចសហការ​ក្នុង​វិស័យ​ការងារ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ភាព​រលូន និង​ល្អ​ប្រសើរ ​៕ អត្ថបទសហការ