ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូ​ទី​ន ជំរុញ​គ្រួសារ​រុ​ស្ស៊ី​យក​កូន​ច្រើន​បន្ថែម​ទៀត ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ

2 ខែ មុន

រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ដឺ​មៀ ពូ​ទី​ន (Vladimir Putin) កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤

រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ដឺ​មៀ ពូ​ទី​ន (Vladimir Putin) កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ បាន​ថ្លែង​ថា គ្រួសារ​រុ​ស្ស៊ី ត្រូវ​តែ​បង្កើតកូន​យ៉ាង​ហោច​ណាស់​២​នាក់ សម្រាប់​ប្រយោជន៍​ដល់​ការ​រស់រាន​មានជីវិត​របស់​ជនជាតិរ​ស្ស៊ី ហើយ​៣​នាក់ ឬ​ច្រើន​ជាង​នេះ ដើម្បី​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​ដល់​ប្រទេស​ជាតិ​។

លោក ពូ​ទី​ន បាន​ប្រាប់​កម្មករ​នៅ​ឯ​រោងចក្រ​ផលិត​រថក្រោះ​មួយ​កន្លែង នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​អ៊ុយ​រ៉ា​ល់ (Ural) ថា កុមារ​២​នាក់​ក្នុង​១​គ្រួសារ​គឺជា​ចំនួន​អប្បបរមា ដែល​ប្រជាជន​នៃ​ប្រទេស​រុ​ស្ស៊ី​ត្រូវ​រក្សា​អត្តសញ្ញាណ​របស់​ពួក​គេ​។ លោក​បាន​ថ្លែង​ថា «​បើ​យើង​ចង់​រស់រាន​មានជីវិត​ជា​ក្រុម​ជនជាតិ ដែល​រស់នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី យើង​ត្រូវ​តែ​មានកូន​យ៉ាង​ហោច​ណាស់​២​នាក់​»​។

បុរស​ខ្លាំង​រុ​ស្ស៊ី​រូប​នេះ បាន​បន្ត​ទៀត​ថា «​ប្រសិនបើ​គ្រួសារ​នីមួយ​ៗ​មានកូន​តែ​ម្នាក់ នោះ​ចំនួន​ប្រជាជន​នឹង​ថយ​ចុះ​។ ហើយ​ដើម្បី​ពង្រីក និង​អភិវឌ្ឍ​ប្រទេស​ជាតិ អ្នក​ត្រូវ​មានកូន​យ៉ាង​ហោច​ណាស់​៣​នាក់​»​។ លោក ពូ​ទី​ន ប្រកាស​ខ្លួនឯង​ថា គឺជា​អ្នកគាំទ្រ​នៃ​តម្លៃ​ប្រពៃណី ដោយ​ផ្អែក​លើ​សង្គម​គ្រួសារ ប្រទេស​ជាតិ និង​ជំនឿ​គ្រិស្ត​អូ​ស្សូ​ដក់ (Orthodox Christian)​។

ប្រទេស​រុ​ស្ស៊ី បាន​ទទួល​រង​នូវ​ការ​ថយ​ចុះ​ចំនួន​ប្រជាជន​បន្តិច​ម្តង​ៗ ចំនួន​២​ទស​វត្ស​កន្លង​មក​ហើយ ខណៈ​ដែល​ប្រទេស​មួយ​នេះ ក៏​កំពុង​ទទួល​រង​គ្រោះ​ការ​បាត់បង់​ជីវិត​មនុស្ស​យ៉ាងច្រើន​នៅ​ក្នុង​សង្គ្រាម ដែល​មិន​ត្រូវ​បាន​បង្ហាញ​តួលេខ ចាប់តាំងពី​ការ​ផ្ទុះ​សង្គ្រាម​ជាមួយនឹង​អ៊ុយ​ក្រែ​ន​អស់​ពេល​ជិត​២​ឆ្នាំ​កន្លង​មកនេះ​។ ស្រប​ពេល​មនុស្ស​រាប់​សែន​នាក់​ផ្សេង​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត ដើម្បី​គេច​ចេញពី​សង្គ្រាម បូក​រួម​នឹង​ការ​ភ័យ​ខ្លាច​ការ​កោះហៅ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​។

យោង​តាម​ការិយាល័យ​ស្ថិតិ​រដ្ឋ​រុ​ស្ស៊ី​បាន​ប៉ាន់​ប្រមាណ​ចំនួន​ប្រជាជន​ចំនួន ១៤៦.៤​លាន​នាក់ នៅ​ដើមឆ្នាំ ២០២៣ ដែល​ធ្លាក់​ចុះ​ពី​ជិត ១៤៩​លាន​នាក់ កាលពី​២០​ឆ្នាំ​មុន ប៉ុន្តែ​កើនឡើង​ពី​កម្រិត​ទាប​ប្រហែល ១៤៣​លាន​ចន្លោះ​ពី​ឆ្នាំ ២០០៧ និង ២០១២៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ