រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា គោលដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺនៅតាមមូលដ្ឋានជាគ្រឹះមួយសំខាន់ ហើយវិស័យឯកជនជាកម្លាំងស្នូល ក្នុងការអភិវឌ្ឍប្រទេស ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា គោលដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក៏ដួចជានៅពេលខាងមុខនេះ ធ្វើការអភិវឌ្ឍនៅតាមមូលដ្ឋាន ដែលជាគ្រឹះមួយសំខាន់ណាស់ ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារ តេជោសែន” និង “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” នារសៀលថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងឧស្សាហកម្ម យ៉ាងដូច្នេះថា ៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧នេះ ការពង្រឹងនៅមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ដែលជាមូលដ្ឋានគ្រឹះ ហើយគោលដៅរបស់គឺជំរុញសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ បង្កើតការងារឲ្យបានច្រើន។ នេះជាគោលដៅរបស់រាជរដ្ឋភិបាល អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត គឺវាអស់ត្រឹមនឹងហើយ» ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា បានធ្វើឲ្យប្រទេសមួយរីកចម្រើន ទៅជាប្រទេសអ្នកមាន ទាល់តែចំណូលរបស់ប្រជាពលរដ្ឋកើនដល់កម្រិតមួយ។ អ៊ីចឹងរដ្ឋ គ្មានថវិការចែកជូនហោប៉ៅប្រជាពលរដ្ឋនោះទេ ក្រៅពីការបង្កើនការងារ ហើយការងារនោះ ជាអាចទាញផលចំណូលបានខ្ពស់ ទើបមាននិរន្តរ៍ភាព ។
សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា គ្រឹះ នៃសេដ្ឋកិច្ច និងរចនាសម្ព័ន្ធ នៃសេដ្ឋកិច្ចរបស់យើង ពឹងផ្អែកលើកវិស័យឯកជនច្រើន ដែលជាកម្លាំងស្នូល ហើយក្នុងវិស័យឯកជននោះ គឺសហគ្រាសតែម្តង ហើយយើងត្រូវទទួលស្គាល់វិស័យមីក្រូ។ នៅប្រទេសអ្នកមាន គេទទួលស្គាល់៩៥ ភាគរយ គឺជាក្រុមហ៊ុនទាំងអស់ នៃប្រទេសនេះ មីក្រូ (ក្រុមហ៊ុនធន់តូច និងមធ្យម)។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា សម្តេចរំពឹងរយៈពេល១០ ទៅ៣០ឆ្នាំទៀត ប្រទេសកម្ពុជាគ្រប់ដណ្តប់ ទៅដោយក្រុមហ៊ុនធំៗ នោះទេ ៕






ចែករំលែកព័តមាននេះ