ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​ភាព​ប្រដាល់​លើ​រេញ TV5 ថ្ងៃ​3 មិថុនា

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រឿង​ សោភ័ណ្ឌ មក​ពី​ក្លឹប​ខេមរ​កីឡា​ណាត់​ជួប​សេក​ គឹម​ផាន មក​ពី​ក្លឹប​សឹក​រង​ខេត្ត​សៀម​រាប​នៅ​លើ​សង្វៀន​ CTN ថ្ងៃ​សុក្រ​ ទី​៣ ខែ​មិថុនា ។
សោភ័ណ្ឌ​ មិន​មែន​ជា​ជើង​ខ្លាំង​ដែល​ពិបាក​ទប់​ទល់​ណាស់​ណា​ទេ ដូច្នេះ​ការ​ដែល​គេ​​មក​​ចង់​សាក​កំលាំង​ជាមួយ​គឹម​ផាន លើក​នេះ​គឺ​ពិត​ជា​មិន​ធម្មតា​ឡើយ​។ ម្យ៉ាង​វិញ​ទៀត​ថ្វី​ដ្បិត​តែ​គឹម​ផាន​ទើប​តែ​ជ្រុះ​ចេញ​ពី​ការ​ប្រកួត​ ដណ្តើម​ប្រាក់​ពី​ក្នុង​ធនា​គារ​ក្តី​ក៏​គេ​មិន​​ញញើត​សោភ័ណ្ឌ​ដែរ​ ។ សោភ័ណ្ឌ​ពូកែ​ស្នៀត​​ជើង និង​ស្នៀត​ដៃ​ តែ​អន់​កំលាំង​ចិត្ត​​។

រាជ​ធានី​ភ្នំពេញ ៖ រឿង​ សោភ័ណ្ឌ មក​ពី​ក្លឹប​ខេមរ​កីឡា​ណាត់​ជួប​សេក​ គឹម​ផាន មក​ពី​ក្លឹប​សឹក​រង​ខេត្ត​សៀម​រាប​នៅ​លើ​សង្វៀន​ CTN ថ្ងៃ​សុក្រ​ ទី​៣ ខែ​មិថុនា ។
សោភ័ណ្ឌ​ មិន​មែន​ជា​ជើង​ខ្លាំង​ដែល​ពិបាក​ទប់​ទល់​ណាស់​ណា​ទេ ដូច្នេះ​ការ​ដែល​គេ​​មក​​ចង់​សាក​កំលាំង​ជាមួយ​គឹម​ផាន លើក​នេះ​គឺ​ពិត​ជា​មិន​ធម្មតា​ឡើយ​។ ម្យ៉ាង​វិញ​ទៀត​ថ្វី​ដ្បិត​តែ​គឹម​ផាន​ទើប​តែ​ជ្រុះ​ចេញ​ពី​ការ​ប្រកួត​ដណ្តើម​ប្រាក់​ពី​ក្នុង​ធនា​គារ​ក្តី​ក៏​គេ​មិន​​ញញើត​សោភ័ណ្ឌ​ដែរ​ ។ សោភ័ណ្ឌ​ពូកែ​ស្នៀត​​ជើង និង​ស្នៀត​ដៃ​ តែ​អន់​កំលាំង​ចិត្ត​​។ ចំណែក​គឹម​ផាន ចិត្ត​របស់​គេ​តូច​ដូច​គ្នា តែ​កំលាំង​ខ្លាំង ល្បិច​ប្រយុទ្ធ​ក្រាស់​ជាង​ ។ ប៉ុន្តែ​បើ​មិន​ទាន់​ជួប​គ្នា​ គឺមិន​អាច​ដឹង​ពី​លទ្ធ​ផល​មុន​បាន​ឡើយ ដូច្នេះ​​ទាល់​តែ​សាក​គ្នា​មើល​សិន​។
យ៉ាម រ៉េត មក​ពី​ក្លឹប​រស្មី​កុមារ​កំព្រា​ជួប​ហេង ប៊ុនលឹម មក​ពី​ក្លឹប​ព្រៃ​ទទឹង​។ ​គូ​​នេះ​ប្រវត្តិ​នៃ​​ការ​ឈាន​ជើង​ឡើង​សង្វៀន​ក៏​មិន​សូវ​ជា​យូរ​ប៉ុន្មាន​ដែរ​ រី​ឯ​ល្បិច​ប្រយុទ្ធ​ គឺ​ប្រហាក់​ប្រហែល​គ្នា​អាច​សីុ​សង​គ្នា​បាន​។ យ៉ាម រ៉េត ប៉ិន​ប្រសប់​ខាង​​ប្រើ​ស្នៀត​ជើង រីឯ​ស្នៀត​ដៃ​វាយ​ចេញ​មិនសូវ​ជា​បាន​ល្អ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ចិត្ត​របស់​គេ​សឿង​គួរ​សម​ ចរិត​របស់​យ៉ាម រ៉េត គឺ​មិន​ងាយ​ចាញ់​សំឡុត​គេ​ដោយ​ងាយ​​ទេ​។ ចំណែក​ហេង ប៊ុន​លឹម​ កេរ្តិ៍​ឈ្មោះ​របស់​គេ​មិន​សូវ​ជា​ល្បី​ល្បាញ​ប៉ុន្មាន​ទេ តែ​កុំ​មើល​ស្រាល​លើ​ស្នៀត​ប្រយុទ្ធ​របស់​គេ​ឱ្យ​សោះ​យ៉ាង​ហោច​ណាស់​ក៏​គេ​អាច​ធ្វើ​ឱ្យ​យ៉ាម រ៉េត ជួប​ការ​លំបាក​ខ្លះៗ​ដែរ​។ ស្នៀត​ជើង​ និង​ស្នៀត​​កណ្តាប់​ដៃ​របស់​គេ​មិន​អាច​នៅ​ស្ងៀម​បណ្តោយ​ឱ្យ​គូ​ប្រកួត​របស់​គេ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​បាន​ឡើយ​។
ឈិន ធារ៉ា មក​ពី​ក្លឹប​អន្លង់​វែង​ជួប​ជ័យ ប៊ុន​សុង មក​ពី​ក្លឹប​ខេម​រិន្ទមាន​រឹទិ្ធ​។ ខឹម បូរា៉ មក​ពី​ក្លឹប​រស្មី​ភូមិ​គាប​​ជួប​ខុន សីហា មក​ពី​ក្លឹប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ ព្រះ​វិហារ​។ ពេជ្រ តុលា មក​ពី​ក្លឹប​អារុណ​រះ​ជួប​យឹម វិចិត្រ​ មក​ពី​ក្លឹប​រស្មី​កុមារ​កំព្រា​ ៕