ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់​! លោក​ម្ចាស់​តា​ព្រះ​ជន្ម​៨៥​វស្សា ត្រូវ​កូន​ៗ​បោះបង់​ចោ.ល

2 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ម្ចាស់​តា​មួយ​ព្រះ​អង្គ ព្រះ​ជន្ម​៨៥​វស្សា ស្ថិត​ក្នុង​ស្ថានភាព​វង្វេង កំពុង គង់​

ខេត្តកំពង់ឆ្នាំង ៖ លោក​ម្ចាស់​តា​មួយ​ព្រះ​អង្គ ព្រះ​ជន្ម​៨៥​វស្សា ស្ថិត​ក្នុង​ស្ថានភាព​វង្វេង កំពុង គង់​នៅ​វត្ត​ខ្សាច់​ស ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។ ការ​ដែល​ព្រះ​អង្គ​មក​បួស​នេះ គឺ​ដោយហេតុ​ថា ត្រូវ​បានកូន​ៗ​បោះបង់​ចោល ។ នេះ​បើ​តាម​ការ​បង្ហោះ​វី​ដេ​អូ​របស់​ព្រះ​វិ​រិ​យ​ធម្ម​ញាណ ពៅ ស៊​ត នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០២៤ ។

តាម​រយៈ​ការ​និមន្ត​យក​អំណោយ​មក​ប្រគេន​លោក​ម្ចាស់​តា​មួយ​ព្រះ​អង្គ​ខាងលើ​នេះ ព្រះ​វិ​រិ​យ​ធម្ម​ញាណ ពៅ ស៊​ត បាន​សាកសួរ​ព័ត៌មាន​ពី​ព្រះ​ចៅអធិការ​វត្ត​ខ្សាច់​ស ពាក់ព័ន្ធនឹងរឿងលោកម្ចាស់តា ត្រូវកូនៗបោះបង់ចោល ថាតើរឿងនេះជាការពិតឬយ៉ាងណា ។

ព្រះ​ចៅអធិការ​វត្ត​ខ្សាច់​ស ព្រះ​នាម​វង្ស ច័ន្ទ​រិ​ទ្ធី បានមាន​ថេរ​ដីកា​ឱ្យ​ដឹង​ថា រឿងនេះគឺជារឿងពិត ដោយសារ​តែ​លោកតាព្រះ​ចៅអធិការវត្ត​ជំនាន់មុន​ លោក​ឃើញ​លោក​ម្ចាស់​តា​អាណិត ក៏​យក​មក​បំបួស ដោយសារ​ត្រូវ​កូន​បោះបង់​ចោល ហើយ​លោក​ម្ចាស់​តា​គង់នៅ​ទី​នេះ​មុន​អាត្មាទៀត ។ នៅ​ពេល​ដែល​លោកតា​ព្រះ​ចៅអធិការ​វត្ត​ជំនាន់​មុន​និមន្ត​ចេញ​ទៅ ​អាត្មា​ត្រូវ​បាន​ក្រសួង​ធម្មការ និង​សាសនា និង​ព្រះ​តេជគុណ​ចាត់តាំង​មក ក៏​ឃើញ​លោក​ម្ចាស់​តា​នៅ​ទី​នេះ ក៏​មើលថែ​លោក​ទៅ ។ ណាមួយ​បើ​ថា លោក​ម្ចាស់​តា​សឹក​ទៅ ក៏​មិនដឹង​ជា​និមន្ត​ទៅ​ណា​ដែរ ។

ព្រះ​ចៅអធិការ​វត្ត​ បាន​មាន​ថេរ​ដីកា​បន្ត​ទៀត​ថា ក្មួយ​របស់​លោក​ម្ចាស់​តា ដែលនៅ​ភូមិ​ខាង​មុខ​នេះ​ក៏​បាន​មក​ហាម​ព្រះ​អង្គ​ថា កុំឱ្យ​លោក​ម្ចាស់​តា​ទៅ​ផ្ទះ​គេ ព្រោះ​គេអត់​មានអី​ចិញ្ចឹម​ទេ ហើយ​លោក​ម្ចាស់​តា​លួច​ទៅ ​អាត្មា​មិន​បានដឹង បើ​ដឹង មិន​ឱ្យ និមន្ត​ទៅ​ទេ ។

នៅ​ពេល​ព្រះ​វិ​រិ​យ​ធម្ម​ញាណ​សួរ​ព្រះ​ចៅអធិការ​វត្តថា មូលហេតុ​អ្វី​បានជា​កូនចៅ​បោះបង់​លោក​ម្ចាស់​តា​ចោល? ព្រះ​ចៅអធិការ​វត្ត​បាន​មាន​ថេរ​ដីកា​ថា ​អាត្មា​មិន​បានដឹង​ដែរ ព្រោះ​ជា​រឿង​ក្រុម​គ្រួសារ​របស់​លោក​ម្ចាស់​តា ក៏​ប៉ុន្តែ​​អាត្មា​ដឹង​ច្បាស់​ថា លោក​ម្ចាស់​តា មានកូន​ចំនួន៣​នាក់ ក៏​ប៉ុន្តែ​មិន​ដែល​មក​អើត​មើល​លោក​ទេ​។

ព្រះ​ចៅអធិការ​វត្ត​ខ្សាច់​ស បាន​បន្ត​ថា ព្រះ​អង្គ​និយាយ​នេះ គឺ​ចង់ឱ្យ​កូនចៅ​របស់​លោក​ម្ចាស់តា​ដឹង​ឮ​ដែរ ព្រោះ​រឿង​នេះ​គឺជា​រឿង​ពិត លោក​ម្ចាស់​តា​ត្រូវ​កូន​បោះបង់​ចោល ។

តាម​រយៈ​វី​ដេ​អូ​នេះ ព្រះ​វិ​រិ​យ​ធម្ម​ញាណ​ពៅ ស៊​ត សូម​ផ្តាំផ្ញើ​ទៅ​កូន​ៗ​ទាំងអស់​គ្នា​ផង​ដែរ​ថា បើសិនជា​គាត់​ជា​ឪពុក​ ជា​ម្តាយ​របស់​យើង ហើយ​យើង​បំ​បោះបង់​គាត់​ចោល នៅ​ក្នុងផ្លូវ​ព្រះពុទ្ធ​សាសនា គឺ​ព្រះ​អង្គ​ឱ្យ​យើង​ជឿ​ទៅ​លើ​កម្ម ហើយ​នឹង​ផល ។ មិនយូរ​មិនឆាប់​ទេ យើង​ដែល​ជា​កូន ពេល​ដែល​យើង​ចាស់​ទៅ កម្ម​ពារ​នឹង​ធ្លាក់​មក​លើ​ខ្លួនឯង​ហើយ ។ ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ព្រះ​អង្គ​ឱ្យ​យើង​ជឿ​ទៅ​លើ​កម្ម ហើយនឹង​ផល ។ អ​ញ្ចឹ​ង​បើ​កម្ម​ណា​យើង​ធ្វើ​ប្រព្រឹត្ត​បែប​ម៉េច ផល​នោះ​នឹង​បាន​មក​លើ​យើង​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជា​មិន​ខានឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ