ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះរកចេះចាយ តែមិនចេះសន្សំ សូមចំណាយពេលតាមដាន ៨ គន្លឹះនេះ!

2 ខែ មុន

មនុស្ស​យើង​ម្នាក់​ៗ​កាលណា​យើង​ចេះ​រក​ចេះ​ចាយ ប៉ុន្តែ​មិន​ចេះ​សន្សំ គឺ​ដាច់ខាត យើង​នឹង មាន​ស្ថានភាព​នៅ​តែ​ក្រ ពោល គឺរ​កអី​មិន​ចេះ​សល់ ។ ដូច្នេះ​សូម​ចំណាយពេល​តាមដាន​៨​គន្លឹះ​នេះ ត្រឹមតែ​៣​ទៅ​៤​នាទី​ប៉ុណ្ណោះ​ហើយ​អនុវត្ត​វា…

មនុស្ស​យើង​ម្នាក់​ៗ​កាលណា​យើង​ចេះ​រក​ចេះ​ចាយ ប៉ុន្តែ​មិន​ចេះ​សន្សំ គឺ​ដាច់ខាត យើង​នឹង មាន​ស្ថានភាព​នៅ​តែ​ក្រ ពោល គឺរ​កអី​មិន​ចេះ​សល់ ។ ដូច្នេះ​សូម​ចំណាយពេល​តាមដាន​៨​គន្លឹះ​នេះ ត្រឹមតែ​៣​ទៅ​៤​នាទី​ប៉ុណ្ណោះ​ហើយ​អនុវត្ត​វា ។ ពេល​នោះ​អ្នក​អាច​ចេះ​សន្សំ​ហើយ ។ ការ​សន្សំ គឺ​កាន់តែ​ងាយស្រួល​នៅ​ពេល​ដែល​យើង​មាន​គម្រោង ហើយ​អនុវត្ត​វា​តាម​ជំហាន ទាំងនេះ ។

ដើម្បី​ជា​ជំនួយ​នៅ​ក្នុង​ការ​បង្កើត​យន្តការ​ការ​សន្សំ​សម្រាប់​អ្នក​ផ្ទាល់​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព សូម​ណែនាំ​នូវ​ជំហាន​ទាំងនេះ ហើយ​យើង​គិត​ថា វា គឺជា​ជំហាន​អាច​ជួយ​អ្នក​បង្កើត​យុទ្ធសាស្ត្រ​ដ៏​សាមញ្ញ និង​ជាក់ស្តែង ។ ដូច្នេះ​អ្នក​អាច​សន្សំ​បាន​សម្រាប់ គោលដៅ​រយៈពេល​ខ្លី និង​រយៈពេល​វែង​តាម​ដែល​អ្នក​ប្រាថ្នា ។

១ ធ្វើ​កំណត់​ត្រា​ការ​ចំណាយ​របស់​អ្នក
ជំហាន​ដំបូង ដើម្បី​ចាប់ផ្តើម​ការ​សន្សំ​ប្រាក់ គឺ​ការ​ស្វែង​យល់​ថា តើ​អ្នក​ចំណាយ​ប៉ុន្មាន ។ តាមដាន​រាល់​ការ​ចំណាយ​របស់​អ្នកមាន​ន័យ​ថា រាល់​កាហ្វេ​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ និង​ព័ត៌មាន​ជំនួយ​សាច់ប្រាក់ ព្រមទាំង​ប្រមូល​វិ​ក័យ​ប​ត្រ​ប្រចាំខែ​នានា ។ កត់ត្រា​ការ​ចំណាយ​របស់​អ្នក​តាម​វិធី​ងាយ​ៗ​ដោយ​ខ្មៅ​ដៃ និង​ក្រដាស រួម​ទាំង​សៀវភៅបញ្ជី​ផ្សេង​ៗ ។ ពេល​អ្នកមាន​ទិន្នន័យ​របស់​អ្នក​ហើយ​រៀបចំ​កត់ត្រា​តាម​ប្រភេទ​នៃ​ការ​ចំណាយ​ដូច​ជា ហ្គា​ស គ្រឿងទេស និង​កម្ចី​ទិញ​ផ្ទះ ។

២ បញ្ជ្រាប​ការ​សន្សំ​ចូល​ក្នុង​ថវិកា​របស់​អ្នក
ពេល​អ្នកដឹង​ពី​អ្វី​ដែល​អ្នក​ចំណាយ​ក្នុង​មួយ​ខែ អ្នក​អាច​ចាប់ផ្តើម​បង្កើត​ថវិកា​សន្សំ ។ ថវិកា របស់​អ្នក​គួរតែ​បង្ហាញ​ពី​ការ​ចំណាយ​របស់​អ្នក​ទាក់ទង​ទៅ​នឹង​ប្រាក់​ចំណូល​របស់​អ្នក ។ ដូច្នេះ​អ្នក​អាច​រៀបចំ​ផែនការ​ចំណាយ​របស់​អ្នក និង​កំណត់​ការ​ចំណាយ​លើស ។ អ្នក​ត្រូវ​ប្រាកដ​ថា​កត្តា​នៃ​ការ​ចំណាយ​ដែល​កើត​ឡើងជា​ទៀងទាត់ ប៉ុន្តែ​មិនមែន​រៀង​រាល់​ខែ ដូច​ជា ការ​ថែទាំ​រថយន្ត​ជាដើម ។ រួម​បញ្ចូល​ទស្សនៈ​សន្សំ​នៅ​ក្នុង​ថវិកា​របស់​អ្នក ហើយ​មាន​បំណង​រក្សា​ទុក​ចំនួន​ទឹកប្រាក់​ដែល​ដំបូង​មាន​អារម្មណ៍​ស្រួល​សម្រាប់​អ្នក ពោល គឺ​ការ​សន្សំ​តិច​ៗ​ត្រឹម​ពី​១៥ ទៅ ២០ ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​អ្នក ។

៣ ស្វែងរក​វិធី​កាត់​បន្ថយ​ការ​ចំណាយ
ប្រសិនបើ​អ្នក​មិន​អាច​សន្សំ​បាន​ច្រើន​តាម​ដែល​អ្នក​ចង់បាន​ទេ អ្នក​អាច​កំណត់​រក​អ្វី​ដែល​មិន​សំខាន់​ដូច​ជា ការ​កម្សាន្ត និង​ការ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ ដែល​អ្នក​អាច​ចំណាយ​ច្រើន ។ ស្វែងរក​វិធី ដើម្បី​សន្សំ​លើ​ការ​ចំណាយ​ប្រចាំខែ​ថេរ​របស់​អ្នក ដូច​ជា ការ​ស្វែងរក​សកម្មភាព​ឥត​គិតថ្លៃ ដើម្បី​បម្រើ​ការ​កម្សាន្ត ស្វែងរក​របស់របរ​ចាំបាច់​ដែល​លក់​នៅ​ពេល​បញ្ចុះតម្លៃ​ជាដើម ។

៤ កំណត់​គោលដៅ​សន្សំ
មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ ដើម្បី​សន្សំ​ប្រាក់ គឺ​ការ​កំណត់​គោលដៅ ។ ចាប់ផ្តើម​ដោយ​គិត អំពី​អ្វី​ដែល​អ្នក​ប្រហែលជា​ចង់​សន្សំ​ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង ។ បន្ទាប់​មក​ប៉ាន់​ស្មានថា តើ​អ្នក​ត្រូវការ​ប្រាក់​ប៉ុន្មាន និង​រយៈពេល​ដែល​វា​ប្រហែលជា​ត្រូវ​ចំណាយ​ដើម្បី​សន្សំ​វា​។

៥ កំណត់​អាទិភាព​ហិរញ្ញវត្ថុ​របស់​អ្នក
បន្ទាប់​ពី​ពិនិត្យ​ការ​ចំណាយ និង​ប្រាក់​ចំណូល​របស់​អ្នក គោលដៅ​របស់​អ្នក​ទំនងជា​មាន​ឥទ្ធិពល​បំផុត​ទៅ​លើ​របៀប​ដែល​អ្នក​បែងចែក​ប្រាក់​សន្សំ​របស់​អ្នក ។ ជា​ឧទាហរណ៍ ប្រសិនបើ​អ្នកដឹង​ថា អ្នក​នឹង​ត្រូវការ​ប្តូរ​រថយន្ត​របស់​អ្នក​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ អ្នក​អាច​ចាប់ផ្តើម​ដក​ប្រាក់​មួយ​ចំណែក​ឥឡូវនេះ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា រាល់​សកម្មភាព​វា​នឹង​មិន​ប៉ះពាល់​ដល់​ផែនការ​រយៈពេល​វែង​របស់​អ្នក ។ ការ​រៀន​ពី​របៀប​កំណត់​អាទិភាព​គោលដៅ​សន្សំ​របស់​អ្នក​អាច​ផ្តល់​ឱ្យ​អ្នក​នូវ​គំនិត​ច្បាស់លាស់​អំពី​របៀប​បែងចែក​ប្រាក់​សន្សំ​របស់​អ្នក ។

៦ ជ្រើសរើស​យន្តការ​សន្សំ​ឲ្យ​ត្រឹមត្រូវ
វិធី និង​របៀប​សន្សំ​ក៏​ត្រូវ​តែ​រិះគិត​ផង​ដែរ ហើយ​វិធី​ដែល​ត្រូវ​អនុវត្ត​អាច​ជា​ការ​បើក​គណនី សន្សំ​មាន​រយៈពេល​កំណត់ ឬ​ក៏​ជា​ការ​ដក​សាច់ប្រាក់ ដើម្បី​ទៅ​វិនិយោគ ។ ពេល​ខ្លះ​បើ​មាន លទ្ធភាព​យើង​អាច​អនុវត្ត​ទាំង​ព្រម​ក៏​បាន ។ សូម​ក្រឡេក​មើល​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​ជម្រើស​ទាំងអស់ ហើយ​ពិចារណា​សមតុល្យ​អប្បបរមា ថ្លៃ​សេវា អត្រា​ការ​ប្រាក់ ហានិភ័យ និង​ថា តើ​អ្នក​នឹង​ត្រូវការ​ប្រាក់​ប៉ុន្មាន​ឆាប់​ៗ​នេះ ។ ដូច្នេះ​អ្នក​អាច​ជ្រើសរើស​យន្តការ​ដែល​នឹង​ជួយ​អ្នក​សន្សំ​បាន​ល្អ​បំផុត​សម្រាប់​គោលដៅ​របស់​អ្នក ។

៧ ការ​រក្សា​ទុក​ដោយ​ស្វ័យប្រវត្តិ
ធនាគារ​ស្ទើរតែ​ទាំងអស់​ផ្តល់​ជូន​នូវ​សេវា​ការ​ផ្ទេរ​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​រវាង​គណនី​ចរន្ត និង​គណនី​សន្សំ​របស់​អ្នក ។ អ្នក​អាច​ជ្រើសរើស​នៅ​ពេល​ណា ប៉ុន្មាន និង​គណនី​ដែល​ត្រូវ​ផ្ទេរ​ប្រាក់ ឬ​សូ​ម្បី​តែ​បំបែក​ប្រាក់​បញ្ញើ​ដោយ​ផ្ទាល់​របស់​អ្នក ដើម្បី​ឱ្យ​ផ្នែក​នៃ​ប្រាក់បៀវត្សរ៍​នីមួយ​ៗ​ចូល​ទៅ​ក្នុង​គណនី​សន្សំ​របស់​អ្នក​ដោយ​ផ្ទាល់ ។

៨ តាមដាន​ការ​សន្សំ​របស់​អ្នក
ពិនិត្យ​មើល​ថវិកា និង​វឌ្ឍនភាព​របស់​អ្នកជា​រៀង​រាល់​ខែ ។ ការ​ពិនិត្យ​ជា​ទៀត​ទាត់​នេះ​វា​នឹង ជួយ​អ្នក​មិន​ត្រឹមតែ​ប្រកាន់ខ្ជាប់​នូវ​ផែនការ​សន្សំ​ផ្ទាល់ខ្លួន​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង កំណត់ និង​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ។ ការ​យល់​ដឹង​ពី​របៀប​សន្សំ​ប្រាក់ ថែម​ទាំង​អាច​ជំរុញ​អ្នក​ឱ្យ​ស្វែងរក​វិធី​បន្ថែម​ទៀត​ដើម្បី​សន្សំ និង​សម្រេច​គោលដៅ​របស់​អ្នក​បាន​លឿន​ជាង​មុន ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ