ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាលខេត្តកំពតទទួលសាទរក្រោយដាក់កំណត់ស្លាកសញ្ញាកំណត់ល្បឿនតាមផ្លូវ

2 ខែ មុន
  • កំពត

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​គ​របាល​ខេត្តកំពត បាន​សាទរ​ពី​អ្នកលេង​បណ្តាញ​សង្គម​ក៏​ដូច​ជា អ្នកបើកបរ​ក្រោយ​ដាក់​ស្លាក​សញ្ញា​កំណត់​ល្បឿន​នៅ​តាម​ផ្លូវ និង​ប្រកាស​ចាត់ការ​ចំពោះ​មន្ត្រី​ខ្លួន​ដែល​ធ្វើ​ហួស​ដែន​កំណត់ ។ យោង​តាម​បណ្តាញ​សង្គម របស់​ស្នងការដ្ឋាន​ខេត្តកំពត នៅ​ថ្ងៃ​ទី​១៨​ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​គ​របាល​ខេត្តកំពត បាន​សាទរ​ពី​អ្នកលេង​បណ្តាញ​សង្គម​ក៏​ដូច​ជា អ្នកបើកបរ​ក្រោយ​ដាក់​ស្លាក​សញ្ញា​កំណត់​ល្បឿន​នៅ​តាម​ផ្លូវ និង​ប្រកាស​ចាត់ការ​ចំពោះ​មន្ត្រី​ខ្លួន​ដែល​ធ្វើ​ហួស​ដែន​កំណត់ ។

យោង​តាម​បណ្តាញ​សង្គម របស់​ស្នងការដ្ឋាន​ខេត្តកំពត នៅ​ថ្ងៃ​ទី​១៨​ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖«​ល្មម​មើលឃើញ​ទេ​បាទ នៅ​ថ្ងៃ​ទី 18.02.24 ស្លាក​សញ្ញា​កំណត់​ល្បឿន​បាន​យក​ទៅ​ចាប់​នៅ​តាម​គោលដៅ​ដែល​បាន​កំណត់​នៅ​ពេល​តម្លើង​រួច ខ្ញុំ និង​ប្រាប់​អំពី​គោលដៅ​ទាំង​បី​ស្លាក ដែល​បាន​តម្លើង​ក្នុងភូមិ​សាស្ត្រ​នីមួយ​ៗ»​។

ស្នងការ​រ​ដ្ឋា​ន​បាន​លើក​ឡើង​ទៀត​ថា​«​នៅ​ពេល​ចុះ​បាញ់​ល្បឿន​ប្រ​សិន បើ​មន្ត្រី​ចរាចរណ៍​របស់ខ្ញុំ​ណា​ម្នាក់​លប​លួច​បាញ់​ល្បឿន​ពី​ក្នុង​ឡាន​ពី​ក្នុង​ក​ម្ពោ​ធ​ព្រៃ​ខុស​ពី​គោលការណ៍​ណែនាំ​របស់ខ្ញុំ សូម​ថត​អោយ​បាន​ខ្ញុំ និង​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាល​ជាតិ ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​» ។

ក្រោយ​ពី​ឃើញ​លោកស្នងការ​ខេត្តកំពត​បង្ហោះ​សារ​ជាមួយ​រូបថត​កំណត់​ល្បឿន អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ប្រកាស​អបអរសាទរ​នឹង​ចង់​ឃើញ​នៅ​តាម​បណ្តា​ខេត្ត​នានា​យក​គំរូ​តាម​ខេត្តកំពត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ