ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសថៃព្រមា.នពលរដ្ឋ ជាពិសេសស្ត្រីៗ អំពីការ​បោ.ក​ប្រាស់៦ប្រភេទនៅថ្ងៃបុណ្យក្ដីស្រឡាញ់

2 ខែ មុន

ថៃ ៖ នៅក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ប៉ូលិសថៃបានធ្វើការព្រមានប្រជាពលរដ្ឋខ្លួន ជាពិសេសស្ត្រីឱ្យ

ថៃ ៖ នៅក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ប៉ូលិសថៃបានធ្វើការព្រមានប្រជាពលរដ្ឋខ្លួន ជាពិសេសស្ត្រីឱ្យប្រុងប្រយ័ត្នចំពោះអ្វីដែលហៅថា «ការបោកប្រាស់ស្នេហា» នៅក្នុងគោលបំណង ដើម្បីការពារការក្លាយជាជនរងគ្រោះក្នុងថ្ងៃពិសេសនេះ។

ប្រភពពីសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរាយការណ៍ថា នគរបាលភូមិនថៃបានធ្វើការគូសបញ្ជាក់ក្នុងការបង្ហោះលើទំព័រហ្វេសប៊ុកនៃពួកបោកប្រាស់៦​ប្រភេទ ដែលត្រូវបានដាក់ឈ្មោះថា «មនុស្សបោកប្រាស់ស្នេហា» រួមមាន ៖

អចលនទ្រព្យ ៖ ឧក្រិដ្ឋជនបង្កើតគណនីទំនាក់ទំនងសង្គមក្លែងក្លាយដោយប្រើប្រាស់រូបថតបរុសស្រស់សង្ហា ហើយសាងទំនាក់ទំនងជាមួយជនរងគ្រោះក្នុងគោលបំណងដើម្បីទទួលបានទំនិញប្រណិតតម្លៃថ្លៃរបស់គេ។

ការវិនិយោគក្លែងក្លាយ ៖ ឧក្រិដ្ឋជនបង្កើតទំនាក់ទំនងដើម្បីទាក់ទាញជនរងគ្រោះឱ្យវិនិយោគលើកិច្ចព្រមព្រៀងតាមរយៈសារសំឡេង ជាមួយការសន្យាផ្សេងៗ។ ទោះយ៉ាងណាក៏ដោយ នោះគ្រាន់តែជាល្បិចដើម្បីទទួលបានសាច់ប្រាក់ប៉ុណ្ណោះ។

រូបភាពអា.សអាភា.ស ៖ ឧក្រិដ្ឋជនលួងលោមជនរងគ្រោះឱ្យថតរូបអា.សអាភា.សដោយខ្លួនឯង។ បន្ទាប់មកពួកគេជំរិតទារប្រាក់ពីជនរងគ្រោះជាថ្នូរនឹងការមិនចែកចាយ ឬផ្ញើរូបថតទៅមនុស្សជាទីស្រឡាញ់របស់ពួកគេ។

ទំនិញថោកៗ ៖ ឧក្រិដ្ឋជនប្រើគណនីក្លែងក្លាយដើម្បីផ្តល់ទំនិញតម្លៃថោកៗ មិនគួរឱ្យជឿ អំឡុងខែនៃទិវាសេចក្ដីស្រឡាញ់។ ល្បិចនេះអាចបណ្ដាលឱ្យជនរងគ្រោះបាត់បង់ប្រាក់ដោយមិនទទួលបានផលិតផលតាមសន្យា។

ថ្លៃកក់ភោជនីយដ្ឋាន ៖ ឧក្រិដ្ឋជនអះអាងថា គឺជាប្រតិបត្តិករភោជនីយដ្ឋានល្បី មានគោលបំណងទាក់ទាញជនរងគ្រោះឱ្យបង់ថ្លៃកក់ជាមួយការផ្សព្វផ្សាយដ៏គួរឱ្យទាក់ទាញនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់។ ជនរងគ្រោះនឹងដឹងការពិតនៅពេលពួកគេមកដល់ភោជនីយដ្ឋាន។

ថ្លៃកក់កន្លែងស្នាក់នៅ ៖ ស្រដៀងគ្នាទៅនឹងថ្លៃកក់ភោជនីយដ្ឋានក្លែងក្លាយ ឧក្រិដ្ឋជនទាំងនោះបានទាក់ទាញជនរងគ្រោះឱ្យបង់ថ្លៃកក់បន្ទប់សណ្ឋាគារ ឬកន្លែងស្នាក់នៅផ្សេងទៀត។

អ្នកនាំពាក្យរងនគរបាលភូមិន្ទថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿលើរបស់ដែលមានតម្លៃថោក ឬរបស់ល្អពេក ហើយត្រូវតែប្រយ័ត្នចំពោះអ្នកបោកប្រាស់ស្នេហាទាំង៦ប្រភេទខាងលើ ដែលមានបំណងស្វែងរកផលប្រយោជន៍ពីជនរងគ្រោះ នៅក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ