ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សណ្ឋាគារ​ធំ​បំផុត​ទាំង​៥​ នៅ​លើ​ពិភពលោក​មាននៅ​ទីណា​ខ្លះ?

2 ខែ មុន

សណ្ឋាគារ​នៅ​លើ​ពិភពលោក​នេះ​មាន​រាប់​មិន​អស់ ហើយ​ត្រូវ​បាន​ដាក់​ចំណាត់ថ្នាក់​ផ្សេង​ៗ​គ្នា​ទៅ​តាម​ទំហំ​សេវាកម្ម និង​សម្ភារៈ ប៉ុន្តែ​សណ្ឋាគារ​ដែល​ធំ​ជាងគេ​បង្អស់​នៅ​លើ​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មា​នទី​តាំងនៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ក្រៅពី​នោះ​សណ្ឋាគារ​ដែល​មាន​ទំហំ​ធំ​លំដាប់​ទី​២ ដល់ទី​៤ គឺ​មា​នទី​តាំងនៅ​សហរដ្ឋអាមេរិក ខណៈ​ដែល​លំដាប់​សណ្ឋាគារ​ដែល​ធំ​ជាងគេ​ទី​៥…

សណ្ឋាគារ​នៅ​លើ​ពិភពលោក​នេះ​មាន​រាប់​មិន​អស់ ហើយ​ត្រូវ​បាន​ដាក់​ចំណាត់ថ្នាក់​ផ្សេង​ៗ​គ្នា​ទៅ​តាម​ទំហំ​សេវាកម្ម និង​សម្ភារៈ ប៉ុន្តែ​សណ្ឋាគារ​ដែល​ធំ​ជាងគេ​បង្អស់​នៅ​លើ​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មា​នទី​តាំងនៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

ក្រៅពី​នោះ​សណ្ឋាគារ​ដែល​មាន​ទំហំ​ធំ​លំដាប់​ទី​២ ដល់ទី​៤ គឺ​មា​នទី​តាំងនៅ​សហរដ្ឋអាមេរិក ខណៈ​ដែល​លំដាប់​សណ្ឋាគារ​ដែល​ធំ​ជាងគេ​ទី​៥ គឺ​នៅ​ប្រទេស​ថៃ ។ សណ្ឋាគារ​ទាំងនេះ​មាន​ចំនួន​បន្ទប់​ស្នាក់​នៅ រហូត​ដល់​ទៅ​ជាង​៤០០០​បន្ទាប់​ឡើង ។

នៅ​ក្នុង​ចំណោម​កំពូល​សណ្ឋាគារ​ធំ​ៗ​ទាំង​៥ នៅ​លើ​ពិភពលោក​នេះ មាន​សណ្ឋាគារ​មួយ ដែល សូ​ម្បី​តែ​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់ គឺ​បាន​ស្គាល់ និង​ធ្លាប់​បាន​ស្នាក់​នៅ​ទីនោះ​ផង​ដែរ​នៅ​ពេល ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​តាម​ក្រុមហ៊ុន​ទេសចរណ៍​ទៅ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ។

តើ​សណ្ឋាគារ​ដែល​ធំ​ទាំង​៥ នៅ​លើ​ពិភពលោក​នេះ​មានឈ្មោះ​អ្វីខ្លះ? ហើយ​វា​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ? កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព សូម​ចែករំលែក​នូវ​ព័ត៌មាន​ទាំងនេះ​ទុកជា​ចំណេះដឹង​ទូទៅ​ដូច​ខាងក្រោមៈ

១.​សណ្ឋាគារ the First World Hotel

The First World Hotel ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ប្រណិត​ក្នុង​រដ្ឋ ប៉ា​ហាង (Pahang )​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ សណ្ឋាគារ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០១ នៅ​លើ​ខ្ពង់រាប​ហ្គេ​ន​ធី​ង ហើយ​ជា​ទូទៅ​អ្នកទេសចរ​មក​ពី​កម្ពុជា​យើង​ស្គាល់​ភាគច្រើន​ថា គឺ​ភ្នំ​ហ្គេ​ន​ធី​ង ។ សណ្ឋាគារ​នេះ​បាន​ទទួល​កំណត់​ត្រា​ពិភពលោក Guinness ជា សណ្ឋាគារ​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក ដែល​មាន​បន្ទប់​សរុប​ចំនួន ៧.៣៥១ បន្ទប់ ដែល​សាងសង់​ឡើង​មាន​កម្ពស់ ២៨​ជាន់ ។

ទីនោះ​គឺជា​រី​សត​ដែល​មិនមែន​មាន​តែ​សណ្ឋាគារ​នោះ​ទេ គឺ​មាន​កាស៊ីណូ និង​មជ្ឈមណ្ឌល កម្សាន្ត ព្រៃ​ប្រឹក្សា ហើយ​អ្វី​ដែល​សំខាន់ គឺ​ក្រៅពី​អ្នកទេសចរ​ត្រូវ​ជិះ​រថយន្ត​ទៅ​ដល់​ចំណុច ខ្ពស់​បំផុត​ហើយ​នោះ ដើម្បី​ទៅ​ដល់​សណ្ឋាគារ​នេះ គឺ​ត្រូវ​បន្ត​ជិះ​កន្ត្រក ខ្សែកាប​បន្ថែម​ជា​ច្រើន​នាទី​ទៀត​បាន​ទៅ​ដល់ ។

២.​សណ្ឋាគារ និង​កាស៊ីណូ Venetian Resort and the Palazzo:

សណ្ឋាគារ និង​កាស៊ីណូ Venetian Resort and the Palazzo បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​២០០៧ ដោយ​បន្ទប់​សរុប​មាន​ចំនួន​៧.១១៧​បន្ទប់ និង​មាន​កម្ពស់​សរុប​៥៣​ជាន់ ។ សណ្ឋាគារ និង​កាស៊ីណូ​ប្រណីត​នេះ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់ ផា​រ៉ា​ដាយ​( Paradise ) ឡាស វេ​ហ្គា​ស រដ្ឋ​ណេ​វ៉ា​ដា (Nevada ) ។ Venetian Resort and the Palazzo ជា​កន្លែង​ស្នាក់​នៅ​ដ៏​មាន​ផា​សុខភាព​លំដាប់​ផ្កាយ​៥ ដែល​មាន​លក្ខណៈ​បរិស្ថាន​ល្អ ។ សណ្ឋាគារ​ប្រណីត​នេះ​មាន​សេវាកម្ម​ស្ប៉ា និង​ក្លឹ​ប​សុខភាព​ពេញលេញ អាង​ហែល​ទឹក​ដ៏​ទាក់ទាញ និង​កាស៊ីណូ​ទំនើប​ទាន់សម័យ​។

៣.​សណ្ឋាគារ MGM Grand Las Vegas និង the Signature

ជាប់​ចំណាត់ថ្នាក់​ជា​សណ្ឋាគារ​ធំ​ជាងគេ​ទី​បី​នៅ​ទូ​ទាំង​ពិភពលោក ។ MGM Grand Las Vegas និង The Signature ជា​មជ្ឈមណ្ឌល​សេវាកម្ម​ស្នាក់​នៅ​ឈរ​លំដាប់​ទី​ពីរ​នៅ​ឡាស​វេ​ហ្គា​ស ។ សណ្ឋាគារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ ជាមួយនឹង​បន្ទប់​ដ៏​អស្ចារ្យ​ចំនួន ៦.៨៥២ រួម​ទាំង​បន្ទប់​ធំ​ទូលាយ​ដែល​មាន​បង្អួច​ពី​ជាន់​ដល់​ពិ​ដាន និង​មាន​កម្ពស់​៣៨ ជាន់ ។ សណ្ឋាគារ​នេះ​ផ្តល់​នូវ​បទ​ពិសោធន៍​នៃ​ការ​ស្នាក់​នៅ​ដ៏​ប្រណីត​ដោយ​មាន​បន្ទប់​លេងល្បែង និង​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​ក៏​ដូច​ជា ការ​ប្រគុំ​តន្ត្រី​ធំ​ៗ​ជា​ច្រើន ។

៤.​សណ្ឋាគារ Luxor
សណ្ឋាគារ Luxor នៅ Las Vegas សាងសង់​ឡើង​ក្នុង​ឆ្នាំ ១៩៩៣ កម្ពស់​៣៦​ជាន់​នេះ​មាន​៤.៤០៨ បន្ទប់​ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​សណ្ឋាគារ​ដ៏​ធំ​បំផុត​ទី​បួន​នៅ​ក្នុង​ពិភពលោក ។ វា​ជា​សណ្ឋាគារ ផ្កាយ​៣​កន្លះ ហើយ​ចំណាយ​តិច​ក្នុង​ការ​ស្នាក់​នៅ បើ​ធៀប​នឹង​សណ្ឋាគារ​ធំ​ៗ​ផ្សេង​ទៀត​នៅ Las Vegas ។ សណ្ឋាគារ​នេះ​មាន​ភាព​លេចធ្លោ​ខុស​ពី​សណ្ឋាគារ​ធំ​ៗ​ផ្សេង​ទៀត ដោយសារ​ការ​រចនា​របស់​វា ។ សណ្ឋាគារ​នេះ​ត្រូវ​បាន​រចនា​ក្នុង​រចនា​បទ​អេ​ហ្ស៊ី​ប​ដែល​មាន​រាង​ដូច​ពីរ៉ាមីត​ដែល​មាន​រូបចម្លាក់​អេ​ហ្ស៊ី​ប ។

៥ សណ្ឋាគារ Ambassador City Jomtien
សណ្ឋាគារ​ដែល​ធំ​បំផុត​ទី​ប្រាំ​នៅ​លើក​ពិភពលោក និង​ជា​សណ្ឋាគារ​ធំ​ទី​ពីរ​នៅ​អាស៊ី​គឺ Ambassador City Jomtien ដែល​មា​នទី​តាំងនៅ​ប៉ា​តា​យ៉ា ប្រទេស​ថៃ ។ វា​បាន​បើក ដំណើរការ​នៅ​ឆ្នាំ​១៩៨៧ ដោយ​មាន​៤.២១០ បន្ទប់ និង​កម្ពស់​៤២ ជាន់ លំដាប់​ផ្កាយ​៤ និង​ជា​សណ្ឋាគារ​ឆ្នេរ​មួយ​ដែល​មាន​ឆ្នេរ​ឯកជន​ផ្ទាល់ខ្លួន ហើយ​នៅ​ជិត​កន្លែង​ទាក់ទាញ និង​ឧទ្យាន​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ